រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសអ៊ីស្រាអែល ឥណ្ឌា អូស្ត្រាលី ហុងឌូរ៉ាស អេស្ប៉ាញ និងចិន។
រូបភាពជុំវិញពិភពលោក ២២ មករា ២០១៨
![សមាជិកអារ៉ាប់អ៊ីស្រាអែលកាន់ស្លាកសញ្ញានៅក្នុងពេលបាតុកម្មមួយ ខណៈដែលកងកម្លាំងសន្តិសុខរុញពួកគេចេញ នៅពេលលោកអនុប្រធានាធិបតីអាមេរិក Mike Pence កំពុងថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាអ៊ីស្រាអែល ក្នុងក្រុង Jerusalem។](https://gdb.voanews.com/4c75b3c7-3e75-4f83-9a78-f2b4b2c00200_w1024_q10_s.jpg)
១
សមាជិកអារ៉ាប់អ៊ីស្រាអែលកាន់ស្លាកសញ្ញានៅក្នុងពេលបាតុកម្មមួយ ខណៈដែលកងកម្លាំងសន្តិសុខរុញពួកគេចេញ នៅពេលលោកអនុប្រធានាធិបតីអាមេរិក Mike Pence កំពុងថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាអ៊ីស្រាអែល ក្នុងក្រុង Jerusalem។
![អ្នកកាន់សាសនាហិណ្ឌូដុតនំធ្វើពីលាមកគោ នៅពេលពួកគេធ្វើពិធីបុណ្យមួយនៅទន្លេ Sangam ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/4027c840-d93f-42be-a2dc-5192e7f4f1ef_w1024_q10_s.jpg)
២
អ្នកកាន់សាសនាហិណ្ឌូដុតនំធ្វើពីលាមកគោ នៅពេលពួកគេធ្វើពិធីបុណ្យមួយនៅទន្លេ Sangam ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
![កីឡាការនី Naomi Osaka មកពីជប៉ុនវាយគ្រាប់បាល់ដំបូងទៅកាន់កីឡាការនី Simona Halep មកពីរូម៉ានី នៅជុំទី៤នៃការប្រកួតជើងឯកវាយកូនបាល់តិន្និស (tennis) Australian Open នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/fabeee62-afe9-4ef4-b2fe-7127cf40fb99_w1024_q10_s.jpg)
៣
កីឡាការនី Naomi Osaka មកពីជប៉ុនវាយគ្រាប់បាល់ដំបូងទៅកាន់កីឡាការនី Simona Halep មកពីរូម៉ានី នៅជុំទី៤នៃការប្រកួតជើងឯកវាយកូនបាល់តិន្និស (tennis) Australian Open នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។
![នាង Salvador Nasralla ដែលជាអ្នកគាំទ្របេក្ខជនប្រធានាធិបតីសម្រាប់សម្ព័ន្ធប្រឆាំងនឹងអំណាចផ្តាច់ការហុងឌូរ៉ាស (Honduran Opposition Alliance Against the Dictatorship) ដេកនៅលើផ្លូវ នៅពីមុខប៉ូលិស ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី Juan Orlando Hernandez នៅក្នុងក្រុង Tegucigalpa កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/315ae6bc-3bea-4f61-9ab8-a20395748bbf_w1024_q10_s.jpg)
៤
នាង Salvador Nasralla ដែលជាអ្នកគាំទ្របេក្ខជនប្រធានាធិបតីសម្រាប់សម្ព័ន្ធប្រឆាំងនឹងអំណាចផ្តាច់ការហុងឌូរ៉ាស (Honduran Opposition Alliance Against the Dictatorship) ដេកនៅលើផ្លូវ នៅពីមុខប៉ូលិស ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី Juan Orlando Hernandez នៅក្នុងក្រុង Tegucigalpa កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![មនុស្សម្នាចូលរួមក្នុងពិធីបុណ្យ Domingo Fareleiro នៅក្នុងភូមិ Xinzo de Limia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/d16b7ebb-9c22-4297-b6c0-3d78acdb048d_w1024_q10_s.jpg)
៥
មនុស្សម្នាចូលរួមក្នុងពិធីបុណ្យ Domingo Fareleiro នៅក្នុងភូមិ Xinzo de Limia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![តារាសម្តែង Frances McDormand សប្បាយចិត្ត នៅពេលគាត់ទទួលបានពានរង្វាន់ Outstanding Performance by a Cast in a Motion Picture សម្រាប់ខ្សែភាពយន្ត Three Billboards Outside Ebbing, Missouri ក្នុងកម្មវិធីផ្តល់ពានរង្វាន់ Screen Actors Guild Awards លើកទី២៤ នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/92876f0c-71f4-4b15-9f75-687c3cfb2ba0_w1024_q10_s.jpg)
៦
តារាសម្តែង Frances McDormand សប្បាយចិត្ត នៅពេលគាត់ទទួលបានពានរង្វាន់ Outstanding Performance by a Cast in a Motion Picture សម្រាប់ខ្សែភាពយន្ត Three Billboards Outside Ebbing, Missouri ក្នុងកម្មវិធីផ្តល់ពានរង្វាន់ Screen Actors Guild Awards លើកទី២៤ នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![មនុស្សម្នាតុបតែងជាបិសាចដើរក្នុងកាំជ្រួចក្នុងពិធីបុណ្យ Correfocs នៅក្នុងភាគខាងលិចនៃប្រទេសអេស្ប៉ាញ ជាមួយនឹងមនុស្សផ្សេងទៀតដែលរាំធ្វើជាបិសាច ខណៈអុជកាំជ្រួច នៅក្នុងក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/a691e33a-7da1-4630-9c1c-d0d42c120ce4_w1024_q10_s.jpg)
៧
មនុស្សម្នាតុបតែងជាបិសាចដើរក្នុងកាំជ្រួចក្នុងពិធីបុណ្យ Correfocs នៅក្នុងភាគខាងលិចនៃប្រទេសអេស្ប៉ាញ ជាមួយនឹងមនុស្សផ្សេងទៀតដែលរាំធ្វើជាបិសាច ខណៈអុជកាំជ្រួច នៅក្នុងក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![មនុស្សម្នាទៅលេងជិះស្គីទឹកកកនៅលើបឹងកក Kunming នៅក្នុងអគារ Old Summer Palace ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/0b0de099-c78d-40f2-9fc7-9bdad865a770_w1024_q10_s.jpg)
៨
មនុស្សម្នាទៅលេងជិះស្គីទឹកកកនៅលើបឹងកក Kunming នៅក្នុងអគារ Old Summer Palace ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![បុរសម្នាក់បាចទឹកពន្លត់អគ្គិភ័យ ដែលបានឆាបឆេះនៅផ្សារមួយកន្លែងនៅជាយក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/4c68a12f-68aa-45ad-a9d2-fe4a7e934844_w1024_q10_s.jpg)
៩
បុរសម្នាក់បាចទឹកពន្លត់អគ្គិភ័យ ដែលបានឆាបឆេះនៅផ្សារមួយកន្លែងនៅជាយក្រុង Kolkata ប្រទេសឥណ្ឌា។