រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មកពីប្រទេសប៉េរូ អាហ្វហ្គានីស្ថាន រុស្ស៊ី កុងហ្គោ ម៉ាល់ត៍ បារាំង អូទ្រីស ឥណ្ឌា និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២១ មករា ២០១៨
![មនុស្សម្នាថតរូបរបស់សម្តេចប៉ាប Francis នៅពេលព្រះអង្គយាងចូលរួមក្នុងកម្មវិធីសូត្រធម៌ពេលព្រឹកនៅកន្លែងទីសក្ការៈ Our Lord of the Miracles នៅក្នុងក្រុង Lima ប្រទេសប៉េរូ។](https://gdb.voanews.com/4b1eef7d-c65d-4573-a35e-018f9a26e10e_w1024_q10_s.jpg)
១
មនុស្សម្នាថតរូបរបស់សម្តេចប៉ាប Francis នៅពេលព្រះអង្គយាងចូលរួមក្នុងកម្មវិធីសូត្រធម៌ពេលព្រឹកនៅកន្លែងទីសក្ការៈ Our Lord of the Miracles នៅក្នុងក្រុង Lima ប្រទេសប៉េរូ។
![អ្នកកាសែតអាហ្វហ្គានីស្ថានរត់ពួននៅក្រោយរថយន្តសង្គ្រោះបន្ទាន់នៅក្បែរសណ្ឋាគារ Intercontinental Hotel ក្នុងពេលប្រយុទ្ធគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងជាមួយនឹងកងកម្លាំងសន្តិសុខនៅក្នុងក្រុងកាប៊ុល។ ក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលទៅក្នុងសណ្ឋាគារដ៏ប្រណីតមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ រួមមានទាំងជនបរទេសម្នាក់ផង។ ការណ៍នេះបានបណ្តាលឲ្យមានការប្រយុទ្ធគ្នារយៈពេល១២ម៉ោងជាមួយនឹងកងកម្លាំងសន្តិសុខដែលបានធ្វើឲ្យភ្ញៀវនាំគ្នារត់គេច ហើយផ្នែកនៃអគារខ្លះបានឆេះ។](https://gdb.voanews.com/31b1db8f-fc0d-4a74-ba79-8400cee36783_w1024_q10_s.jpg)
២
អ្នកកាសែតអាហ្វហ្គានីស្ថានរត់ពួននៅក្រោយរថយន្តសង្គ្រោះបន្ទាន់នៅក្បែរសណ្ឋាគារ Intercontinental Hotel ក្នុងពេលប្រយុទ្ធគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងជាមួយនឹងកងកម្លាំងសន្តិសុខនៅក្នុងក្រុងកាប៊ុល។ ក្រុមខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលទៅក្នុងសណ្ឋាគារដ៏ប្រណីតមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ រួមមានទាំងជនបរទេសម្នាក់ផង។ ការណ៍នេះបានបណ្តាលឲ្យមានការប្រយុទ្ធគ្នារយៈពេល១២ម៉ោងជាមួយនឹងកងកម្លាំងសន្តិសុខដែលបានធ្វើឲ្យភ្ញៀវនាំគ្នារត់គេច ហើយផ្នែកនៃអគារខ្លះបានឆេះ។
![ស្ត្រីម្នាក់មើលតាមកែវយឺត ដែលមានសុទ្ធតែព្រិល នៅសីតុណ្ហភាពប្រមាណជា -៣៨ អង្សាសេនៅច្រាំងទន្លេ Yenisei នៅក្នុងភូមិ Ovsyanka ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/7327d61f-479e-4b43-9a5b-1bbfcb00f990_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់មើលតាមកែវយឺត ដែលមានសុទ្ធតែព្រិល នៅសីតុណ្ហភាពប្រមាណជា -៣៨ អង្សាសេនៅច្រាំងទន្លេ Yenisei នៅក្នុងភូមិ Ovsyanka ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
![នាង Alina Zagitova មកពីរុស្ស៊ីសម្តែងក្នុងកម្មវិធី Gala Exhibition ក្នុងការប្រកួត ISU European Figure Skating Championships នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/898f3798-cd2f-4b94-bcad-3855d191a6dd_w1024_q10_s.jpg)
៤
នាង Alina Zagitova មកពីរុស្ស៊ីសម្តែងក្នុងកម្មវិធី Gala Exhibition ក្នុងការប្រកួត ISU European Figure Skating Championships នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ក្នុងពេលបាតុកម្មមួយដែលរៀបចំដោយសកម្មជនកាតូលិក នៅក្នុងក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/96a5632f-0e56-43cd-a463-7dfe63b9cc80_w1024_q10_s.jpg)
៥
ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ក្នុងពេលបាតុកម្មមួយដែលរៀបចំដោយសកម្មជនកាតូលិក នៅក្នុងក្រុង Kinshasa សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![ក្រុមរបាំលើអាកាសសម្តែងឈុត The Rise of the Tritons ក្នុងពេលបើកសម្ភោធកម្មវិធី Valletta ២០១៨ នៅក្នុងក្រុង Valletta ប្រទេសម៉ាល់ត៍ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/194f9cfa-4980-48ce-a3a2-6969b227af0e_w1024_q10_s.jpg)
៦
ក្រុមរបាំលើអាកាសសម្តែងឈុត The Rise of the Tritons ក្នុងពេលបើកសម្ភោធកម្មវិធី Valletta ២០១៨ នៅក្នុងក្រុង Valletta ប្រទេសម៉ាល់ត៍ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
![កងទ័ពឥណ្ឌាធ្វើការសម្តែងមួយនៅលើម៉ូតូរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងការហាត់សមសម្រាប់ការដើរក្បួនក្នុងទិវា Republic Day នៅពេលខាងមុខ ក្នុងក្រុង Kolkata។](https://gdb.voanews.com/cc6934b2-4db3-4578-adb4-25eb2f8e4911_w1024_q10_s.jpg)
៧
កងទ័ពឥណ្ឌាធ្វើការសម្តែងមួយនៅលើម៉ូតូរបស់ពួកគេ នៅពេលពួកគេចូលរួមក្នុងការហាត់សមសម្រាប់ការដើរក្បួនក្នុងទិវា Republic Day នៅពេលខាងមុខ ក្នុងក្រុង Kolkata។
![អ្នកបង្ហាញម៉ូដពាក់ឈុត Lanvin សម្រាប់បុរសក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវស្លឹកឈើជ្រុះ ឬរដូវរងាឆ្នាំ២០១៨ និង២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/dfbc074f-e26f-4896-beef-05fdc324548e_w1024_q10_s.jpg)
៨
អ្នកបង្ហាញម៉ូដពាក់ឈុត Lanvin សម្រាប់បុរសក្នុងកម្មវិធីបង្ហាញម៉ូដសម្រាប់រដូវស្លឹកឈើជ្រុះ ឬរដូវរងាឆ្នាំ២០១៨ និង២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![កីឡាករ Henrik Kristoffersen មកពីន័រវែសប្រកួតនៅក្នុងព្រឹត្តិការណ៍ FIS Alpine World Cup Men នៅ ក្នុងក្រុង Kitzbuehel ប្រទេសអូទ្រីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។](https://gdb.voanews.com/120deffb-0bf1-4cb3-97ae-f2bc5b977cfc_w1024_q10_s.jpg)
៩
កីឡាករ Henrik Kristoffersen មកពីន័រវែសប្រកួតនៅក្នុងព្រឹត្តិការណ៍ FIS Alpine World Cup Men នៅ ក្នុងក្រុង Kitzbuehel ប្រទេសអូទ្រីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
![កីឡាករ Gareth Bale របស់ក្រុម Real Madrid (រូបលើ) លោតក្នុងការប្រកួតបាល់ទាត់ Spanish La Liga រវាងក្រុម Real Madrid និងក្រុម Deportivo Coruna នៅស្តាត Santiago Bernabeu ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/31a050b5-c8a4-42d4-ba55-f5446b7fc556_w1024_q10_s.jpg)
១០
កីឡាករ Gareth Bale របស់ក្រុម Real Madrid (រូបលើ) លោតក្នុងការប្រកួតបាល់ទាត់ Spanish La Liga រវាងក្រុម Real Madrid និងក្រុម Deportivo Coruna នៅស្តាត Santiago Bernabeu ក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។