រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី ក្រិក អ៊ីរ៉ង់ សហរដ្ឋអាមេរិក ប៉ាឡេស្ទីន ហ្វីលីពីន ឥណ្ឌូនេស៊ី រូម៉ានី អាហ្សង់ទីន និងបូលីវី។
រូបភាពជុំវិញពិភពលោក ១០ មករា ២០១៧
![យុទ្ធជនរបស់កងកម្លាំងរំដោះស៊ីរី (Free Syrian Army) ស្រែក នៅពេលខ្លួនកំពុងកាន់ទុក្ខដល់សាកសពរបស់បងប្អូនរបស់ខ្លួនដែលបានស្លាប់ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាមដើម្បីដណ្តើមយកក្រុង Qabasin នៅជាយក្រុង al-Bab។](https://gdb.voanews.com/85b14e51-6bb0-44b0-8339-7cd3bf357418_w1024_q10_s.jpg)
១
យុទ្ធជនរបស់កងកម្លាំងរំដោះស៊ីរី (Free Syrian Army) ស្រែក នៅពេលខ្លួនកំពុងកាន់ទុក្ខដល់សាកសពរបស់បងប្អូនរបស់ខ្លួនដែលបានស្លាប់ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមរដ្ឋឥស្លាមដើម្បីដណ្តើមយកក្រុង Qabasin នៅជាយក្រុង al-Bab។
![បុរសម្នាក់ជិះកង់ក្នុងពេលមានព្រិលធ្លាក់យ៉ាងខ្លាំងនៅក្រុង Thessaloniki ប្រទេសក្រិក។](https://gdb.voanews.com/74740d3b-ff8c-4a4a-852b-d0e7c0e93276_w1024_q10_s.jpg)
២
បុរសម្នាក់ជិះកង់ក្នុងពេលមានព្រិលធ្លាក់យ៉ាងខ្លាំងនៅក្រុង Thessaloniki ប្រទេសក្រិក។
![អ្នកកាន់ទុក្ខប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពរបស់លោកអតីតប្រធានាធិបតី Ali Akbar Hashemi Rafsanjani ក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។](https://gdb.voanews.com/620d7419-36dd-478b-a0a2-d3523b13fe82_w1024_q10_s.jpg)
៣
អ្នកកាន់ទុក្ខប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពរបស់លោកអតីតប្រធានាធិបតី Ali Akbar Hashemi Rafsanjani ក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។
![បាតុករម្នាក់តុបតែងជាសមាជិកចលនា Ku Klux Klan រំខានដល់ការចាប់ផ្តើមការសវនាការរបស់គណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាទៅលើសមាជិកព្រឹទ្ធសភាលោក Jeff Sessions ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/f81326d9-287e-4d69-861a-bfffae56fe9e_w1024_q10_s.jpg)
៤
បាតុករម្នាក់តុបតែងជាសមាជិកចលនា Ku Klux Klan រំខានដល់ការចាប់ផ្តើមការសវនាការរបស់គណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាទៅលើសមាជិកព្រឹទ្ធសភាលោក Jeff Sessions ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![ពលរដ្ឋប៉ាឡេស្ទីនលោតលេងនៅលើឆ្នេរមួយក្នុងពេលព្រះអាទិត្យអស្តង្គតនៅក្នុងក្រុង Gaza។](https://gdb.voanews.com/6703a08f-f98e-4cf4-9356-3af45ef101a1_w1024_q10_s.jpg)
៥
ពលរដ្ឋប៉ាឡេស្ទីនលោតលេងនៅលើឆ្នេរមួយក្នុងពេលព្រះអាទិត្យអស្តង្គតនៅក្នុងក្រុង Gaza។
![មនុស្សម្នាប្រមូលផ្តុំគ្នានៅកន្លែងឆេះផ្ទះ បន្ទាប់ពីមានអគ្គិភ័យមួយនៅតំបន់អនាធិបតេយ្យមួយក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/8a178394-1767-4082-961e-9a4c047c24bd_w1024_q10_s.jpg)
៦
មនុស្សម្នាប្រមូលផ្តុំគ្នានៅកន្លែងឆេះផ្ទះ បន្ទាប់ពីមានអគ្គិភ័យមួយនៅតំបន់អនាធិបតេយ្យមួយក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ប៉ូលិសឥណ្ឌូនេស៊ីទិញភេសជ្ជៈ នៅពេលឈរយាមនៅក្បែរបន្លាលួសនៅខាងក្រៅតុលាការមួយ នៅពេលបើកសវនាការលើលោកអភិបាលក្រុង Basuki Tjahaja Purnama នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/0f55897f-31ea-47d0-800f-00dd993dee9e_w1024_q10_s.jpg)
៧
ប៉ូលិសឥណ្ឌូនេស៊ីទិញភេសជ្ជៈ នៅពេលឈរយាមនៅក្បែរបន្លាលួសនៅខាងក្រៅតុលាការមួយ នៅពេលបើកសវនាការលើលោកអភិបាលក្រុង Basuki Tjahaja Purnama នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
![លោកអនុប្រធានាធិបតី Mike Pence ភរិយារបស់លោកគឺលោកស្រី Karen និងកូនស្រីលោកឈ្មោះ Charlotte (រូបខាងក្រោម) ស្ថិតនៅលើយន្តហោះ Air Force Two នៅមូលដ្ឋានទ័ព Joint Base Andrews ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/003452d5-3ea9-4a28-b962-372f978787e2_w1024_q10_s.jpg)
៨
លោកអនុប្រធានាធិបតី Mike Pence ភរិយារបស់លោកគឺលោកស្រី Karen និងកូនស្រីលោកឈ្មោះ Charlotte (រូបខាងក្រោម) ស្ថិតនៅលើយន្តហោះ Air Force Two នៅមូលដ្ឋានទ័ព Joint Base Andrews ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
![ស្រ្តីម្នាក់ដើរកាត់ផ្សែងចេញពីម៉ាស៊ីនបូមខ្យល់ក្រោមដី នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២០អង្សារសេ នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី។](https://gdb.voanews.com/6687484b-e29e-4ebe-b4ce-edc7c54e293e_w1024_q10_s.jpg)
៩
ស្រ្តីម្នាក់ដើរកាត់ផ្សែងចេញពីម៉ាស៊ីនបូមខ្យល់ក្រោមដី នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២០អង្សារសេ នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី។
![រូបសំណាកនៃកីឡាករបាល់ទាត់ Lionel Messi របស់អាហ្សង់ទីនត្រូវបានគ្របជិតបន្ទាប់ពីវាត្រូវបានគេបំផ្លាញនៅក្នុងក្រុងប៊ុយណូស៊ែ (Buenos Aires)។](https://gdb.voanews.com/163d02b1-1272-447f-b4ea-042cd0b3a2de_w1024_q10_s.jpg)
១០
រូបសំណាកនៃកីឡាករបាល់ទាត់ Lionel Messi របស់អាហ្សង់ទីនត្រូវបានគ្របជិតបន្ទាប់ពីវាត្រូវបានគេបំផ្លាញនៅក្នុងក្រុងប៊ុយណូស៊ែ (Buenos Aires)។
![កីឡាករ Sam Sunderland របស់អង់គ្លេសជិះម៉ូតូម៉ាក KTM របស់គាត់នៅវគ្គទី៧នៃការប្រណាំងម៉ូតូ Dakar ប្រចាំឆ្នាំ២០១៧ រវាងក្រុង La Paz និងក្រុង Uyuni ប្រទេសបូលីវី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/ca49f8c7-cf2d-49de-88c6-e1a243e1f6de_w1024_q10_s.jpg)
១១
កីឡាករ Sam Sunderland របស់អង់គ្លេសជិះម៉ូតូម៉ាក KTM របស់គាត់នៅវគ្គទី៧នៃការប្រណាំងម៉ូតូ Dakar ប្រចាំឆ្នាំ២០១៧ រវាងក្រុង La Paz និងក្រុង Uyuni ប្រទេសបូលីវី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
![អ្នកគាំទ្រក្រុម Clemson សាទរបន្ទាប់ពីក្រុមនេះបានឈ្នះក្នុងការប្រកួតបាល់ឱប NCAA ទល់នឹងក្រុម Alabama ក្នុងក្រុង Clemson រដ្ឋ South Carolina កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។](https://gdb.voanews.com/7ba841c4-243d-44b3-8e46-6de4cbf4721e_w1024_q10_s.jpg)
១២
អ្នកគាំទ្រក្រុម Clemson សាទរបន្ទាប់ពីក្រុមនេះបានឈ្នះក្នុងការប្រកួតបាល់ឱប NCAA ទល់នឹងក្រុម Alabama ក្នុងក្រុង Clemson រដ្ឋ South Carolina កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។
![ប្រាសាទ Parthenon ត្រូវបានគេថតបាន ដែលស្ថិតនៅលើភ្នំ Acropolis គ្របដណ្តប់ដោយព្រិល ក្នុងក្រុងអាថែន ប្រទេសក្រិក។](https://gdb.voanews.com/46d55b70-c9b3-4181-a15d-68f6e92f0172_w1024_q10_s.jpg)
១៣
ប្រាសាទ Parthenon ត្រូវបានគេថតបាន ដែលស្ថិតនៅលើភ្នំ Acropolis គ្របដណ្តប់ដោយព្រិល ក្នុងក្រុងអាថែន ប្រទេសក្រិក។