រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឈីលី កេនយ៉ា អ៊ីតាលី អាល្លឺម៉ង់ ឥណ្ឌា និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៧ មករា ២០១៨

១
បុរសម្នាក់ជិះសេះកាត់អណ្តាតភ្លើងអំឡុងការប្រារព្វពិធី «Luminarias» នៅល្ងាចថ្ងៃបុន្យរំលឹកបព្វជិត Saint Anthony នៃប្រទេសអេស្ប៉ាញក្នុងភូមិ San Bartolome de Pinares ភាគពាយព្យនៃទីក្រុង Madrid។

២
បុរសជនជាតិ Kashmiri ពីរនាក់ទូលស្មៅសម្រាប់សត្វគោនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៥
ស្រ្តីម្នាក់កាន់ឆត្រដើម្បីបាំងព្រិលធ្លាក់ដ៏ធំក្នុងទីក្រុង Langenhagen ក្បែរទីក្រុង Hannover ប្រទេសអាល្លឺម៉ង់។

៦
ជនស្មោះស្ម័គ្រនឹងសាសនាលើកដៃទៅកាន់សម្តេចប៉ាប Pope Francis ខណដែលលោកចាកចេញពីទីសក្ការៈនៃ St. Alberto Hurtado ក្នុងទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃទី១៦ មករា ២០១៨។

៨
បុរសម្នាក់ចូលក្នុងបន្ទប់សោណានៅលើកំពូលភ្នំ Lagazuoi ក្នុងទីក្រុង Cortina D'Ampezzo ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៦ មករា ២០១៨។

៩
បុរសម្នាក់ដឹកពូកជាច្រើននៅលើដំបូលឡានតូចមួយក្នុងតំបន់អនាធិបតេយ្យ Ng'ando ក្នុងរដ្ឋធានីណៃរ៉ូប៊ីនៃប្រទេសកេនយ៉ាកាលពីថ្ងៃទី១៦ មករា ២០១៨។

១០
តារាបង្ហាញម៉ូតពាក់ស្នាដៃក្នុងកម្មវិធីបង្ហាញម៉ូតផ្នែកបុរសសម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវរងា Julien David ឆ្នាំ២០១៨/២០១៩ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។