កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ មករា ២០២០

១
បុរសមកពីប្រទេសម៉ារ៉ុកនិងបង់ក្លាដែសកំពុងស្ថិតនៅលើទូកឈើ នៅពេលពួកអ្នកជួយសង្គ្រោះនៅលើនាវាអង្គការអេស្ប៉ាញ Open Arms បានបរទៅជិតពួកគេ នៅក្នុងសមុទ្រមេឌីទែរ៉ានេ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី។

២
ពេទ្យសត្វនិងអ្នកស្ម័គ្រចិត្តកំពុងព្យាបាលសត្វខ្លាឃ្មុំកូឡា នៅសួនសត្វ Kangaroo Island Wildlife នៅកោះ Kangaroo ស្ថិតនៅខាងលិចទីក្រុង Adelaide ប្រទេសអូស្ត្រាលី។

៣
ឡានប៉ូលិសបង្ក្រាបកុបកម្មតម្រៀបគ្នាជាជួរនៅសងខាងផ្លូវ ក្នុងទីក្រុងអាល់ហ្សេរ នៅពេលដែលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកើតមាននៅក្នុងរដ្ឋធានីនៃប្រទេសអាល់ហ្សេរី។

៤
បុរសម្នាក់កំពុងសប្បាយទស្សនាព្រះចន្ទពេញវង់ នៅ Conservation Response Unit ក្នុងខេត្តអាចេ (Aceh) ប្រទេសឥណ្ឌូនេស៊ី។

៥
ក្រុមបាតុករកំពុងធ្វើបាតុកម្មប្រឆាំងនឹងការរុះរើធ្វើកំណែទម្រង់ប្រាក់ចូលនិវត្តន៍ ហើយដុតកង់ឡានដើម្បីរារាំងមិនឲ្យមនុស្សចូលទៅកាន់តំបន់ឧស្សាហកម្ម នៅកំពង់ផៃ Le Havre ស្ថិតនៅភាគឦសាននៃប្រទេសបារាំង។

៦
ស្ត្រីអ្នកគោរពសាសនាហិណ្ឌូម្នាក់កំពុងបួងសួងនៅទន្លេ Shali នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ នៅខណៈពេលដែលអ្នកគោរពសាសនានេះនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យ Swasthani Brata Katha។

៧
ជនម៉ូស្លីមមកពីប្រទេសផ្សេងៗទូទាំងពិភពលោក គោរពពិធីកាលពីថ្ងៃសុក្រ នៅស្ពានបណ្ដោះអាសន្នមួយ ក្នុងពិធី Bishwa Ijtema ដែលជាពិធីជួបជុំគ្នាដ៏ធំលំដាប់ទី១ សម្រាប់សាសនឥស្លាម នៅទីក្រុង Tongi ស្ថិតនៅជាយក្រុងដាកា ប្រទេសបង់ក្លាសដែស។

៨
កីឡាករជប៉ុន Kento Momota វាយបកទៅកាន់កីឡាករចិន Huang Yu Xiang ក្នុងការប្រកួតពានវាយសីមួយទល់មួយ ផ្នែកបុរស ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៩
គូស្នេហ៍របស់នាង Julia Sologub ដែលជាអ្នកបម្រើលើយន្តហោះអ៊ុយក្រែន 737-800 ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់ នៅជាយក្រុងតេហេរ៉ង់ កាន់រូបថតនាង នៅឯព្រលានយន្តហោះអន្តរជាតិ Borispil ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

១០
អ្នកទស្សនាក្នុងស្រុកកំពុងផឹកតែនិងកាហ្វេ នៅឯផ្នូកខ្សាច់ ក្នុងពេលមានការប្រណាំងរថយន្តក្នុងទីក្រុងដាកា ក្នុងវគ្គទី៦ ពីទីក្រុង Hail ដល់ទៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

១១
អ្នកគោរពសាសនាម្នាក់កំពុងបួងសួង នៅពេលគាត់ចុះងូតទឹកស័័ក្ដិសិទ្ធិ នៅទន្លេ Ganges ក្នុងពិធី Paush Purnima ដែលជាពេលចាប់ផ្ដើមខែសម្រាប់ប្រារព្ធពិធី Magha នៅក្នុងសាសនាហិណ្ឌូ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។