បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ មករា ២០១៨
![សមាជិកនៃកងសន្តិសុខព្រំដែនឥណ្ឌា កំពុងជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ការដើរក្បួនក្នុង«ទិវាសាធារណរដ្ឋ» នៅព្រឹកដ៏ត្រជាក់មួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/388074ce-4bea-4f33-a5dc-57894f19f34c_w1024_q10_s.jpg)
១
សមាជិកនៃកងសន្តិសុខព្រំដែនឥណ្ឌា កំពុងជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ការដើរក្បួនក្នុង«ទិវាសាធារណរដ្ឋ» នៅព្រឹកដ៏ត្រជាក់មួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
![អ្នកនេសាទជនជាតិសូម៉ាលីកំពុងទូលត្រីឆ្លាមដែលមានក្បាលរាងដូចញញួរនៅលើក្បាលរបស់គាត់ ដើរសំដៅទៅផ្សារត្រី Hamarweyne នៅជិតកំពង់ផែនៃរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។](https://gdb.voanews.com/3b347771-ff92-463c-aff8-d8c04a8dceed_w1024_q10_s.jpg)
២
អ្នកនេសាទជនជាតិសូម៉ាលីកំពុងទូលត្រីឆ្លាមដែលមានក្បាលរាងដូចញញួរនៅលើក្បាលរបស់គាត់ ដើរសំដៅទៅផ្សារត្រី Hamarweyne នៅជិតកំពង់ផែនៃរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
![អ្នកទស្សនាកំពុងដើរនិងរំអិលខ្លួននៅលើទឹកកកនៅថ្ងៃបើកឆាកនៃពិធីពូនរូបទឹកកក Harbin Ice and Snow Sculpture នៅក្នុងទីក្រុង Harbin ក្នុងខេត្ត Heilongjiang ស្ថិតនៅភាគឦសាននៃប្រទេសចិន។](https://gdb.voanews.com/2b25e83d-7756-4cc4-b3fa-98741dca47f2_w1024_q10_s.jpg)
៣
អ្នកទស្សនាកំពុងដើរនិងរំអិលខ្លួននៅលើទឹកកកនៅថ្ងៃបើកឆាកនៃពិធីពូនរូបទឹកកក Harbin Ice and Snow Sculpture នៅក្នុងទីក្រុង Harbin ក្នុងខេត្ត Heilongjiang ស្ថិតនៅភាគឦសាននៃប្រទេសចិន។
![មនុស្សមួយក្រុមកំពុងជួយអ្នកបើកបរម៉ូតូម្នាក់បន្ទាប់ពីយានយន្តរបស់គាត់ត្រូវបានជាប់គាំងក្នុងទឹកកកនៅជិតកន្លែងដើរនៅឧទ្យាន Asbury Park ក្នុងពេលមានព្យុះទឹកកកនៅឧទ្យាន Asbury Park រដ្ឋ New Jersey សហរដ្ឋអាមេរិក។](https://gdb.voanews.com/60a132ff-16e4-4905-8ce0-fd930f6fed70_w1024_q10_s.jpg)
៤
មនុស្សមួយក្រុមកំពុងជួយអ្នកបើកបរម៉ូតូម្នាក់បន្ទាប់ពីយានយន្តរបស់គាត់ត្រូវបានជាប់គាំងក្នុងទឹកកកនៅជិតកន្លែងដើរនៅឧទ្យាន Asbury Park ក្នុងពេលមានព្យុះទឹកកកនៅឧទ្យាន Asbury Park រដ្ឋ New Jersey សហរដ្ឋអាមេរិក។
![ក្មេងប្រុសៗឈរនៅជិតកន្លែងដែលខ្ទេចខ្ទាំមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើតំបន់ Eastern Ghouta នៃទីក្រុង Misraba ប្រទេសស៊ីរី។](https://gdb.voanews.com/15853866-5968-4f76-bf31-70232c960fb0_w1024_q10_s.jpg)
៥
ក្មេងប្រុសៗឈរនៅជិតកន្លែងដែលខ្ទេចខ្ទាំមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើតំបន់ Eastern Ghouta នៃទីក្រុង Misraba ប្រទេសស៊ីរី។
![សត្វក្ងានមួយក្បាលកំពុងដើរកាត់ផ្លូវដែលជន់លិចមួយនៅជិតទន្លេ Moselle ទីក្រុង Bernkastell-Kues ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/713c6014-f41c-4b56-aea3-769943db6a6f_w1024_q10_s.jpg)
៦
សត្វក្ងានមួយក្បាលកំពុងដើរកាត់ផ្លូវដែលជន់លិចមួយនៅជិតទន្លេ Moselle ទីក្រុង Bernkastell-Kues ប្រទេសអាល្លឺម៉ង់។
![វត្ថុអនុស្សាវរីយ៍មុនពេលពិធីអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងគូដណ្ដឹងរបស់ព្រះអង្គគឺនាង Meghan Markle។ របស់ទាំងនេះត្រូវបានដាក់តាំងសម្រាប់លក់នៅក្នុងហាងនៅទីក្រុង Windsor ចក្រភពអង់គ្លេស។](https://gdb.voanews.com/7275a445-daa9-435c-822e-d413a93bad2b_w1024_q10_s.jpg)
៧
វត្ថុអនុស្សាវរីយ៍មុនពេលពិធីអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងគូដណ្ដឹងរបស់ព្រះអង្គគឺនាង Meghan Markle។ របស់ទាំងនេះត្រូវបានដាក់តាំងសម្រាប់លក់នៅក្នុងហាងនៅទីក្រុង Windsor ចក្រភពអង់គ្លេស។
![ក្រុមបេក្ខជនកំពុងសរសរអក្សរជប៉ុនដោយដៃ ក្នុងការប្រកួតប្រជែងសរសេរអក្សរដោយដៃ ដែលតែងធ្វើឡើងរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុងទីក្រុងតូក្យូ។](https://gdb.voanews.com/a0bade88-1fb2-4a95-8323-4e2a0aacdb24_w1024_q10_s.jpg)
៨
ក្រុមបេក្ខជនកំពុងសរសរអក្សរជប៉ុនដោយដៃ ក្នុងការប្រកួតប្រជែងសរសេរអក្សរដោយដៃ ដែលតែងធ្វើឡើងរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុងទីក្រុងតូក្យូ។
![បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងដឹកធុងផ្លាស្ទិកសម្រាប់លក់នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/63a1c38a-a0d3-44d8-8484-889cf4d3a6d8_w1024_q10_s.jpg)
៩
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងដឹកធុងផ្លាស្ទិកសម្រាប់លក់នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![ក្មេងប្រុសជនជាតិប៉ាឡេស្ទីនកំពុងផ្អែកទៅលើបង្អួចផ្ទះរបស់គាត់ នៅក្នុងទីក្រុង Gaza City។](https://gdb.voanews.com/8d512cdf-c4da-4e95-bfd7-b9ee0da1863c_w1024_q10_s.jpg)
១០
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនកំពុងផ្អែកទៅលើបង្អួចផ្ទះរបស់គាត់ នៅក្នុងទីក្រុង Gaza City។