កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៣ មករា ២០២០

១
លោក Ryoyu Kobayashi មកពីប្រទេសជប៉ុនលោតទៅលើអាកាសក្នុងពេលសាកល្បងវគ្គទី៣ នៃការលោតស្គីឆ្លងកាត់ភ្នំ៤ លើកទី៦៨ នៅទីក្រុង Innsbruck ប្រទេសអូទ្រីស។

២
ក្មេងៗកាន់បដាក្នុងពេលធ្វើបាតុកម្មរឿងបម្រែបម្រួលអាកាសធាតុ «ថ្ងៃសុក្រសម្រាប់អានាគត» នៅខាងក្រៅការិយាល័យអធិកាបតីអូទ្រីស នៅទីក្រុវីយែន។

៣
ជនជាតិប៉ាឡេស្ទីនម្នាក់ដែលរុំមុខដោយទង់ជាតិ ឈរនៅខាងមុខកង់ឡានដែលកំពុងឆេះ ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអែល នៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។

៤
ក្រុមនានាប្រកួតក្នុងពិធីប្រណាំងទូកនៅលើទឹកកក នៅទីក្រុង Shenyang ខេត្ត Liaoning នៅភាគឦសាននៃប្រទេសចិន។

៥
លោកគ្រូអ្នកគ្រូ និងអ្នកគាំទ្រប្រជាធិបតេយ្យ បើកពន្លឺទូរស័ព្ទនៅពេលពួកគេចូលរួមក្នុងការប្រមូលផ្ដុំគ្នាដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ នៅវិមាន Edinburgh នៅកណ្ដាលទីក្រុងហុងកុង។

៦
ក្រុមបាតុករកាន់រូបថតមេបញ្ជាការកងទ័ពអ៊រ៉ង់ Qassem Soleimani ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅប្រទេសអ៊ីរ៉ាក់ ក្នុងពេលពួកគេធ្វើបាតុកម្មនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

៧
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ទស្សនាចម្ការនៅ Wildflower ដែលកម្មសិទ្ធិរបស់ Paul និង Melissa Churchman នៅក្រុង Sarsfield រដ្ឋ Victoria ប្រទេសអូស្ត្រាលី។

៨
ជនជាតិអាល់ហ្សេរី បង្កើតជាសញ្ញា V ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រងអាល់ហ្ស។

៩
មនុស្សម្នាកំពុងមើលការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ដោយសម្លឹងមើលចេញពីក្នុងឡានក្រុង នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។