រូបភាពជុំវិញពិភពលោក ០៥ មករា ២០១៧ មកពីប្រទេសអាហ្វហ្គានីស្ថាន ម៉ិកស៊ិក កូរ៉េខាងជើង ក្រិក កូរ៉េខាងត្បូង ជប៉ុន នីហ្សេរីយ៉ា និង អ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ០៥ មករា ២០១៧
![ទាហានអាហ្វហ្គានីស្ថានលើកដៃធ្វើសញ្ញាជ័យជម្នះនៅទីក្រុង Kundus នៅភាគខាងជើងទីក្រុងកាប៊ុល បន្ទាប់ពីវាយយកបានក្រុងនេះពីក្រុមតាលីបង់មកវិញ។](https://gdb.voanews.com/cddb88dd-6373-4677-ae9e-a0e5a9a6192a_w1024_q10_s.jpg)
១
ទាហានអាហ្វហ្គានីស្ថានលើកដៃធ្វើសញ្ញាជ័យជម្នះនៅទីក្រុង Kundus នៅភាគខាងជើងទីក្រុងកាប៊ុល បន្ទាប់ពីវាយយកបានក្រុងនេះពីក្រុមតាលីបង់មកវិញ។
![បុរសម្នាក់កាន់គ្រឿងសម្រាប់ក្មេងលេង កំពុងរត់កាត់ហាងទំនិញដែលត្រូវបានគេលុកលុយ នៅប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/5baad99d-47bb-4bf6-8de0-8abef46c28fd_cx0_cy1_cw0_w1024_q10_r1_s.jpg)
២
បុរសម្នាក់កាន់គ្រឿងសម្រាប់ក្មេងលេង កំពុងរត់កាត់ហាងទំនិញដែលត្រូវបានគេលុកលុយ នៅប្រទេសម៉ិកស៊ិក។
![ជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីហាងទំនិញមួយត្រូវបានលុកលុយដោយហ្វូងមនុស្សនៅកំពង់ផែ Veracruz ប្រទេសម៉ិកស៊ិក។ ការធ្វើបាតុកម្មទាមទារការបញ្ចុះតម្លៃប្រេងសាំង បាននាំឲ្យមានការចូលលួចទ្រព្យសម្បត្តិនៅហាងសាំង និងហាងលក់ទំនិញ។](https://gdb.voanews.com/e3db5249-9fb8-4fc1-bc20-be28509ad32d_cx0_cy2_cw0_w1024_q10_r1_s.jpg)
៣
ជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីហាងទំនិញមួយត្រូវបានលុកលុយដោយហ្វូងមនុស្សនៅកំពង់ផែ Veracruz ប្រទេសម៉ិកស៊ិក។ ការធ្វើបាតុកម្មទាមទារការបញ្ចុះតម្លៃប្រេងសាំង បាននាំឲ្យមានការចូលលួចទ្រព្យសម្បត្តិនៅហាងសាំង និងហាងលក់ទំនិញ។
![ជនជាតិកូរ៉េខាងជើង ជួបជុំគ្នាដើម្បីដង្ហែក្បួនប្តេជ្ញាធ្វើតាមភារកិច្ចដែលមេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន កំណត់ឲ្យពួកគេធ្វើ កាលពីថ្ងៃចូលឆ្នាំ នៅទីក្រុងព្យុងយ៉ាង។](https://gdb.voanews.com/2629e8c8-8630-4ce7-9673-e71c14f69d7c_w1024_q10_s.jpg)
៤
ជនជាតិកូរ៉េខាងជើង ជួបជុំគ្នាដើម្បីដង្ហែក្បួនប្តេជ្ញាធ្វើតាមភារកិច្ចដែលមេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន កំណត់ឲ្យពួកគេធ្វើ កាលពីថ្ងៃចូលឆ្នាំ នៅទីក្រុងព្យុងយ៉ាង។
![ទាហានអង្គការសហប្រជាជាតិម្នាក់ឈរយាមនៅតំបន់ស ដែលបែងចែកព្រំដែនប្រទេសក្រិកភាគខាងត្បូង និងប្រទេសតួកគីភាគខាងជើង។](https://gdb.voanews.com/05753f8a-9d3d-4b06-bb9c-59827e7e1fca_cx0_cy10_cw0_w1024_q10_r1_s.jpg)
៥
ទាហានអង្គការសហប្រជាជាតិម្នាក់ឈរយាមនៅតំបន់ស ដែលបែងចែកព្រំដែនប្រទេសក្រិកភាគខាងត្បូង និងប្រទេសតួកគីភាគខាងជើង។
![ពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់ដើរកាត់ទឹកកកនៅក្នុងទីក្រុងកាប៊ុល។](https://gdb.voanews.com/825ff34e-9696-4752-9be4-2f195a81b73b_cx0_cy9_cw0_w1024_q10_r1_s.jpg)
៦
ពលរដ្ឋអាហ្វហ្គានីស្ថានម្នាក់ដើរកាត់ទឹកកកនៅក្នុងទីក្រុងកាប៊ុល។
![កម្រងផ្កាត្រូវបានគេដាក់នៅមុខរូបចម្លាក់ក្មេងស្រីដែលតំណាងឲ្យជនរងគ្រោះដោយសារយោធាជប៉ុន នៅមុខស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/41a70ca0-6f9a-4f9d-83a0-7e271f297fde_cx0_cy4_cw0_w1024_q10_r1_s.jpg)
៨
កម្រងផ្កាត្រូវបានគេដាក់នៅមុខរូបចម្លាក់ក្មេងស្រីដែលតំណាងឲ្យជនរងគ្រោះដោយសារយោធាជប៉ុន នៅមុខស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
![ក្រុមអ្នកចូលរួមបង្ហាញការសរសេរអក្សរដោយដៃ នៅក្នុងអំឡុងពេលប្រកួតប្រជែងការសរសេរអក្សរដោយដៃនៅទីលានសិល្បៈ Budokan ក្នុងទីក្រុងតូក្យូ។ ](https://gdb.voanews.com/2a7b8f99-2dfb-4459-ba73-54042427f565_cx0_cy3_cw0_w1024_q10_r1_s.jpg)
១០
ក្រុមអ្នកចូលរួមបង្ហាញការសរសេរអក្សរដោយដៃ នៅក្នុងអំឡុងពេលប្រកួតប្រជែងការសរសេរអក្សរដោយដៃនៅទីលានសិល្បៈ Budokan ក្នុងទីក្រុងតូក្យូ។
![ក្មេងស្រីម្នាក់កំពុងដើរកាត់បំពង់បង្ហូរប្រេងដែលឆ្លងកាត់សហគមន៍ Okrika នៅជិតទីក្រុងកំពង់ផែ Harcourt ដែលជាទីក្រុងប្រេងកាតរបស់ប្រទេសនីហ្សេរីយ៉ា។](https://gdb.voanews.com/ae7e8768-e0f4-4038-b6d9-eb0fb8dd13b6_cx0_cy3_cw0_w1024_q10_r1_s.jpg)
១១
ក្មេងស្រីម្នាក់កំពុងដើរកាត់បំពង់បង្ហូរប្រេងដែលឆ្លងកាត់សហគមន៍ Okrika នៅជិតទីក្រុងកំពង់ផែ Harcourt ដែលជាទីក្រុងប្រេងកាតរបស់ប្រទេសនីហ្សេរីយ៉ា។
![ក្រុមអ្នកស្នេហាជាតិអ៊ីស្រាអែល ដែលគាំទ្រលោកពលបាលត្រីផ្នែកសុខាភិបាល Elor Azaria បានកាន់បដាដោយមានសរសេរឈ្មោះរបស់គាត់ នៅខាងក្រៅតុលាការយោធាក្នុងទីក្រុង Tel Aviv។](https://gdb.voanews.com/2843049a-80e1-4c1b-aa56-8ad1e9ab1943_cx0_cy3_cw0_w1024_q10_r1_s.jpg)
១៣
ក្រុមអ្នកស្នេហាជាតិអ៊ីស្រាអែល ដែលគាំទ្រលោកពលបាលត្រីផ្នែកសុខាភិបាល Elor Azaria បានកាន់បដាដោយមានសរសេរឈ្មោះរបស់គាត់ នៅខាងក្រៅតុលាការយោធាក្នុងទីក្រុង Tel Aviv។