កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ មករា ២០២០

១
ម្ចាស់ក្របីព្យាយាមគ្រប់គ្រងក្របីរបស់ខ្លួនក្នុងពិធីប្រជល់ក្របី ដែលគេរៀបចំឡើងជាផ្នែកមួយនៃពិធីបុណ្យ Bhogali Bihu នៅភូមិ Boidyabori ស្ថិតនៅប្រមាណ ៨០គ.ម ពីទីក្រុង Guwahati ប្រទេសឥណ្ឌា។

២
រន្ទះបាញ់នៅលើទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Gaza Strip នៅពេលមានភ្លៀងធ្លាក់។

៣
ផ្ទះដែលគេបោះបង់ចោល និងដើមដូង ស្ថិតនៅក្នុងភក់និងផេះផង់ ដោយសារតែការផ្ទុះភ្នំភ្លើង Taal ដែលស្ថិតនៅជិតទីនោះ នៅក្រុង Laurel ខេត្ត Batangas ប្រទេសហ្វីលីពីន។

៤
ក្មេងម្នាក់លោតទៅចាប់គោមដែលគេចងព្យួរនៅលើដើមឈើ មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ នៅទីក្រុងប៉េកាំង ប្រទេសចិន។

៥
យន្តហោះស្វ៊ីស A321 និងយន្តហោះកងកម្លាំងទ័ពអាកាសស្វ៊ីស (Patrouille Suisse) កំពុងហោះនៅពីមុខការហ្វឹកហាត់លោតចុលពីលើភ្នំ នៅក្នុងការប្រកួតជិះស្គីពិភពលោក FIS Alpine នៅទីក្រុង Wengen ប្រទេសស្វ៊ីស។

៦
ក្រុមបាតុករដើរក្នុងពេលធ្វើបាតុកម្មនៅទីក្រុង Lyon ស្ថិតនៅភាគកណ្ដាលនៃប្រទេសបារាំង។

៧
លោក Jose Ignacio Cornejo Florino ពីប្រទេសឈីលីជិះម៉ូតូហុងដារបស់លោក ក្នុងពេលប្រកួតនៅក្នុងកម្មវិធី Dakar Rally ចម្ងាយពីទីក្រុង Shubaytah ដល់ទីក្រុង Haradth ប្រទេសអារ៉ាប៊ីសាអូឌីត។

៨
គ្រឿងចក្រកំពុងដំណើរការនៅឯកន្លែងជីកយករ៉ែធ្យូងថ្មពណ៌ខ្មៅនៅ Hambach ដែលប្រតិបត្តិការដោយក្រុមហ៊ុនថាមពលអាល្លឺម៉ង់ឈ្មោះថា RWE នៅទីក្រុង Niederzier និង Elsdorf ប្រទេសអាល្លឺម៉ង់។

៩
Al-Fursan ដែលជាក្រុមសម្ដែងរបស់កងកម្លាំងទ័ពអាកាសអេមីរ៉ាតអារ៉ាប់រួម កំពុងហោះនៅលើផ្ទៃមេឃដោយយន្តហោះ MB339 ក្នុងពេលបង្ហាញសមត្ថភាពអាកាសចរណ៍៉កូវ៉ែត នៅទីក្រុងកូវ៉ែត។

១០
កម្មករក្រុមហ៊ុន Torrent Power Limited កំពុងទាញខ្លែងនិងខ្សែដែលជាប់នឹងខ្សែភ្លើង នៅពេលបញ្ចប់រដូវកាលបង្ហោះខ្លែង នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។