រូបភាពជុំវិញពិភពលោក ០៦ មករា ២០២០ មកពីប្រទេសចិន តួកគី ប៊ុលហ្គារី សហរដ្ឋអាមេរិក អ៊ីតាលី អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ វេណេស៊ុយអេឡា និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៦ មករា ២០២០

១
ពលរដ្ឋប៊ុលហ្គារីច្រៀងរាំនៅក្នុងទឹកទន្លេ Tundzha ដ៏ត្រជាក់អំឡុងពេលពិធីបុណ្យ Epiphany ក្នុងក្រុង Kalofer។

២
បុរសៗស្លៀកពាក់ក្នុងសម្លៀកបំពាក់ស្រ្តីវ័យចំណាស់ ដែលតាមចំណេរថា យកកាដូមកឲ្យក្មេងៗ អុំទូកតាមព្រែកជីក Grand Canal ក្នុងក្រុង Venice ប្រទេសអ៊ីតាលី អំឡុងពេលពិធីបុណ្យ Epiphany។

៣
កុមារៗជនជាតិអាហ្វហ្គានីស្ថានរំអិលខ្លួនចុះពីជម្រាលភ្នំគ្របដណ្តប់ដោយទឹកកកនៅក្រុងកាប៊ុល។

៤
រូបថតពីអាកាសបញ្ចេញដោយគេហទំព័រផ្លូវការនៃការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់បង្ហាញពីហ្វូងមនុស្សចូលរួមក្នុងពិធីបុណ្យសពមេបញ្ជាការលោក Qassem Soleimani និងទាហានរួមជួរដទៃទៀត ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក។

៥
សត្វភេល្អិតមួយដេកនៅលើឆ្នេរមួយនៅកោះ Helgoland ក្នុងសមុទ្រ North Sea ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

៦
តារាសម្តែងស្រី Renee Zellweger ទទួលបានពានរង្វាន់សម្រាប់ការសម្តែងល្អបំផុតក្នុងភាពយន្ត «Judy» នៅក្នុងពិធីប្រគល់ពានរង្វាន់ Golden Globe Awards លើកទី៧៧ នៅសណ្ឋាគារ Beverly Hilton Hotel ក្នុងក្រុង Beverly Hills រដ្ឋ California កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

៧
តារាចម្រៀង Jennifer Lopez ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Globe Award លើកទី៧៧ នៅសណ្ឋាគារ Beverly Hilton ក្នុងក្រុង Beverly Hills រដ្ឋ California។

៨
កញ្ជ្រោងពណ៌ក្រហមមួយអង្គុយនៅក្នុងសួន Hook Mountain State Park ក្នុងក្រុង Nyack រដ្ឋ New York កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

៩
រថយន្តត្រូវបានគាបក្នុងបំណែកផ្ទះបាក់រលំមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដីទំហំ ៥,៨ រុិចទ័រនៅក្រុង Guanica កោះ Puerto Rico។

១០
ប្រធានសភាជាតិ និងមេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡាលោក Juan Guaido ព្យាយាមផ្លោះរបងដើម្បីចូលក្នុងសភាក្នុងក្រុងការ៉ាកាស បន្ទាប់ពីលោក និងសមាជិកសភាបក្សប្រឆាំងដទៃទៀតត្រូវបានប៉ូលិសរារាំងមិនឲ្យចូលក្នុងកិច្ចប្រជុំដើម្បីជ្រើសតាំងសភាថ្មី កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

១១
ក្រុមបុរសអ្នកហែលទឹកជួយសង្រ្គោះបុរសម្នាក់ដែលបាត់បង់ស្មារតីអំឡុងពេលហែលជាមួយបុរសដទៃដើម្បីទៅលើឈើឆ្កាងអំឡុងពេលពិធីបុណ្យ Epiphany នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។

១២
រូបថតពីអាកាសបង្ហាញពីអ្នកថ្មីជើងដើរកាត់កន្លែងចតឡានមួយអំឡុងពេលធ្លាក់ព្រិលនៅក្រុងប៉េកាំងប្រទេសចិន។