រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា មីយ៉ាន់ម៉ា និងអាហ្រ្វិកខាងជើង។
រូបភាពជុំវិញពិភពលោក ១០ មករា ២០១៨

១
បាតុករជនជាតិទុយនីស៊ីនាំគ្នាគប់ដុំថ្មទៅកាន់កងកម្លាំងសន្តិសុខនៅក្នុងស្រុក Djebel Lahmer បន្ទាប់ពីតម្លៃប្រេងឡើងថ្លៃហើយបង្កឲ្យមានប្រតិកម្មនៅប្រទេសអាហ្រ្វិកខាងជើង។

២
អ្នកកាសែត Reuters លោក Wa Lone បានមកដល់តុលាការទីក្រុងរ៉ងហ្គូនប្រទេសមីយ៉ាន់ម៉ា។ លោក Wa Lone និងអ្នកកាសែត Reuters ផ្សេងទៀតគឺលោក Kyaw Soe Oo ត្រូវបានចោទប្រកាន់ពីបទល្មើសនឹងច្បាប់ប្រទេស Official Secrets Act ជិតមួយខែបន្ទាប់ពីមន្រ្តីប៉ូលិសពីរនាក់ប្រគល់ឯកសារសម្ងាត់ឲ្យ។

៣
អ្នកស្រី Chit Su Win ប្រពន្ធរបស់អ្នកកាសែត Reuters លោក Kyaw Soe Oo យំបន្ទាប់ជាមួយកូនស្រីនៅខាងក្រៅតុលាការរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា។

៤
កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF)ផ្នែកស្រី្តជិះម៉ូតូ «Daredevils» ជួយមិត្តរួមការងារនៅក្នុងការហ្វឹកហាត់មួយសម្រាប់ការហែក្បួនថ្ងៃបុណ្យសាធារណរដ្ឋ នៅពេលព្រឹកដ៏រងារមួយក្នុងទីក្រុងញុវដែលី។

៥
មន្រ្តីសង្រ្គោះបន្ទាន់ជួយស្រ្តីម្នាក់ដែលត្រូវបានសង្រ្គោះពីផ្ទះរលំមួយនៅក្នុងបាក់ដីភក់ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០៩ មករា ២០១៨។

៧
អ្នកសម្តែងពាក់មុខតុក្កតាជប៉ុនក្នុងការហែក្បួននៅក្នុងពិធីបុណ្យ First Konpira Festival នៅទីសក្ការៈ Kotohiragu ក្នុងទីក្រុងតូក្យូ។

៨
បុរសកាន់សាសនាហិណ្ឌូម្នាក់សម្តែងដើម្បីប្រមូលថវិកាពីធម្មយាត្រានៅជំរមបណ្តោះអាសន្នក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។