រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មកពីប្រទេសជប៉ុន បារាំង ម៉ាឡេស៊ី សហរដ្ឋអាមេរិក ហុងកុង អូទ្រីស អាហ្វ្រិកខាងត្បូង ណូវែលសេឡង់ តួកគី អាល្លឺម៉ង់ ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០១ មករា ២០១៧
![មនុស្សម្នាមើលព្រះអាទិត្យរះនៅថ្ងៃចូលឆ្នាំថ្មី នៅស្រុក Yuriage ខេត្ត Miyagi ប្រទេសជប៉ុន។](https://gdb.voanews.com/79ae01e0-75a6-4585-b0d4-184e46ce6a7e_w1024_q10_s.jpg)
១
មនុស្សម្នាមើលព្រះអាទិត្យរះនៅថ្ងៃចូលឆ្នាំថ្មី នៅស្រុក Yuriage ខេត្ត Miyagi ប្រទេសជប៉ុន។
![Birds sit in their cages during the annual bird-singing competition in Thailand's southern province of Narathiwat.](https://gdb.voanews.com/9027cef4-f711-4e3f-a0d6-b734617e5f7f_w1024_q10_s.jpg)
២
Birds sit in their cages during the annual bird-singing competition in Thailand's southern province of Narathiwat.
![កាំជ្រួចត្រូវបានគេបាញ់នៅក្បែរអគារភ្លោះ Petronas Twin Towers ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/b4e60081-c3be-4c63-ac0a-24442e56d675_w1024_q10_s.jpg)
៣
កាំជ្រួចត្រូវបានគេបាញ់នៅក្បែរអគារភ្លោះ Petronas Twin Towers ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![អ្នកហែលទឹកមើលថ្ងៃលិចចុងក្រោយនៃឆ្នាំ២០១៦ នៅក្រោយពពកដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះជាទិដ្ឋភាពមើលឃើញពីឆ្នេរ Waikiki នៅក្នុងក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។](https://gdb.voanews.com/074b919e-34a6-4b29-b842-c65cd9d94d03_w1024_q10_s.jpg)
៤
អ្នកហែលទឹកមើលថ្ងៃលិចចុងក្រោយនៃឆ្នាំ២០១៦ នៅក្រោយពពកដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះជាទិដ្ឋភាពមើលឃើញពីឆ្នេរ Waikiki នៅក្នុងក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
![កាំជ្រួចត្រូវបានគេបាញ់ចេញជាលេខ២០១៧នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទហុងកុង ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងហុងកុង។](https://gdb.voanews.com/1e3e68a9-c0ac-4b96-b017-71b6e99285ee_w1024_q10_s.jpg)
៥
កាំជ្រួចត្រូវបានគេបាញ់ចេញជាលេខ២០១៧នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទហុងកុង ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងហុងកុង។
![អ្នករាំរបាំបាឡេវ័យក្មេងសម្តែងក្នុងការប្រគុំតន្រ្តីប្រពៃណីសម្រាប់ឆ្នាំថ្មីរបស់ក្រុម Vienna Philharmonic Orchestra នៅក្នុងអគារ Golden Hall of the Musikverein ក្នុងក្រុងវីយែន ប្រទេសអូទ្រីស។](https://gdb.voanews.com/dca9e7f2-7142-41cf-b104-0f8a259f666c_w1024_q10_s.jpg)
៦
អ្នករាំរបាំបាឡេវ័យក្មេងសម្តែងក្នុងការប្រគុំតន្រ្តីប្រពៃណីសម្រាប់ឆ្នាំថ្មីរបស់ក្រុម Vienna Philharmonic Orchestra នៅក្នុងអគារ Golden Hall of the Musikverein ក្នុងក្រុងវីយែន ប្រទេសអូទ្រីស។
![អ្នកចូលរួមដ៏ច្រើនសប្បាយរីករាយជាមួយនឹងថ្ងៃចូលឆ្នាំថ្មីនៅលើឆ្នេរមួយនៅក្រុង Muizenberg ប្រទេសអាហ្រ្វិកខាងត្បូង។](https://gdb.voanews.com/e749c919-15b6-4118-a92c-7a8efe8d8192_w1024_q10_s.jpg)
៧
អ្នកចូលរួមដ៏ច្រើនសប្បាយរីករាយជាមួយនឹងថ្ងៃចូលឆ្នាំថ្មីនៅលើឆ្នេរមួយនៅក្រុង Muizenberg ប្រទេសអាហ្រ្វិកខាងត្បូង។
![កាំជ្រួចត្រូវបានគេបាញ់នៅក្បែរអគារ Sky Tower ក្នុងក្រុង Auckland ដើម្បីស្វាគមន៍ឆ្នាំថ្មី នៅប្រទេសណូវែលសេឡង់។](https://gdb.voanews.com/2743a6c0-8211-4d6b-a897-f83c80889593_w1024_q10_s.jpg)
៨
កាំជ្រួចត្រូវបានគេបាញ់នៅក្បែរអគារ Sky Tower ក្នុងក្រុង Auckland ដើម្បីស្វាគមន៍ឆ្នាំថ្មី នៅប្រទេសណូវែលសេឡង់។
![គ្រួសារ និងមិត្តភក្តិធ្វើការកាន់ទុក្ខ នៅពេលពួកគេចូលរួមពិធីបុណ្យសម្រាប់ Ayhan Akin ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតក្នុងក្លឹបកម្សាន្តនាពេលរាត្រី ក្នុងក្រុង Istanbul ប្រទេសតួកគី។ ជនដៃដល់ត្រូវបានគេជឿថា បានស្លៀកពាក់ជា Santa Claus និងមានកាន់កាំភ្លើងមួយដើម ហើយបានធ្វើការវាយប្រហារនៅក្លឹបកម្សាន្តនាពេលរាត្រីមួយនៅក្នុងស្រុក Ortakoy ក្រុង Istanbul ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ អភិបាលខេត្តនេះបានហៅហេតុការណ៍នេះថា ជាការវាយប្រហារភេរវកម្ម។](https://gdb.voanews.com/5565b1fa-a1df-470b-9ae2-851e7a962343_w1024_q10_s.jpg)
៩
គ្រួសារ និងមិត្តភក្តិធ្វើការកាន់ទុក្ខ នៅពេលពួកគេចូលរួមពិធីបុណ្យសម្រាប់ Ayhan Akin ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតក្នុងក្លឹបកម្សាន្តនាពេលរាត្រី ក្នុងក្រុង Istanbul ប្រទេសតួកគី។ ជនដៃដល់ត្រូវបានគេជឿថា បានស្លៀកពាក់ជា Santa Claus និងមានកាន់កាំភ្លើងមួយដើម ហើយបានធ្វើការវាយប្រហារនៅក្លឹបកម្សាន្តនាពេលរាត្រីមួយនៅក្នុងស្រុក Ortakoy ក្រុង Istanbul ក្នុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ អភិបាលខេត្តនេះបានហៅហេតុការណ៍នេះថា ជាការវាយប្រហារភេរវកម្ម។
![មនុស្សម្នាដើរនៅលើពន្លឺភ្លើងដែលគេតម្លើង នៅមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។](https://gdb.voanews.com/d8335d7c-dc0d-4ff3-855b-0bd5482a922c_w1024_q10_s.jpg)
១០
មនុស្សម្នាដើរនៅលើពន្លឺភ្លើងដែលគេតម្លើង នៅមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
![សិល្បករសម្តែងរបាំនាគនៅក្រោយកម្ទេចភ្លើងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងក្រុង Suining ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។](https://gdb.voanews.com/8fe9a8dd-039f-4b60-bae3-0d0db00f1a4c_w1024_q10_s.jpg)
១១
សិល្បករសម្តែងរបាំនាគនៅក្រោយកម្ទេចភ្លើងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងក្រុង Suining ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
![អ្នកដើរលេងកម្សាន្តបោះកម្ទេចក្រដាសនៅលើខ្លួនពួកគេ បន្ទាប់ពីប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីលាន Times នៅក្នុងក្រុងញូវយ៉ក។](https://gdb.voanews.com/b95f8c4b-c9b7-468f-b895-24fb05023180_w1024_q10_s.jpg)
១២
អ្នកដើរលេងកម្សាន្តបោះកម្ទេចក្រដាសនៅលើខ្លួនពួកគេ បន្ទាប់ពីប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីលាន Times នៅក្នុងក្រុងញូវយ៉ក។
![មនុស្សម្នាជិះម៉ាស៊ីនដែលរត់ដោយចំណាយទឹកគំរូ ក្នុងការដើរក្បួនសម្រាប់ពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/aca003a5-e55d-45a1-a7d0-647ae857a1b5_w1024_q10_s.jpg)
១៣
មនុស្សម្នាជិះម៉ាស៊ីនដែលរត់ដោយចំណាយទឹកគំរូ ក្នុងការដើរក្បួនសម្រាប់ពិធីចូលឆ្នាំថ្មី នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![អគារជាច្រើនត្រូវបានគេថតបាននៅក្នុងអ័ព្ទ នៅក្នុងក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន។](https://gdb.voanews.com/f4429c9b-7c18-41bb-a22a-292fa58b6542_w1024_q10_s.jpg)
១៤
អគារជាច្រើនត្រូវបានគេថតបាននៅក្នុងអ័ព្ទ នៅក្នុងក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន។