រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អូស្ត្រាលី អាមេរិក វ៉េណេស៊ុយអេឡា អារ៉ាប៊ីសាអូឌីត ស៊ីប និងចិន។
រូបភាពជុំវិញពិភពលោក ០៧ មករា ២០១៩

១
អ្នកសង្រ្គោះសត្វព្រៃរដ្ឋ Adelaide លោក Simon Adamczyk សង្រ្គោះបានសត្វ Koala មួយក្បាលនៅក្នុងព្រៃដែលត្រូវភ្លើងឆេះក្បែរ Cape Borda កោះ Kangaroo ភាគនិរតីរដ្ឋ Adelaide ប្រទេសអូស្ត្រាលី។

២
មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡានិងអនុប្រធានាធិបតី Juan Guaido ប្រកែកជាមួយនឹងសមាជិកទាហានជាតិនៅពេលដែលលោកមកដល់រដ្ឋសភាក្នុងទីក្រុងការ៉ាកាស។

៣
មនុស្សម្នានាំគ្នាមកមើលសត្វអូដដែលគេដាក់លក់ក្នុងពិធីបុណ្យសត្វអូដ King Abdulaziz ក្នុងទីក្រុង Rumah ដែលមានចម្ងាយប្រមាណ១៦០គីឡូម៉ែតភាគខាងកើតទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

៤
នារីជនជាតិអង់គ្លេសអាយុ១៩ឆ្នាំម្នាក់ ដែលជាប់ចោទថាបានកុហកថាត្រូវបានបុរសជនជាតិអ៊ីស្រាអែល១២នាក់ បានមកដល់តុលាការស្រុក Famagusta ដើម្បីផ្តន្ទាទោសក្នុងទីក្រុង Paralimni ប្រទេស Cyprus។

៥
សិស្សសាលាឥណ្ឌាហាត់យូហ្គានៅក្នុងពិធីសម្ភោធបើកពិធីបុណ្យបង្ហោះក្លែងអន្តរជាតិក្នុងទីក្រុង Ahmadabad។

៦
រថយន្ត Mercedes-Benz Vision AVTR ដែលត្រូវបានតម្លើងមូដតាមភាពយន្ត Avatar ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធី២០២០ CES ក្នុងទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

៧
សត្វ Penguins ដើរកាត់ព្រិលអំឡុងពិធីបុណ្យរូបសំណាកព្រិលទឹកកកអន្តរជាតិ Harbin ក្បែរអាងចិញ្ចឹមត្រី Harbin Polarland ក្នុងខេត្ត Heilongjiang ប្រទេសចិន។

៨
សមាជិកក្រុមហ្វឹកហាត់ធ្វើជា Santa Clauses ពីអឺរ៉ុបនិងសហរដ្ឋអាមេរិកបណ្តែតខ្លួននៅលើសមុទ្រ Dead Sea ក្បែរតំបន់ West Bank ក្នុងទីក្រុង Jericho។ Santa Clauses ជាង៥០នាក់មកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ដាណឺម៉ាក និងប្រទេសរ៉ូម៉ានី បានមកទស្សនកិច្ចនៅលើទឹកដីបរិសុទ្ធ។