រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ប៉ារ៉ាហ្គាយ អ៊ីតាលី ហ្វីលីពីន ស៊ីរិ លីបង់ ជប៉ុន និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៣ មករា ២០១៨

១
ហ្វូងសត្វបក្សីជាច្រើនហោះពេញមេឃនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៣
ភ្នំភ្លើង Mayon បញ្ចេញកម្អែលភ្លើងនៅពេលដែលវាកំពុងផ្ទុះ ដែលអាចមើលឃើញពីទីក្រុង Daraga ខេត្ត Albay ភាគខាងត្បូងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

៤
ក្មេងស្រីជនជាតិស៊ីរីកាន់បំពង់ម៉ាសអុកស៊ីសែនដាក់លើមុខទារកម្នាក់នៅក្នុងមន្ទីរពេទ្យនៅជំរំមួយបន្ទាប់ពី មានការរាយការណ៍ពីការវាយប្រហារនៅក្នុងទីក្រុង Douma ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅជាយក្រុងរដ្ឋធានី Damascus កាលពីថ្ងៃទិ២២ មករា ២០១៨។ យ៉ាងហោចណាស់ មានមនុស្សថប់ដង្ហើម២១នាក់រួមទាំងទារក។

៥
បុរសម្នាក់ថតរូបគំនសម្រាមនៅលើឆ្នេរបន្ទាប់ពីមានព្យុះដ៏ធំមួយបានបក់កាត់ប្រទេស Mediterranean នៅទីក្រុង Zouq Mosbeh ភាគខាងជើង Beirut ប្រទេសលីបង់កាលពីថ្ងៃទី២២ មករា ២០១៨។

៦
បុរសម្នាក់កាន់ឆត្រពេលកំពុងដើរកាត់ព្រិលដែលកំពុងធ្លាក់នៅវិមានអធិរាជក្នុងទីក្រុងតូក្យូប្រទេសជប៉ុនកាលពីថ្ងៃទី២២ មករា ២០១៨។

៩
កូនមាន់មួយក្បាលកំពុងញាស់ចេញពីពងនៅក្នុងសួនសត្វក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១០
ប្រជាពលរដ្ឋជិះរទេះសេះកាត់ផ្លូវលេចទឹកបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឲ្យទន្លេ Paraguay ហូរលេច នៅក្នុងទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយកាលពីថ្ងៃទី២២ មករា ២០១៨។

១២
លោក Bob Iger នាយកប្រតិបត្តិនៃក្រុមហ៊ុន Walt Disney ថ្លែងនៅក្បែរតួតុក្កតា Minnie Mouse នៅក្នុងកម្មវិធី Hollywood Walk of Fame ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ មករា ២០១៨។