រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជាហ្វីលីពីន អាល្លឺម៉ង់ លីបង់ ឥណ្ឌា កេនយ៉ា បង់ក្លាដែស និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៩ មករា ២០១៩

១
គ្រិស្តសាសនិករ៉ូម៉ាំងកាតូលិកហ្វីលីពីនឆ្លងស្ពានច្រើនកុះករក្នុងក្បួនដង្ហែររូបសំណាកព្រះយេស៊ូលីឈើឆ្កាងដើម្បីអបអរក្នុងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៣
កម្មករនៅរោងចក្រឡឥដ្ឋមួយប្រមូលឥដ្ឋដាក់រទេះនៅក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៤
សេះអ៊ីស្លង់បន្លែងនៅទីក្រុង Wehrheim ក្បែរក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
ពពកខ្មៅគ្របដណ្តប់ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៦
បុរសបរិសុទ្ធហិណ្ឌូពាក់អង្កាំសម្រាប់អធិដ្ឋានលេងឧបករណ៍តន្រ្តីនៅមាត់ទន្លេ River Ganges មុននឹងពិធីបុណ្យ «Kumbh Mela» ក្នុងទីក្រុង Prayagraj ដែលពីមុនត្រូវបានស្គាល់ថា Allahabad ប្រទេសឥណ្ឌា។

១០
រលកបក់មកច្រាំងតាមផ្លូវដើររបស់ស្រុក al-Manara រដ្ឋធានី Beirut ប្រទេសលីបង់។

១១
កម្មកររោងចក្រកាត់ដេរក្នុងប្រទេសបង់ក្លាដែសកំទេចរថយន្តមួយអំឡុងបាតុកម្មមួយក្នុងស្រុក Savar ជាយក្រុង Dhaka។ កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បាតុកម្មទាមទារដំឡើងប្រាក់បៀវត្សដោយបានបិទរោងចក្រអស់រយៈពេលបួនថ្ងៃមកហើយ។

១២
ព្រះវិហារ Adas Israel Synagogue នៃសាសនាយូដារបស់ទីក្រុងវ៉ាស៊ីនតោនដំបូងនិងចាស់ជាងគេបំផុត ត្រូវបានគេប្តូរទៅទីតាំងថ្មីដែលវានឹងក្លាយជាគ្រឹះសំខាន់ក្នុងសារមន្ទីរ Capital Jewish។

១៤
មន្រ្តីនៃក្រុមសង្រ្គោះសត្វព្រៃកេនយ៉ាកាន់សត្វអណ្តើកមួយចេញពីទីតាំងមួយដែលជនជាតិចិនត្រូវបានឃុំខ្លួនបន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលិសដើម្បីបញ្ឈប់ការជួញដូរទំនិញហាមឃាត់ដែលមានដូចជាភ្លុកដំរីក្នុងតំបន់ Kilimani រដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា។