កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៤ មករា ២០១៩
![ក្មេងៗចូលប្រកួតលោតបាវក្នុងទិវាឯករាជ្យជាតិលើកទី៧១របស់ប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/0d37f4cd-8d3c-45be-a0c2-a65e5269124c_w1024_q10_s.jpg)
១
ក្មេងៗចូលប្រកួតលោតបាវក្នុងទិវាឯករាជ្យជាតិលើកទី៧១របស់ប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា។
![បុរសម្នាក់ដើរនៅក្បែររូបមនុស្សទឹកកកនៅទន្លេ Songhua ដែលមានតាំងបង្ហាញរូបមនុស្សទឹកកកសម្រាប់ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃពិធីបុណ្យទឹកកកប្រចាំឆ្នាំ នៅទីក្រុង Harbin ស្ថិតនៅភាគខាងជើងក្នុងខេត្ត Heilongjiang ប្រទេសចិន។](https://gdb.voanews.com/3a839404-5dae-4e5f-b6c5-f6e9757fcd43_w1024_q10_s.jpg)
២
បុរសម្នាក់ដើរនៅក្បែររូបមនុស្សទឹកកកនៅទន្លេ Songhua ដែលមានតាំងបង្ហាញរូបមនុស្សទឹកកកសម្រាប់ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃពិធីបុណ្យទឹកកកប្រចាំឆ្នាំ នៅទីក្រុង Harbin ស្ថិតនៅភាគខាងជើងក្នុងខេត្ត Heilongjiang ប្រទេសចិន។
![មនុស្សដើរនៅជិតរូបចម្លាក់ធ្វើពីទឹកកកនៅក្រុង Harbin ខេត្ត Heilongjiang នៅភាគខាងជើងរបស់ប្រទេសចិន។](https://gdb.voanews.com/2dc299ba-b3a2-4c8c-a0be-225d7e8cedc1_w1024_q10_s.jpg)
៣
មនុស្សដើរនៅជិតរូបចម្លាក់ធ្វើពីទឹកកកនៅក្រុង Harbin ខេត្ត Heilongjiang នៅភាគខាងជើងរបស់ប្រទេសចិន។
![បុរសចំណាស់កាន់សាសនាហិណ្ឌូជនជាតិឥណ្ឌាម្នាក់ដែលអាក្រាតកាយ ចូលរួមក្នុងក្បួនដង្ហែសាសនាឆ្ពោះទៅកាន់តំបន់ Sangam ក្នុងពិធីមួយឈ្មោះថា «ការយាងចូលរបស់ព្រះមហាក្សត្រ» សម្រាប់អបអរពិធីបុណ្យ Kumbh Mela ដែលនឹងចូលមកដល់ឆាប់ៗនេះ នៅទីក្រុង Allahabad។](https://gdb.voanews.com/0db45cb2-7809-491d-9b46-8f2f90b3a7fd_w1024_q10_s.jpg)
៤
បុរសចំណាស់កាន់សាសនាហិណ្ឌូជនជាតិឥណ្ឌាម្នាក់ដែលអាក្រាតកាយ ចូលរួមក្នុងក្បួនដង្ហែសាសនាឆ្ពោះទៅកាន់តំបន់ Sangam ក្នុងពិធីមួយឈ្មោះថា «ការយាងចូលរបស់ព្រះមហាក្សត្រ» សម្រាប់អបអរពិធីបុណ្យ Kumbh Mela ដែលនឹងចូលមកដល់ឆាប់ៗនេះ នៅទីក្រុង Allahabad។
![សត្វស្វាលេងដើមឈើគ្រិស្តម៉ាសដែលនៅសេសសល់នៅសួនសត្វ Tierpark ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/23225d6b-b6f7-4ca0-add6-eb16aad17fff_w1024_q10_s.jpg)
៥
សត្វស្វាលេងដើមឈើគ្រិស្តម៉ាសដែលនៅសេសសល់នៅសួនសត្វ Tierpark ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
![មនុស្សថតរូបដោយប្រើទូរស័ព្ទដៃនៅពេលពួកគេដើរនៅចន្លោះកញ្ចក់ដែលលគេរៀបចំជាមួយនឹងរូប Vladimir Lenin ស្ថាបនិកសហភាពសូវៀត និងដើមឈើគ្រិស្តម៉ាស នៅក្នុងការតាំងពិព័រណ៍មួយស្តីពីសមិទ្ធផលសេដ្ឋកិច្ច នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/8a3258a5-6645-40e3-8ace-51375628afb9_w1024_q10_s.jpg)
៦
មនុស្សថតរូបដោយប្រើទូរស័ព្ទដៃនៅពេលពួកគេដើរនៅចន្លោះកញ្ចក់ដែលលគេរៀបចំជាមួយនឹងរូប Vladimir Lenin ស្ថាបនិកសហភាពសូវៀត និងដើមឈើគ្រិស្តម៉ាស នៅក្នុងការតាំងពិព័រណ៍មួយស្តីពីសមិទ្ធផលសេដ្ឋកិច្ច នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![រូបចម្លាក់ទឹកកកដែលមានពណ៌ដោយសារពន្លឺ ត្រូវបានគេដាក់តាំងនៅក្នុងកម្មវិធីបុណ្យទឹកកកប្រចាំឆ្នាំ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។](https://gdb.voanews.com/6bb7030c-404f-49d3-824c-6134a58fb5f6_w1024_q10_s.jpg)
៧
រូបចម្លាក់ទឹកកកដែលមានពណ៌ដោយសារពន្លឺ ត្រូវបានគេដាក់តាំងនៅក្នុងកម្មវិធីបុណ្យទឹកកកប្រចាំឆ្នាំ នៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។
![អ្នកបើករ៉ឺម៉កដើរដោយម៉ាស៊ីនស្វ័យប្រវត្តិកំពុងសម្លឹងមើលចេញពីប្រដាប់សម្អាតកញ្ចក់ដែលរុំព័ទ្ធដោយទឹកកកនៅលើរ៉ឺម៉ករបស់គាត់ នៅពេលលមានការធ្លាក់ទឹកកក នៅទីក្រុង Srinagar តំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា។](https://gdb.voanews.com/95e901a2-2ba8-40d5-8909-c8835fea551a_w1024_q10_s.jpg)
៨
អ្នកបើករ៉ឺម៉កដើរដោយម៉ាស៊ីនស្វ័យប្រវត្តិកំពុងសម្លឹងមើលចេញពីប្រដាប់សម្អាតកញ្ចក់ដែលរុំព័ទ្ធដោយទឹកកកនៅលើរ៉ឺម៉ករបស់គាត់ នៅពេលលមានការធ្លាក់ទឹកកក នៅទីក្រុង Srinagar តំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា។
![អ្នកបោកអ៊ុតម្នាក់បកក្រណាត់ទ្រាប់ចេញពីអាវផាយ ក្រោយពេលគាត់បានបោកនិងអ៊ុតវានៅក្នុងហាងបោកអ៊ុត Dhobi Ghat ក្នុងទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/9c62c51b-a853-43d4-83f9-5d4006c27015_w1024_q10_s.jpg)
៩
អ្នកបោកអ៊ុតម្នាក់បកក្រណាត់ទ្រាប់ចេញពីអាវផាយ ក្រោយពេលគាត់បានបោកនិងអ៊ុតវានៅក្នុងហាងបោកអ៊ុត Dhobi Ghat ក្នុងទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។
![មនុស្សម្នាថតរូបនៅជិតឆ័ត្រដែលតុបតែងរៀបចំដោយលោក Giorgos Zogolopoulos អ្នកកតុបតែងដ៏ល្បីជនជាតិក្រិក ក្នុងពេលមានព្រិលធ្លាក់នៅផ្លូវដើរនៅឆ្នេរសមុទ្រ ក្នុងទីក្រុង Thessaloniki ប្រទេសក្រិក។](https://gdb.voanews.com/077dff15-df4e-4d93-a105-63cd81d354b6_w1024_q10_s.jpg)
១០
មនុស្សម្នាថតរូបនៅជិតឆ័ត្រដែលតុបតែងរៀបចំដោយលោក Giorgos Zogolopoulos អ្នកកតុបតែងដ៏ល្បីជនជាតិក្រិក ក្នុងពេលមានព្រិលធ្លាក់នៅផ្លូវដើរនៅឆ្នេរសមុទ្រ ក្នុងទីក្រុង Thessaloniki ប្រទេសក្រិក។