រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ មករា ២០១៧ ពីប្រទេស អាហ្វ្រិកខាងត្បូង ឥណ្ឌា អាមេរិក អូស្រ្តាលី ស៊ីលី បារាំង ហ្វីលីពីន ស៊ីរី អ៊ីស្រាអែល អ៊ុយក្រែន អ៊ីរ៉ាក់ និង សាធារណរដ្ឋឆែក។
រូបភាពជុំវិញពិភពលោក ២៦ មករា ២០១៧
![លោក Percy Maimela វិចិត្រករដែលរៀនគូរគំនូរដោយខ្លួនឯងបានគូររូបលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលគំនូរនេះលោកគូរដោយប្រើអំបិល នៅឯផ្ទះរបស់លោកក្នុងក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/ef6d0eb9-e98e-43fb-b04a-116fff05d7d3_w1024_q10_s.jpg)
១
លោក Percy Maimela វិចិត្រករដែលរៀនគូរគំនូរដោយខ្លួនឯងបានគូររូបលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលគំនូរនេះលោកគូរដោយប្រើអំបិល នៅឯផ្ទះរបស់លោកក្នុងក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។
![បេក្ខជនបវរកញ្ញាពិភពលោកពីប្រទេសវៀតណាម នាង Le Hang កំពុងប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្លៀកបំពាក់ប្រពៃណីជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/d831662a-6461-4784-b595-de27afd98d92_w1024_q10_s.jpg)
២
បេក្ខជនបវរកញ្ញាពិភពលោកពីប្រទេសវៀតណាម នាង Le Hang កំពុងប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្លៀកបំពាក់ប្រពៃណីជាតិ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ទាហានអ៊ីស្រាអែលបោះទីតាំងពេលបើកការប្រយុទ្ធជាមួយអ្នកគប់ដុំថ្មជាតិប៉ាលេស្ទីន នៅពេលមានបាតុកម្មទាមទារឲ្យអាជ្ញាធរអ៊ីស្រាអែលប្រគល់សាកសពជនប៉ាលេស្ទីនដែលត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធគ្នា ត្រឡប់ទៅឲ្យពួកគេវិញ។](https://gdb.voanews.com/fba0a9ed-da22-4f72-8128-eedee302b4d6_w1024_q10_s.jpg)
៣
ទាហានអ៊ីស្រាអែលបោះទីតាំងពេលបើកការប្រយុទ្ធជាមួយអ្នកគប់ដុំថ្មជាតិប៉ាលេស្ទីន នៅពេលមានបាតុកម្មទាមទារឲ្យអាជ្ញាធរអ៊ីស្រាអែលប្រគល់សាកសពជនប៉ាលេស្ទីនដែលត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធគ្នា ត្រឡប់ទៅឲ្យពួកគេវិញ។
![មនុស្សកំពុងជិះក្នុងរថយន្តមួយដែលដឹកពេញទៅដោយទ្រព្យសម្បត្តិ បន្ទាប់ពីរត់គេចចេញពីការប៉ះទង្គិចគ្នានៅភាគខាងជើងនៃទីក្រុង al-Bab ប្រទេសស៊ីរី។](https://gdb.voanews.com/4abd76d8-7ea8-44bf-968e-d054de5587f5_w1024_q10_s.jpg)
៤
មនុស្សកំពុងជិះក្នុងរថយន្តមួយដែលដឹកពេញទៅដោយទ្រព្យសម្បត្តិ បន្ទាប់ពីរត់គេចចេញពីការប៉ះទង្គិចគ្នានៅភាគខាងជើងនៃទីក្រុង al-Bab ប្រទេសស៊ីរី។
![អ្នកធ្វើការម្នាក់ចង្អុលទៅកាន់រូបភាពលើជញ្ជាំងដែលមានសញ្ញា SS របស់ពួកណាស៊ី នៅលើជញ្ជាំងមួយដែលគំនូរនេះធ្វើឡើងដើម្បីឧទ្ធិសជូនមន្ត្រីប៉ូឡូញ នៅឯបូជនីយដ្ឋានសម្រាប់ការចងចាំ Bykovnia នៅជិតទីក្រុង Kiev។](https://gdb.voanews.com/8cf672fd-4d9d-43a6-b60d-c803b17013f3_w1024_q10_s.jpg)
៥
អ្នកធ្វើការម្នាក់ចង្អុលទៅកាន់រូបភាពលើជញ្ជាំងដែលមានសញ្ញា SS របស់ពួកណាស៊ី នៅលើជញ្ជាំងមួយដែលគំនូរនេះធ្វើឡើងដើម្បីឧទ្ធិសជូនមន្ត្រីប៉ូឡូញ នៅឯបូជនីយដ្ឋានសម្រាប់ការចងចាំ Bykovnia នៅជិតទីក្រុង Kiev។
![អ្នកពន្លត់ភ្លើងម្នាក់អោបទារកដោយមានពាក់ម៉ាស់នៅជិតម្តាយ ក្នុងពេលមានគ្រោះអគ្គិភ័យមួយនៅក្នុងទីក្រុង Penco នៃតំបន់ Concepcion ភាគខាងត្បូងប្រទេសស៊ីលី។](https://gdb.voanews.com/069f9154-7d5d-4683-937c-61a6ed3bf6f0_w1024_q10_s.jpg)
៦
អ្នកពន្លត់ភ្លើងម្នាក់អោបទារកដោយមានពាក់ម៉ាស់នៅជិតម្តាយ ក្នុងពេលមានគ្រោះអគ្គិភ័យមួយនៅក្នុងទីក្រុង Penco នៃតំបន់ Concepcion ភាគខាងត្បូងប្រទេសស៊ីលី។
![អ្នករៀបចំកម្មវិធីបង្ហាញម៉ូត និងជាតារាបង្ហាញម៉ូត នាង Jessica Minh Anh បង្ហាញការច្នៃប្រឌិតមួយនៅមុនពេលការបង្ហាញម៉ូតរដូវរងាឆ្នាំ២០១៧។ នាងបានឡើងលើកន្លែងដើរបង្ហាញម៉ូតលើកប៉ាល់ ក្នុងដំណើរទស្សនកិច្ចតាមកប៉ាល់នៅលើទន្លេ Seine ក្នុងទីក្រុងប៉ារីស។](https://gdb.voanews.com/689c7cfd-539d-4877-9e79-3d616f2d4e5e_w1024_q10_s.jpg)
៧
អ្នករៀបចំកម្មវិធីបង្ហាញម៉ូត និងជាតារាបង្ហាញម៉ូត នាង Jessica Minh Anh បង្ហាញការច្នៃប្រឌិតមួយនៅមុនពេលការបង្ហាញម៉ូតរដូវរងាឆ្នាំ២០១៧។ នាងបានឡើងលើកន្លែងដើរបង្ហាញម៉ូតលើកប៉ាល់ ក្នុងដំណើរទស្សនកិច្ចតាមកប៉ាល់នៅលើទន្លេ Seine ក្នុងទីក្រុងប៉ារីស។
![ក្រុមទាហាមឥណ្ឌាបង្ហាញជំនាញរបស់ពួកគេនៅលើម៉ូតូ ពេលសម្តែងក្នុងទិវា«សាធារណៈរដ្ឋ» នៅទីក្រុងញូវដេលី។ ](https://gdb.voanews.com/9dc7ff94-b148-4361-a47a-8a805be053ae_w1024_q10_s.jpg)
៨
ក្រុមទាហាមឥណ្ឌាបង្ហាញជំនាញរបស់ពួកគេនៅលើម៉ូតូ ពេលសម្តែងក្នុងទិវា«សាធារណៈរដ្ឋ» នៅទីក្រុងញូវដេលី។
![ជនបាត់បង់ទីជម្រកដោយសារការប៉ះទង្គិចគ្នា បានទទួលជំនួយនៅភាគខាងកើតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/07fd3443-4bce-465b-be9b-91dc5b5a980c_w1024_q10_s.jpg)
៩
ជនបាត់បង់ទីជម្រកដោយសារការប៉ះទង្គិចគ្នា បានទទួលជំនួយនៅភាគខាងកើតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
![នាង Gabriela Papadakis និងលោក Guillame Cizeron ពីប្រទេសបារាំងកំពុងប្រកួតប្រជែងក្នុងកម្មវិធីរាំនៅលើទឹកកក ក្នុងកម្មវិធីជ្រើសរើសជើងឯកជិះស្គីលើទឹកកកទ្វីបអឺរ៉ុប នៅទីក្រុង Ostrava សាធារណរដ្ឋឆែក។](https://gdb.voanews.com/00531886-f14e-41d7-8af5-ba21ab84a8b3_w1024_q10_s.jpg)
១០
នាង Gabriela Papadakis និងលោក Guillame Cizeron ពីប្រទេសបារាំងកំពុងប្រកួតប្រជែងក្នុងកម្មវិធីរាំនៅលើទឹកកក ក្នុងកម្មវិធីជ្រើសរើសជើងឯកជិះស្គីលើទឹកកកទ្វីបអឺរ៉ុប នៅទីក្រុង Ostrava សាធារណរដ្ឋឆែក។
![ក្រុមអ្នកចូលរួមប្រកួតក្នុងការប្រណាំងកាណូតប្រចាំឆ្នាំ អមដោយទូកតូចៗកំពុងបើកកាត់សាលសម្តែងល្ខោនអូប៉េរា នៅទីក្រុងស៊ីដនី ដែលកម្មវិធីនេះជាផ្នែកមួយនៃការប្រារព«ទីវាអូស្ត្រាលី» ។](https://gdb.voanews.com/0b4da89b-3af4-4fe7-9e41-0f197c366018_w1024_q10_s.jpg)
១១
ក្រុមអ្នកចូលរួមប្រកួតក្នុងការប្រណាំងកាណូតប្រចាំឆ្នាំ អមដោយទូកតូចៗកំពុងបើកកាត់សាលសម្តែងល្ខោនអូប៉េរា នៅទីក្រុងស៊ីដនី ដែលកម្មវិធីនេះជាផ្នែកមួយនៃការប្រារព«ទីវាអូស្ត្រាលី» ។