រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា នេប៉ាល់ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក បង់ក្លាដែស អ៊ីស្រាអែល បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៣ មករា ២០១៩

១
កម្មករចំណាកស្រុកជនជាតិឥណ្ឌាគ្របខ្លួនឯងជាមួយនឹងផ្លាស្ទិកខណដែលចំហាយកើនឡើងនៅក្នុងឡឥដ្ឋមួយអំឡុងពេលភ្លៀងធ្លាក់នៅជាយក្រុង Kathmandu ប្រទេសនេប៉ាល់។

២
ប្រជាជននាំគ្នាជម្លៀសខ្លួនពីទីលំនៅក្នុងទីក្រុង Makassar ភាគខាងត្បូងទីក្រុង Sulawesi ប្រទេសឥណ្ឌូណេស៊ី។ ភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដីបានបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ផ្លាស់ទីលំនៅនៅភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។

៣
ជ្រោះ Niagara Falls នៃសហរដ្ឋអាមេរិកក្នុងរដ្ឋញូវយ៉កបានកកដោយសារតែសីតុណ្ហភាពក្រោមសូន្យកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

៤
ស្រ្តីជនជាតិបង់ក្លាដែស(ស្តាំខាងក្រោម) ម្នាក់ទូលសម្រាមនៅលើគំនរសម្រាមក្រោមស្ពានក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៥
បាតុករកម្នាក់តដៃជាមួយនឹងទាហានព្រំដែន អ៊ីស្រាអែលអំឡុងបាតុកម្មមួយប្រឆាំងនឹងផ្លូវ ៤៣៧០ ដែលទើបនឹងបើកថ្មីក្នុងតំបន់ West Bank។ ផ្លូវហាយវ៉េទៅកាន់ Jerusalem បែងចែកអ្នកបើកបរអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយជញ្ជាំង បង្កឲ្យប្រជាជនប៉ាឡេស្ទីនហៅផ្លូវនោះថា «ផ្លូវរើសសញ្ជាតិ»។

៦
អ្នកបង្ហាញម៉ូតម្នាក់ស្លៀកការច្នៃប្រឌិតរបស់លោក Jean-Paul Gaultier ក្នុងការបង្ហាញម៉ូតរដូវផ្ការីកនិងរដូវក្តៅឆ្នាំ២០១៩ Haute Couture ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៧
ក្មេងប្រុសម្នាក់ធ្វើការនៅផ្សារបន្លែលក់ដុំកំពុងរៀបផ្លែប៉េងប៉ោះក្នុងទីក្រុង Jalandhar ប្រទេសឥណ្ឌា។

៨
អ្នកភូមិម្នាក់ឃ្វាលសេះនិងក្របី ខណដែលសត្វទាំងនោះកំពុងងូតទឹកនៅក្នុងអាងទឹកក្តៅធម្មជាតិនៅជ្រលងភ្នំដែលគ្របដណ្តប់ដោយព្រិលនៅខេត្ត Bitlis ភាគខាងកើតប្រទេសតួកគីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩។