រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អ៊ីរ៉ាក់ សហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី ម៉ុងតេណេក្រូ និងហុងកុង។
រូបភាពជុំវិញពិភពលោក ០១ មករា ២០២០

២
កម្ទេចក្រដាសបានធ្លាក់ចុះមកនៅពេលកណ្តាលរាត្រីនៅ Times Square ក្នុងការអបអរឆ្នាំថ្មីក្នុងទីក្រុងញូវយ៉ក។

៣
កាំជ្រួចបានបំភ្លឺផ្ទៃមេឃនៅក្លោងទ្វារ Arc de Triomphe អំឡុងការអបអរស្វាគមន៍ឆ្នាំថ្មីតាមផ្លូវ Champs Elysees ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

៤
មនុស្សម្នាបានដើរនៅក្រោមការតុបតែងសម្រាប់ឆ្នាំថ្មីនិងបុណ្យណូអែលក្នុងទីក្រុង Podgorica ប្រទេសម៉ុងតេណេក្រូ។

៥
កាំជ្រួចបានផ្ទុះឡើងនៅ London Eye ដើម្បីអបអរឆ្នាំថ្មី។

៦
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបានចូលរួមបាតុកម្មនៅថ្ងៃចូលឆ្នាំថ្មីទាមទារឲ្យមានអភិបាលកិច្ចល្អនិងកំណែទម្រង់ប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ប្រទេសចិន។

៧
ក្រុមយុទ្ធជនគាំទ្រអ៊ីរ៉ង់និងអ្នកគាំទ្រពួកគេធ្វើបាតុកម្មនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៨
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ឈរយាមនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់។

៩
អគារខូចខាតដោយសារភ្លើងឆេះនៅភាគខាងកើត Gippsland ក្នុងទីក្រុង Sarsfield រដ្ឋ Victoria ប្រទេសអូស្ត្រាលី។