រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា អ៊ុយក្រែន អេស្ប៉ាញ សហរដ្ឋអាមេរិក កូតឌីវ័រ ឥណ្ឌា និងលីបង់។
រូបភាពជុំវិញពិភពលោក ១៦ មករា ២០១៩

២
អ្នកពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងនៅអគារប្រវត្តិសាស្រ្តមួយដែលមានទីតាំងនៅក្នុងសណ្ឋាគារ Dnipro កណ្តាលរដ្ឋធានី Kiev ប្រទេសអ៊ុយក្រែន។

៣
លោក Jose Rosello (ឆ្វេង) ឪពុករបស់កុមារឈ្មោះ Julen ដែលបានធ្លាក់ចូលក្នុងអណ្តូង យំសោកខណដែល ក្រុមជួយសង្រ្គោះបន្តការរុករកក្មេងប្រុសនេះក្នុងទីក្រុង Totalan ភាគខាងត្បូងប្រទេសអេស្ប៉ាញ។

៥
នាង Faye Smith បុគ្គលិកកិច្ចសន្យានៅ Smithsonian ដែលមិនត្រូវបានផ្តល់ប្រាក់បៀវត្សអំឡុងការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកយកវិក្កយបត្រអេឡិចត្រូនិកដើម្បីបង្ហាញជូនមេដឹកនាំព្រឹទ្ធសភា Mitch McConnell ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៦
បាតុករប្រឆាំង Gbagbo បិទផ្លូវមួយដោយបានដុតកង់ឡានបន្ទាប់ពីមេដឹកនាំអតីតប្រធានាធិបតីប្រទេសកូតឌីវ័រលោក Laurent Gbagbo ត្រូវបានដោះលែងពីការចោទប្រកាន់ទាំងអស់នៅតុលាការឧក្រិដ្ឋកម្មសង្រ្គាម។

៧
ប្រជាជនឥណ្ឌាព្យាយាមចាប់គោមួយក្បាលនៅក្នុងពិធីផ្សាំងគោប្រចាំឆ្នាំ «Jallikattu» ក្នុងភូមិ Palamedu ជាយក្រុង Madurai រដ្ឋភាគខាងត្បូង Tamil Nadu។

១១
សត្វទុងពីរក្បាលរង់ចាំចំណីអាហារនៅខាងក្រៅហាងលក់ត្រីមួក្នុងទីក្រុង Okaibe ភាគខាងជើងរដ្ឋធានី Beirut ប្រទេសលីបង់។