បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនានា មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ មករា ២០១៧
![ទាហានឥណ្ឌាជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ពិធីយោធាមួយដែលគេដាក់ឈ្មោះថា Beating the Retreat នៅទីក្រុងញូវដេលី មុនពេលការប្រារពទីវា សាធារណរដ្ឋ របស់ឥណ្ឌា។](https://gdb.voanews.com/498452f8-a83e-4084-8b22-543c98f8550f_w1024_q10_s.jpg)
១
ទាហានឥណ្ឌាជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ពិធីយោធាមួយដែលគេដាក់ឈ្មោះថា Beating the Retreat នៅទីក្រុងញូវដេលី មុនពេលការប្រារពទីវា សាធារណរដ្ឋ របស់ឥណ្ឌា។
![នាង Ivanka Trump ដើរពីយន្តហោះ Air Force One ទៅកាន់ឡានដែលកំពុងរង់ចាំនៅពេលនាងមកដល់ នៅខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជិះយន្តហោះ Marine One នៅខាងក្រោយ នៅមូលដ្ឋានយោធា Joint Base Andrews ក្នុងរដ្ឋ Maryland។](https://gdb.voanews.com/1fd19e3e-e5ad-4bc3-b3bb-0092eb19c1cf_w1024_q10_s.jpg)
២
នាង Ivanka Trump ដើរពីយន្តហោះ Air Force One ទៅកាន់ឡានដែលកំពុងរង់ចាំនៅពេលនាងមកដល់ នៅខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជិះយន្តហោះ Marine One នៅខាងក្រោយ នៅមូលដ្ឋានយោធា Joint Base Andrews ក្នុងរដ្ឋ Maryland។
![អ្នកកាន់សាសនាគ្រិស្តជនជាតិប៉ាឡេស្ទីនដើរទៅកាន់ពិធីលាងបានជាប្រពៃណីឈ្មោះ Epiphany នៅកន្លែងលាងបាបមួយឈ្មោះថា Qasr-el Yahud នៅទន្លេ Jordan ជិតក្រុង Jericho តំបន់ West Bank។ មនុស្សជាច្រើនជឿថា កន្លែងនេះជាកន្លែងដែលព្រះយេស៊ូលាងបាប។](https://gdb.voanews.com/bbebcac7-86a1-4b80-a0e7-05250aee98bf_w1024_q10_s.jpg)
៣
អ្នកកាន់សាសនាគ្រិស្តជនជាតិប៉ាឡេស្ទីនដើរទៅកាន់ពិធីលាងបានជាប្រពៃណីឈ្មោះ Epiphany នៅកន្លែងលាងបាបមួយឈ្មោះថា Qasr-el Yahud នៅទន្លេ Jordan ជិតក្រុង Jericho តំបន់ West Bank។ មនុស្សជាច្រើនជឿថា កន្លែងនេះជាកន្លែងដែលព្រះយេស៊ូលាងបាប។
![សត្វក្ងានមួយក្បាលដេញចឹកអ្នកគោរពសាសនាគ្រិស្តនិកាយ Orthodox នៅពេលគាត់ចេញពីទឹកបឹងដ៏ត្រជាក់មួយ ក្នុងពេលប្រារពថ្ងៃសម្រាកបុណ្យ Orthodox Epiphany ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/add2233d-3c86-49a6-9d80-fa614ea498a7_w1024_q10_s.jpg)
៤
សត្វក្ងានមួយក្បាលដេញចឹកអ្នកគោរពសាសនាគ្រិស្តនិកាយ Orthodox នៅពេលគាត់ចេញពីទឹកបឹងដ៏ត្រជាក់មួយ ក្នុងពេលប្រារពថ្ងៃសម្រាកបុណ្យ Orthodox Epiphany ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
![ក្មេងស្រីម្នាក់កំពុងងូតទឹកនៅខាងក្រៅផ្ទះរបស់នាងនៅភូមិព្រែកក្មេង ក្នុងខេត្តកណ្ដាល ស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ប្រទេសកម្ពុជា។](https://gdb.voanews.com/788296f5-b288-414a-abdc-9ce39507cf78_w1024_q10_s.jpg)
៥
ក្មេងស្រីម្នាក់កំពុងងូតទឹកនៅខាងក្រៅផ្ទះរបស់នាងនៅភូមិព្រែកក្មេង ក្នុងខេត្តកណ្ដាល ស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
![អ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox កំពុងងូតទឹកត្រជាក់ក្នុងពិធីលាងបាប Epiphany នៅក្នុងប្រហោងមួយនៃទន្លេ Dnipro ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/0131f939-376a-4fc6-a09e-92b16da91ce3_w1024_q10_s.jpg)
៦
អ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox កំពុងងូតទឹកត្រជាក់ក្នុងពិធីលាងបាប Epiphany នៅក្នុងប្រហោងមួយនៃទន្លេ Dnipro ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
![ព្រះសង្ឃគ្រិស្តសាសនាមួយអង្គកាន់ក្មេងតូចមួយនៅពេលដែលអាចារ្យ និងជនជាតិភាគតិចកំពុងរង់ចាំការមកដល់នៃសម្តេចប៉ាប Francis ក្នុងទីក្រុង Puerto Maldonado ខេត្ត Madre de Dios province ប្រទេសប៉េរូ។](https://gdb.voanews.com/8c938d91-94aa-4f03-82db-be37435fc00d_w1024_q10_s.jpg)
៧
ព្រះសង្ឃគ្រិស្តសាសនាមួយអង្គកាន់ក្មេងតូចមួយនៅពេលដែលអាចារ្យ និងជនជាតិភាគតិចកំពុងរង់ចាំការមកដល់នៃសម្តេចប៉ាប Francis ក្នុងទីក្រុង Puerto Maldonado ខេត្ត Madre de Dios province ប្រទេសប៉េរូ។
![មនុស្សរង់ចាំហែលទឹកដើម្បីទៅយករូបឈើឆ្កាងពីទឹក ក្នុងពេលប្រារពពីធីលាងបាប Epiphany ក្នុងទីក្រុង Visegrad ប្រទេសប៊ូស្ន៊ី និង Herzegovina។](https://gdb.voanews.com/8d66dfb5-596f-480b-bce2-3973e96d727d_w1024_q10_s.jpg)
៨
មនុស្សរង់ចាំហែលទឹកដើម្បីទៅយករូបឈើឆ្កាងពីទឹក ក្នុងពេលប្រារពពីធីលាងបាប Epiphany ក្នុងទីក្រុង Visegrad ប្រទេសប៊ូស្ន៊ី និង Herzegovina។
![លោក Jono Simbolon ជនជាតិឥណ្ឌូនេស៊ីកាន់សាសនាគ្រិស្តធ្វើមុខជូរដោយការឈឺចាប់ នៅពេលមនុស្សជាច្រើនបានមកដល់ពីមុខលោកនៅវិហារឥស្លាមមួយក្នុងទីក្រុង Banda Aceh ខេត្ត Aceh។ លោក ត្រូវបានសាធារណជនចោមរោមកាលពីថ្ងៃទី១៩ ខែមករា ដោយសារតែលោកលក់គ្រឿងស្រវឹងនៅក្នុងខេត្តដែលសម្បូរទៅដោយអ្នកអភិរក្សនិយមមួយនេះ។](https://gdb.voanews.com/8899c3f1-cc4a-47cd-bb49-afcb725d4270_w1024_q10_s.jpg)
៩
លោក Jono Simbolon ជនជាតិឥណ្ឌូនេស៊ីកាន់សាសនាគ្រិស្តធ្វើមុខជូរដោយការឈឺចាប់ នៅពេលមនុស្សជាច្រើនបានមកដល់ពីមុខលោកនៅវិហារឥស្លាមមួយក្នុងទីក្រុង Banda Aceh ខេត្ត Aceh។ លោក ត្រូវបានសាធារណជនចោមរោមកាលពីថ្ងៃទី១៩ ខែមករា ដោយសារតែលោកលក់គ្រឿងស្រវឹងនៅក្នុងខេត្តដែលសម្បូរទៅដោយអ្នកអភិរក្សនិយមមួយនេះ។
![ក្មេងៗមកពីប្រទេសអេរីត្រេ កំពុងសម្រាកនៅលើនាវាជួយសង្គ្រោះរបស់អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ ឈ្មោះ Proactiva Open Arms នៅពេលពួកគេធ្វើដំណើរលើនាវានេះទៅកាន់កំពង់ផែ Pozzallo ក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី។](https://gdb.voanews.com/723e6a43-f71b-4095-905b-6644625d1486_w1024_q10_s.jpg)
១០
ក្មេងៗមកពីប្រទេសអេរីត្រេ កំពុងសម្រាកនៅលើនាវាជួយសង្គ្រោះរបស់អង្គការក្រៅរដ្ឋាភិបាលអេស្ប៉ាញ ឈ្មោះ Proactiva Open Arms នៅពេលពួកគេធ្វើដំណើរលើនាវានេះទៅកាន់កំពង់ផែ Pozzallo ក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី។
![ខ្យល់យុះមួយកំពុងវាយប្រហារលើមហាវិធីមួយក្នុងពេលមានព្យុះរដូវរងាមួយកើតមាន។ នៅទីនោះមានទង់ជាតិអ៊ីស្រាអែលកំពុងបក់ នៅក្នុងទីក្រុង Netanya នៅតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ានេ នៅខាងជើងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/558f40d0-7d05-4007-8015-f62edfc07f79_w1024_q10_s.jpg)
១១
ខ្យល់យុះមួយកំពុងវាយប្រហារលើមហាវិធីមួយក្នុងពេលមានព្យុះរដូវរងាមួយកើតមាន។ នៅទីនោះមានទង់ជាតិអ៊ីស្រាអែលកំពុងបក់ នៅក្នុងទីក្រុង Netanya នៅតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ានេ នៅខាងជើងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
![ខ្យល់ព្យុះបានបំបែកកំពង់ផែសមុទ្រ ក្នុងទីក្រុង Gaza City នៅពេលមានព្យុះភ្លៀងមួយបានកើតឡើង។](https://gdb.voanews.com/6fa370e1-565f-449c-bd1c-74a64a6dcc7d_w1024_q10_s.jpg)
១២
ខ្យល់ព្យុះបានបំបែកកំពង់ផែសមុទ្រ ក្នុងទីក្រុង Gaza City នៅពេលមានព្យុះភ្លៀងមួយបានកើតឡើង។