រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសអាហ្រ្វិកកណ្តាល ចិន អ៊ីតាលី ឥណ្ឌា អេត្យូពី ស្វ៊ីស អ៊ីរ៉ាក់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៩ មករា ២០១៧
![សមាជិករបស់ព្រះវិហារ Shembe ស្លៀកពាក់សម្លៀកបំពាក់ស្បែកខ្លាក្នុងពេលរាំរបាំរបស់ពួកគេនៅភូមិ eBuhleni ប្រទេសអាហ្រ្វិកកណ្តាល។ មានបុរសៗយ៉ាងហោចណាស់ក៏១.២០០នាក់ដែរ ដែលបានចូលរួមរាំនៅក្នុងពិធីជួបជុំ Zulu ដោយមានស្លៀកពាក់សម្លៀកបំពាក់ចម្រុះដែលធ្វើដោយសត្វខ្លាដែលគេប្រមាញ់ដោយខុសច្បាប់ និងសម្លៀកបំពាក់ធ្វើនៅចិន។](https://gdb.voanews.com/c4621089-80eb-4197-a4df-ae171fac80c3_w1024_q10_s.jpg)
១
សមាជិករបស់ព្រះវិហារ Shembe ស្លៀកពាក់សម្លៀកបំពាក់ស្បែកខ្លាក្នុងពេលរាំរបាំរបស់ពួកគេនៅភូមិ eBuhleni ប្រទេសអាហ្រ្វិកកណ្តាល។ មានបុរសៗយ៉ាងហោចណាស់ក៏១.២០០នាក់ដែរ ដែលបានចូលរួមរាំនៅក្នុងពិធីជួបជុំ Zulu ដោយមានស្លៀកពាក់សម្លៀកបំពាក់ចម្រុះដែលធ្វើដោយសត្វខ្លាដែលគេប្រមាញ់ដោយខុសច្បាប់ និងសម្លៀកបំពាក់ធ្វើនៅចិន។
![កាំជ្រួចផ្ទុះឡើងនៅពីលើកំពង់ផែ Victoria ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងក្រុងហុងកុង ប្រទេសចិន។](https://gdb.voanews.com/8973a3e2-f4cf-4725-8ea7-da927f81a303_w1024_q10_s.jpg)
២
កាំជ្រួចផ្ទុះឡើងនៅពីលើកំពង់ផែ Victoria ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងក្រុងហុងកុង ប្រទេសចិន។
![ដោយមានដណ្តប់ភួយ ជនទេសន្តរប្រវេសន៍នៃឧបទ្វីបសាហារ៉ាអង្គុយនៅលើទូកសង្គ្រោះ Golfo Azzurro បន្ទាប់ពីបានទៅដល់កំពង់ផែ Messina ប្រទេសអ៊ីតាលី។ ជនទេសន្តរប្រវេសន៍២៩៩នាក់ត្រូវបានជួយសង្គ្រោះដោយបុគ្គលិកអង្គការ Proactive Open Arms។](https://gdb.voanews.com/670bf903-3e0a-406c-9fdc-9f3eb2e7457d_w1024_q10_s.jpg)
៣
ដោយមានដណ្តប់ភួយ ជនទេសន្តរប្រវេសន៍នៃឧបទ្វីបសាហារ៉ាអង្គុយនៅលើទូកសង្គ្រោះ Golfo Azzurro បន្ទាប់ពីបានទៅដល់កំពង់ផែ Messina ប្រទេសអ៊ីតាលី។ ជនទេសន្តរប្រវេសន៍២៩៩នាក់ត្រូវបានជួយសង្គ្រោះដោយបុគ្គលិកអង្គការ Proactive Open Arms។
![លោកប្រធានាធិបតីឥណ្ឌា Pranab Mukherjee ចាកចេញនៅពេលបញ្ចប់ពិធី Beating Retreat នៅក្នុងក្រុងញូវដេលី។ ពិធីនេះធ្វើឡើងដើម្បីសម្គាល់ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ Republic Day។](https://gdb.voanews.com/95119e1e-3850-434e-b579-193827761939_w1024_q10_s.jpg)
៤
លោកប្រធានាធិបតីឥណ្ឌា Pranab Mukherjee ចាកចេញនៅពេលបញ្ចប់ពិធី Beating Retreat នៅក្នុងក្រុងញូវដេលី។ ពិធីនេះធ្វើឡើងដើម្បីសម្គាល់ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ Republic Day។
![បុរសម្នាក់ស្រែកក្នុងពេលបាតុកម្មប្រឆាំងនឹងបំរាមលើការធ្វើដំណើររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅក្នុងសង្កាត់ Queens ក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/e9e25450-bef6-4e37-9ecf-387fb7ef0295_w1024_q10_s.jpg)
៥
បុរសម្នាក់ស្រែកក្នុងពេលបាតុកម្មប្រឆាំងនឹងបំរាមលើការធ្វើដំណើររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅក្នុងសង្កាត់ Queens ក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![អ្នកសម្តែងបង្វិលកង់មួយនៅក្នុងការសម្តែងមួយដែលមានឈ្មោះថា Great Wall Iron Sparks នៅក្នុងតំបន់ Yanqing នៅជាយក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/f921a849-03b7-43d3-8462-64313eb4f43e_w1024_q10_s.jpg)
៦
អ្នកសម្តែងបង្វិលកង់មួយនៅក្នុងការសម្តែងមួយដែលមានឈ្មោះថា Great Wall Iron Sparks នៅក្នុងតំបន់ Yanqing នៅជាយក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![អ្នកស្រី Sara Alisio និងកូនដែលមានអាយុ១ខែរបស់អ្នកស្រីរង់ចាំអាហារ និងទឹកនៅក្នុងស្រុក Warder តំបន់ Somali ក្នុងប្រទេសអេត្យូពី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/d8bb1edb-51fe-4490-8008-e22f9ea12fdb_w1024_q10_s.jpg)
៧
អ្នកស្រី Sara Alisio និងកូនដែលមានអាយុ១ខែរបស់អ្នកស្រីរង់ចាំអាហារ និងទឹកនៅក្នុងស្រុក Warder តំបន់ Somali ក្នុងប្រទេសអេត្យូពី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![មនុស្សម្នាក់ដើរតាមសត្វភេនខ្វីន (penguins) ក្នុងការដើរក្បួនភេនខ្វីនមួយ នៅពេលដែលសត្វភេនខ្វីនទាំងនេះដើរនៅខាងក្រៅជម្រករបស់ខ្លួន ហើយអ្នកទស្សនាអាចដើរតាមពីក្រោយ នៅសួន Zurich's Zoo ក្នុងក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/ecdc7aeb-1154-43f4-8baa-a390bf4ecf25_w1024_q10_s.jpg)
៨
មនុស្សម្នាក់ដើរតាមសត្វភេនខ្វីន (penguins) ក្នុងការដើរក្បួនភេនខ្វីនមួយ នៅពេលដែលសត្វភេនខ្វីនទាំងនេះដើរនៅខាងក្រៅជម្រករបស់ខ្លួន ហើយអ្នកទស្សនាអាចដើរតាមពីក្រោយ នៅសួន Zurich's Zoo ក្នុងក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![ស្រ្តីជនជាតិភាគតិច Dong ប្រារព្ធពិធីចូលឆ្នាំចិននៅក្នុងក្រុង Congjiang ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/be7bd145-e70a-4350-9963-76eaf76bbcb1_w1024_q10_s.jpg)
៩
ស្រ្តីជនជាតិភាគតិច Dong ប្រារព្ធពិធីចូលឆ្នាំចិននៅក្នុងក្រុង Congjiang ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![បុរសម្នាក់ថតរូបមិត្តភក្តិរបស់គាត់ នៅពេលដែលផ្សែងដ៏ក្រាស់ហើរចេញពីអណ្តាតភ្លើង ដែលបានឆាបឆេះនៅអណ្តូងប្រេងមួយ។ ការឆេះនេះបង្កឡើងដោយក្រុមរដ្ឋឥស្លាម មុនពេលពួកគេរត់ចេញពីតំបន់ផលិតប្រេង Qayyara ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/1006c0bf-7336-4791-9905-031cc82492ba_w1024_q10_s.jpg)
១០
បុរសម្នាក់ថតរូបមិត្តភក្តិរបស់គាត់ នៅពេលដែលផ្សែងដ៏ក្រាស់ហើរចេញពីអណ្តាតភ្លើង ដែលបានឆាបឆេះនៅអណ្តូងប្រេងមួយ។ ការឆេះនេះបង្កឡើងដោយក្រុមរដ្ឋឥស្លាម មុនពេលពួកគេរត់ចេញពីតំបន់ផលិតប្រេង Qayyara ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
![អ្នកសម្តែងធ្វើការលោតម៉ុងសាយ នៅពេលពួកគេចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/b845d620-4374-48d0-ab6f-a677bfb383b8_w1024_q10_s.jpg)
១១
អ្នកសម្តែងធ្វើការលោតម៉ុងសាយ នៅពេលពួកគេចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![អ្នកចូលរួមប្រកួតម្នាក់ស្រែក នៅពេលលោកចូលរួមការប្រកួតផ្សងព្រេង Tough Guy នៅក្បែរក្រុង Wolverhampton ប្រទេសអង់គ្លេស។](https://gdb.voanews.com/b0bfb6ed-18d9-435c-928c-d03d3a61e946_w1024_q10_s.jpg)
១២
អ្នកចូលរួមប្រកួតម្នាក់ស្រែក នៅពេលលោកចូលរួមការប្រកួតផ្សងព្រេង Tough Guy នៅក្បែរក្រុង Wolverhampton ប្រទេសអង់គ្លេស។