រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសអាល្លឺម៉ង់ អ៊ីរ៉ាក់ ឈីលី អង់គ្លេស អ៊ុយក្រែន ចិន ប៊ុលហ្គារី សហរដ្ឋអាមេរិក ស្កុតលែន និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ៣១ មករា ២០១៧
![សកម្មជនរបស់អង្គការ Greenpeace ឡើងលើរូបសំណាក Golden Victoria និងចងបដាដែលសរសេរថា «មិនអាចដកដង្ហើមនៅក្នុងទីក្រុងបានទេ ឬ Breathless through the city» ដើម្បីប្រឆាំងនឹងការបំពុលខ្យល់នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/d5d8d707-82e0-4e58-92c1-9782cef2bc50_w1024_q10_s.jpg)
១
សកម្មជនរបស់អង្គការ Greenpeace ឡើងលើរូបសំណាក Golden Victoria និងចងបដាដែលសរសេរថា «មិនអាចដកដង្ហើមនៅក្នុងទីក្រុងបានទេ ឬ Breathless through the city» ដើម្បីប្រឆាំងនឹងការបំពុលខ្យល់នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។
![ជនស៊ីវិលបង្ហាញប័ណ្ណទទួលអាហារប្រចាំថ្ងៃរបស់ពួកគេដើម្បីទទួលបានអាហារមនុស្សធម៌ ដែលចែកចាយដោយអង្គការអឌ្ឍច័ន្ទក្រហមរបស់ប្រទេសអ៊ីរ៉ាក់ នៅភាគខាងកើតនៃក្រុង Mosul។](https://gdb.voanews.com/90854789-fad1-4c32-9750-f4dcc7ce9ddb_w1024_q10_s.jpg)
២
ជនស៊ីវិលបង្ហាញប័ណ្ណទទួលអាហារប្រចាំថ្ងៃរបស់ពួកគេដើម្បីទទួលបានអាហារមនុស្សធម៌ ដែលចែកចាយដោយអង្គការអឌ្ឍច័ន្ទក្រហមរបស់ប្រទេសអ៊ីរ៉ាក់ នៅភាគខាងកើតនៃក្រុង Mosul។
![ភ្លើងឆេះព្រៃឆាបឆេះសហគមន៍ Dichato ក្នុងប្រទេសឈីលី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់អគ្គិភ័យកុំឲ្យឆាបឆេះដល់ផ្ទះប្រមាណ៨០០ខ្នងនៅទីនោះ។](https://gdb.voanews.com/95e261b7-7d6a-483a-b3b0-4a86dab75ce8_w1024_q10_s.jpg)
៣
ភ្លើងឆេះព្រៃឆាបឆេះសហគមន៍ Dichato ក្នុងប្រទេសឈីលី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់អគ្គិភ័យកុំឲ្យឆាបឆេះដល់ផ្ទះប្រមាណ៨០០ខ្នងនៅទីនោះ។
![បាតុករតវ៉ានៅខាងក្រៅវិមាន Downing Street ប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/7f2a5f46-2009-4c4a-9f39-dce66e15cdd2_w1024_q10_s.jpg)
៤
បាតុករតវ៉ានៅខាងក្រៅវិមាន Downing Street ប្រឆាំងនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
![ទាហានអ៊ុយក្រែនពិនិត្យក្រហូងដីបណ្តាលមកពីការបំផ្ទុះមួយនៅក្នុងក្រុង Avdiivka។ ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីនៅភាគកើតនៃប្រទេសអ៊ុយក្រែនមានស្ថានភាពកាន់តែខ្លាំងឡើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ បង្ករបួសដល់មនុស្សរាប់សិបនាក់ និងចាប់កម្មកររុករករ៉ែនៅក្រោមដីជាង២០០នាក់។](https://gdb.voanews.com/e6656251-1fa1-4624-a781-46611c03f3c4_w1024_q10_s.jpg)
៥
ទាហានអ៊ុយក្រែនពិនិត្យក្រហូងដីបណ្តាលមកពីការបំផ្ទុះមួយនៅក្នុងក្រុង Avdiivka។ ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីនៅភាគកើតនៃប្រទេសអ៊ុយក្រែនមានស្ថានភាពកាន់តែខ្លាំងឡើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ បង្ករបួសដល់មនុស្សរាប់សិបនាក់ និងចាប់កម្មកររុករករ៉ែនៅក្រោមដីជាង២០០នាក់។
![មនុស្សម្នាសម្តែងរបាំនាគ ក្នុងថ្ងៃចូលឆ្នាំចិន នៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/c3b0c01f-ea8c-4b3f-81fd-99a39c363df0_w1024_q10_s.jpg)
៦
មនុស្សម្នាសម្តែងរបាំនាគ ក្នុងថ្ងៃចូលឆ្នាំចិន នៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
![ឆ្មា Pooh អាយុមួយឆ្នាំ និងមានជើងសិប្បនិម្មិតដើរនៅក្នុងគ្លីនិកមួយនៅក្នុងក្រុងសូហ្វ៊ីយ៉ា (Sofia) ប្រទេសប៊ុលហ្គារី។ គេជឿថា ឆ្មានេះបានបាក់ជើងនៅក្នុងគ្រោះថ្នាក់រថយន្ត ឬរថភ្លើង កាលពីខែមេសា ឆ្នាំមុន ហើយអាចដើររួចវិញបានដោយសារតែពេទ្យសត្វឈ្មោះ Vladislav Zlatinov។](https://gdb.voanews.com/8e216e58-b3ef-419e-88f9-620523e7d087_w1024_q10_s.jpg)
៧
ឆ្មា Pooh អាយុមួយឆ្នាំ និងមានជើងសិប្បនិម្មិតដើរនៅក្នុងគ្លីនិកមួយនៅក្នុងក្រុងសូហ្វ៊ីយ៉ា (Sofia) ប្រទេសប៊ុលហ្គារី។ គេជឿថា ឆ្មានេះបានបាក់ជើងនៅក្នុងគ្រោះថ្នាក់រថយន្ត ឬរថភ្លើង កាលពីខែមេសា ឆ្នាំមុន ហើយអាចដើររួចវិញបានដោយសារតែពេទ្យសត្វឈ្មោះ Vladislav Zlatinov។
![រូបភាពនេះទទួលបានពីអង្គការ Geological Survey's Hawaiian Volcano Observatory របស់អាមេរិកដែលបង្ហាញពីការផ្ទុះកម្អែភ្នំភ្លើង Kilauea នៅលើឆ្នេរសមុទ្រ Kamokuna ក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/842cd92f-914c-46a2-a326-2a618c058bb3_w1024_q10_s.jpg)
៨
រូបភាពនេះទទួលបានពីអង្គការ Geological Survey's Hawaiian Volcano Observatory របស់អាមេរិកដែលបង្ហាញពីការផ្ទុះកម្អែភ្នំភ្លើង Kilauea នៅលើឆ្នេរសមុទ្រ Kamokuna ក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។
![នេះជាទិដ្ឋាភាពទូទៅនៃបណ្ណាល័យរបស់សាកលវិទ្យាល័យ Mosul ដែលត្រូវបានដុត និងបំផ្លាញក្នុងពេលប្រយុទ្ធជាមួយនឹងរដ្ឋឥស្លាម នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/0df0a80f-228c-4199-821d-a8363f30baee_w1024_q10_s.jpg)
៩
នេះជាទិដ្ឋាភាពទូទៅនៃបណ្ណាល័យរបស់សាកលវិទ្យាល័យ Mosul ដែលត្រូវបានដុត និងបំផ្លាញក្នុងពេលប្រយុទ្ធជាមួយនឹងរដ្ឋឥស្លាម នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
![អ្នកចូលរួមតុបតែងជាតួអង្គក្នុងរឿង Vikings នៅក្នុងពិធីបុណ្យ Up Helly Aa ប្រចាំឆ្នាំ នៅក្នុងសង្កាត់ Lerwick ប្រទេសស្កុតលែន។](https://gdb.voanews.com/07456cc1-e8fc-402e-a50f-de878bee12e9_w1024_q10_s.jpg)
១០
អ្នកចូលរួមតុបតែងជាតួអង្គក្នុងរឿង Vikings នៅក្នុងពិធីបុណ្យ Up Helly Aa ប្រចាំឆ្នាំ នៅក្នុងសង្កាត់ Lerwick ប្រទេសស្កុតលែន។
![មនុស្សម្នាជិះរំអិលលើព្រិលក្នុងពិធីបុណ្យ Ice and Snow នៅឧទ្យាន Taoranting ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/2891d7b1-c4d8-402f-a16c-edeb8069828e_w1024_q10_s.jpg)
១១
មនុស្សម្នាជិះរំអិលលើព្រិលក្នុងពិធីបុណ្យ Ice and Snow នៅឧទ្យាន Taoranting ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
![មនុស្សម្នាឆ្លងកាត់ទន្លេ Triveni ក្នុងពិធីបុណ្យ Swasthani Bratakatha នៅក្នុងក្រុង Panauti ប្រទេសនេប៉ាល់។](https://gdb.voanews.com/8255303e-7442-490e-9300-93e5f595bbb0_w1024_q10_s.jpg)
១២
មនុស្សម្នាឆ្លងកាត់ទន្លេ Triveni ក្នុងពិធីបុណ្យ Swasthani Bratakatha នៅក្នុងក្រុង Panauti ប្រទេសនេប៉ាល់។