រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន រុស្ស៊ី សហរដ្ឋអាមេរិក និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ៣០ មករា ២០១៩
![ទីបញ្ចុះសពរបស់ទាហានក្នុងសង្រ្គាមលោកលើកទី១ Notre Dame de Lorette នៅភាគខាងជើងប្រទេសបារាំងត្រូវបានគ្របដណ្តប់ដោយព្រិលដ៏ក្រាស់។](https://gdb.voanews.com/37c1cbca-1f91-4a69-b719-ddf4df06c2d2_w1024_q10_s.jpg)
១
ទីបញ្ចុះសពរបស់ទាហានក្នុងសង្រ្គាមលោកលើកទី១ Notre Dame de Lorette នៅភាគខាងជើងប្រទេសបារាំងត្រូវបានគ្របដណ្តប់ដោយព្រិលដ៏ក្រាស់។
![យុវជនបាលីម្នាក់ចូលរួមក្នុងពិធីសាសនាហិណ្ឌូ «Grebeg» នៅក្នុងភូមិ Tegalalang ក្នុងខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/dbca961c-d81c-4019-9879-3748bee09fa7_w1024_q10_s.jpg)
២
យុវជនបាលីម្នាក់ចូលរួមក្នុងពិធីសាសនាហិណ្ឌូ «Grebeg» នៅក្នុងភូមិ Tegalalang ក្នុងខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី។
![សត្វទីទុយពូជ Great Gray ឈ្មោះ Mykh អាយុពីរឆ្នាំទំលើក្បាលអ្នកវិទ្យាសាស្រ្តផ្នែកពូជសាសន៍ Daria Koshcheyeva អំឡុងវគ្គហ្វឹកហាត់។ វាជាផ្នែកនៃគម្រោងដែលផ្តើមដោយសួនសត្វក្នុងស្រុកមួយដើម្បីផ្សាំសត្វព្រៃសម្រាប់ការស្រាវជ្រាវនិងរាក់ទាក់ភ្ញៀវក្នុងព្រៃ Siberian Taiga ទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/3542a078-a2df-463c-a969-b6af5c01e503_w1024_q10_s.jpg)
៣
សត្វទីទុយពូជ Great Gray ឈ្មោះ Mykh អាយុពីរឆ្នាំទំលើក្បាលអ្នកវិទ្យាសាស្រ្តផ្នែកពូជសាសន៍ Daria Koshcheyeva អំឡុងវគ្គហ្វឹកហាត់។ វាជាផ្នែកនៃគម្រោងដែលផ្តើមដោយសួនសត្វក្នុងស្រុកមួយដើម្បីផ្សាំសត្វព្រៃសម្រាប់ការស្រាវជ្រាវនិងរាក់ទាក់ភ្ញៀវក្នុងព្រៃ Siberian Taiga ទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![អ្នកថ្មើរជើងថតរូបទន្លេ Chicago ដែលបានកកខណដែលបាតុភូតមួយហៅថា «polar vortex" ដែលកើតឡើងនៅភាគកណ្តាលនិងភាគខាងកើតនៃសហរដ្ឋអាមេរិកទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។](https://gdb.voanews.com/a262691d-87b3-42f1-ae1d-eb9cbee6c245_w1024_q10_s.jpg)
៤
អ្នកថ្មើរជើងថតរូបទន្លេ Chicago ដែលបានកកខណដែលបាតុភូតមួយហៅថា «polar vortex" ដែលកើតឡើងនៅភាគកណ្តាលនិងភាគខាងកើតនៃសហរដ្ឋអាមេរិកទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
![A vendor carriing a sack of leafy vegetables wades across a flooded market place after heavy rainfall in Lahore, Pakistan.](https://gdb.voanews.com/908514c3-741f-4363-83be-edee0958f589_w1024_q10_s.jpg)
៥
A vendor carriing a sack of leafy vegetables wades across a flooded market place after heavy rainfall in Lahore, Pakistan.
![ជំនួយការនៅក្នុងវិចិត្រសាលឈរថតរូបសម្រាប់ប្រព័ន្ធផ្សាយអំឡុងវគ្គថតរូបមួយសម្រាប់ការពិព័រណ៍ «Christian Dior: អ្នកច្នៃម៉ូតនៃសុបិន្ត» នៅសារមន្ទីរ Victoria & Albert ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/6466079f-5ed3-4f3e-8b62-b5fe18d59783_w1024_q10_s.jpg)
៦
ជំនួយការនៅក្នុងវិចិត្រសាលឈរថតរូបសម្រាប់ប្រព័ន្ធផ្សាយអំឡុងវគ្គថតរូបមួយសម្រាប់ការពិព័រណ៍ «Christian Dior: អ្នកច្នៃម៉ូតនៃសុបិន្ត» នៅសារមន្ទីរ Victoria & Albert ក្នុងទីក្រុងឡុងដ៍។
![ភ្ញៀវទេសចរបានមកមើលហាងសៀវភៅមួយដែលទើបតែបើកថ្មីក្នុងទីកុ្រង Chongqing ប្រទេសចិនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។](https://gdb.voanews.com/8077b282-1e1f-4b96-a636-0a03a90bbfdc_w1024_q10_s.jpg)
៧
ភ្ញៀវទេសចរបានមកមើលហាងសៀវភៅមួយដែលទើបតែបើកថ្មីក្នុងទីកុ្រង Chongqing ប្រទេសចិនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
![បុរសម្នាក់ជិះរទេះសេះមួយដឹកស្លឹកស្នោនៅតាមផ្លូវក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។](https://gdb.voanews.com/92fd7e0c-70b1-459d-9c51-95e7b345c6ec_w1024_q10_s.jpg)
៨
បុរសម្នាក់ជិះរទេះសេះមួយដឹកស្លឹកស្នោនៅតាមផ្លូវក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
![អ្នកជ្រមុជទឹកសម្តែងរបាំម៉ុងសាយខណដែលត្រីឆ្លាមហែលកាត់នៅក្នុងអាងទឹក Aquaria KLCC ក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំចិន។](https://gdb.voanews.com/723665ef-7a21-445b-ae27-927737990cfc_w1024_q10_s.jpg)
៩
អ្នកជ្រមុជទឹកសម្តែងរបាំម៉ុងសាយខណដែលត្រីឆ្លាមហែលកាត់នៅក្នុងអាងទឹក Aquaria KLCC ក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំចិន។