កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ មករា ២០២០

១
ទូកជាច្រើនត្រូវបានគេអូសយកមកទុកនៅមាត់ទឹក នៅខណៈដែលភ្លើងឆេះព្រៃកំពុងកើតមាននៅខាងក្រោយបឹង Conjola ប្រទេសអូស្ត្រាលី។

២
អ្នកនេសាទកំពុងនេសាទត្រីដោយប្រើស្ននៅជិតបឹង Anchar ដែលផ្នែកខ្លះនៃបឹងនេះបានកក ស្ថិតនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៣
ក្រុមការងារជួយសង្គ្រោះកំពុងស្វែងរកមន្ត្រីយោធាដែលបាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រ Black Hawk បានបង្ខំចុះចតនៅតំបន់ភ្នំ នៅជិតទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

៤
មន្ត្រីបេសកកម្ម Shane Fitzsimmons ផ្ដល់រង្វាន់កិត្តិយសដល់កូនរបស់អ្នកពន្លត់អគ្គិភ័យ Geoffrey Keaton នៅឯពិធីបុណ្យសពនៅក្រុង Buxton រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ លោក Keaton បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះព្រៃកាលពីប៉ុន្មានសប្ដាហ៍មុន។

៥
ទឹកកកដែលមានរាងដូចខារ៉ាម៉ែល បង្កឡើងដោយព្យុះបកបោកចេញពីការឆេះព្រៃនៅអូស្ត្រាលី នៅជិតផ្ទាំងទឹកកក នៅក្រុង Franz Josef ក្នុងឧទ្យានជាតិ Westland Tai Poutini ប្រទេសនូវែលសេឡង់។

៦
អាវុធហត្ថបារាំងជម្លៀសពួកបាតុករដែលអង្គុយនៅលើផ្លូវនិងបិទផ្លូវឡានដឹកប្រេង នៅខាងមុខក្រុមហ៊ុនចម្រាញ់ប្រេងសាំង Total របស់បារាំង នៅទីក្រុង Donges។

៧
ផ្សែងភាយឡើងចេញពីបន្ទប់ទទួលភ្ញៀវនៃស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបានដុតដោយយោធាគាំទ្រអ៊ីរ៉ង់ និងក្រុមអ្នកគាំទ្ររបស់ពួកគេ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៨
ក្មេងប្រុសម្នាក់ប្រមូលសម្ភារៈចេញពីគំនរសំរាមដែលគេបោះចោលនៅមាត់ទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៩
អ្នករត់ហាត់ប្រាណម្នាក់រត់នៅលើភ្នំ Albispass ដែលមានដើមឈើគ្រប់ដណ្ដប់ដោយទឹកកក នៅប្រទេសស្វ៊ីស។

១០
ទារកម្នាក់ត្រូវបានសង្គ្រោះដោយប្រើទូកខ្យល់ ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះទឹកជំនន់នៅតំបន់ដែលមានមនុស្សរស់នៅ ក្នុងតំបន់ Tangerang ជិតទីក្រុងហ្សាការតា ប្រទេសសឥណ្ឌូនេស៊ី។

១១
អ្នកថែរក្សាសត្វ និងសត្វអូដ្ឋ ក្នុងពេលធ្វើតេស្តសត្វអូដ្ឋប្រចាំឆ្នាំ នៅសួនសត្វ ZSL London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១២
ទិដ្ឋភាពពីលើអាកាសបង្ហាញឲ្យឃើញអ្នកជិះស្គីម្នាក់ នៅឯឆ្នេរសមុទ្រ Praia de Cruz នៅកោះ Boa Vista ប្រទេសកាប់វែរ (Cape Verde)។

១៣
ហ្មដំរីកំពុងតុបតែងដំរីរបស់ខ្លួនមុនពេលចូលរួមពិធីសម្ដែងសម្រស់សត្វដំរីនៅភូមិ Sauraha Chitwan ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

១៤
កម្មករសំណង់កំពុងលេងបាល់ទះ បន្ទាប់ពីបំពេញការងារ នៅជិតការដ្ឋានសំណង់មួយ នៅភូមិមួយក្បែររាជធានីភ្នំពេញ ប្រទេសកម្ពុជា។