កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៣ មករា ២០១៩
![លោក Markus Schiffner ពីប្រទេសអូទ្រីសលោតទៅលើអាកាសក្នុងពេលសាកល្បងលោតនៅជុំទី៣នៃព្រឹត្តិការណ៍ប្រលងប្រជែងការលោតស្គីលើកទី៦៧ ដែលឆ្លងកាត់កូនភ្នំចំនួន៤ ក្នុងទីក្រុង Innsbruck ប្រទេសអូទ្រីស។](https://gdb.voanews.com/cf36e9ac-b9cc-4643-9272-b966b9d6be5b_w1024_q10_s.jpg)
១
លោក Markus Schiffner ពីប្រទេសអូទ្រីសលោតទៅលើអាកាសក្នុងពេលសាកល្បងលោតនៅជុំទី៣នៃព្រឹត្តិការណ៍ប្រលងប្រជែងការលោតស្គីលើកទី៦៧ ដែលឆ្លងកាត់កូនភ្នំចំនួន៤ ក្នុងទីក្រុង Innsbruck ប្រទេសអូទ្រីស។
![ប្រធានសភាលោកស្រី Nancy Pelosi ចាត់ចែងការស្បថចូលកាន់តំណែងសមាជិករដ្ឋសភា និងប្រតិភូសភាជាន់ទាបរបស់សហរដ្ឋអាមេរិក នៅក្នុងពេលចាប់ផ្ដើមសភាលើកទី១១៦ នៅអាគាររដ្ឋសភានៃវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/ad694c0c-d5f1-47aa-bc95-0464de9ba9c7_w1024_q10_s.jpg)
២
ប្រធានសភាលោកស្រី Nancy Pelosi ចាត់ចែងការស្បថចូលកាន់តំណែងសមាជិករដ្ឋសភា និងប្រតិភូសភាជាន់ទាបរបស់សហរដ្ឋអាមេរិក នៅក្នុងពេលចាប់ផ្ដើមសភាលើកទី១១៦ នៅអាគាររដ្ឋសភានៃវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![នាវាដែលលិចពាក់កណ្ដាលកំពុងផ្អៀងទៅម្ខាងនៅក្នុងឈូងសមុទ្រ Elefsina នៅខាងលិចនៃទីក្រុងអាថែន។ នាវាដឹកទំនិញនិងដឹកអ្នកដំណើររាប់សិបដែលគេបោះបង់ចោលបានលិចពាក់កណ្ដាល ហើយខ្លះលិចបាត់ទៅក្នុងទឹកនៅជុំវិញឈូងសមុទ្រ Elefsina នៅជិតកំពង់ផែ Piraeus ដែលជាកំពង់ផែធំរបស់ប្រទេសក្រិក។](https://gdb.voanews.com/7832fac2-6b11-4967-9734-9d49283a0737_w1024_q10_s.jpg)
៣
នាវាដែលលិចពាក់កណ្ដាលកំពុងផ្អៀងទៅម្ខាងនៅក្នុងឈូងសមុទ្រ Elefsina នៅខាងលិចនៃទីក្រុងអាថែន។ នាវាដឹកទំនិញនិងដឹកអ្នកដំណើររាប់សិបដែលគេបោះបង់ចោលបានលិចពាក់កណ្ដាល ហើយខ្លះលិចបាត់ទៅក្នុងទឹកនៅជុំវិញឈូងសមុទ្រ Elefsina នៅជិតកំពង់ផែ Piraeus ដែលជាកំពង់ផែធំរបស់ប្រទេសក្រិក។
![ជនជាតិឥណ្ឌាម្នាក់ផ្លុំភ្លើងនៅពេលគាត់បង្ហាញជំនាញសិល្បៈក្បាច់គុណក្នុងពិធីបុណ្យសាសនាមួយ មុនពេលខួបកំណើតរបស់ព្រះគ្រូ Guru Gobind Singh នៅក្រុង Jammu ប្រទេសឥណ្ឌា។](https://gdb.voanews.com/d5b9d98a-b160-430c-a48f-273c83132721_w1024_q10_s.jpg)
៤
ជនជាតិឥណ្ឌាម្នាក់ផ្លុំភ្លើងនៅពេលគាត់បង្ហាញជំនាញសិល្បៈក្បាច់គុណក្នុងពិធីបុណ្យសាសនាមួយ មុនពេលខួបកំណើតរបស់ព្រះគ្រូ Guru Gobind Singh នៅក្រុង Jammu ប្រទេសឥណ្ឌា។
![ជនជាតិប៉ាគីស្ថានបើកបរយានយន្តនៅលើដងផ្លូវក្នុងពេលដែលមានចុះអ័ព្ទខ្លាំង និងការបំពុលបរិយាកាសនៅទីក្រុង Lahore។](https://gdb.voanews.com/4885873c-540e-4aac-a660-37fefe161f70_w1024_q10_s.jpg)
៥
ជនជាតិប៉ាគីស្ថានបើកបរយានយន្តនៅលើដងផ្លូវក្នុងពេលដែលមានចុះអ័ព្ទខ្លាំង និងការបំពុលបរិយាកាសនៅទីក្រុង Lahore។
![រូបភាពពីរដ្ឋបាលអវកាសជាតិចិនដែលផ្សាយតាមរយៈទីភ្នាក់ងារព័ត៌មានចិន Xinhua បង្ហាញរូបភាពខាងក្រៅនៃភពព្រះចន្ទ ដែលរូបភាពនេះត្រូវបានថតដោយក្រុមស្រាវជ្រាវភពព្រះចន្ទ Chang'e-4 របស់ចិន។](https://gdb.voanews.com/24687e14-9c30-4160-b24a-53b78f642b30_w1024_q10_s.jpg)
៦
រូបភាពពីរដ្ឋបាលអវកាសជាតិចិនដែលផ្សាយតាមរយៈទីភ្នាក់ងារព័ត៌មានចិន Xinhua បង្ហាញរូបភាពខាងក្រៅនៃភពព្រះចន្ទ ដែលរូបភាពនេះត្រូវបានថតដោយក្រុមស្រាវជ្រាវភពព្រះចន្ទ Chang'e-4 របស់ចិន។
![អ្នកមើលថែសួនម្នាក់កំពុងលេងជាមួយសត្វស្វាក្នុងពិធីថតរូបបង្ហាញប្រចាំឆ្នាំ ដែលធ្វើឡើងនៅសួនសត្វ ZSL នៅកណ្ដាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/5c27679b-4775-44c7-8fc5-f8e3b9fa76d9_w1024_q10_s.jpg)
៧
អ្នកមើលថែសួនម្នាក់កំពុងលេងជាមួយសត្វស្វាក្នុងពិធីថតរូបបង្ហាញប្រចាំឆ្នាំ ដែលធ្វើឡើងនៅសួនសត្វ ZSL នៅកណ្ដាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![រូបថតពីអាកាសដែលបោះពុម្ពផ្សាយដោយឆ្មាំសមុទ្ររបស់ហូឡង់ បង្ហាញពីកុងតឺន័ររាប់សិបនៅលើកប៉ាល់ MSC ZOE។](https://gdb.voanews.com/195c6ce8-a8dc-4ab9-a575-1c68c99d366f_w1024_q10_s.jpg)
៨
រូបថតពីអាកាសដែលបោះពុម្ពផ្សាយដោយឆ្មាំសមុទ្ររបស់ហូឡង់ បង្ហាញពីកុងតឺន័ររាប់សិបនៅលើកប៉ាល់ MSC ZOE។
![ក្មេងៗកំពុងលេងជាមួយពពុះនៅតាមផ្លូវដើរ នៅទីក្រុង Nice ប្រទេសបារាំង។](https://gdb.voanews.com/626c960e-be8a-4b76-a5c5-95bbc3cc072d_w1024_q10_s.jpg)
៩
ក្មេងៗកំពុងលេងជាមួយពពុះនៅតាមផ្លូវដើរ នៅទីក្រុង Nice ប្រទេសបារាំង។
![សត្វ flamingo កំពុងរកចំណីនៅលើឆ្នេរនៅខាងកើតនៃទីក្រុងកូវ៉ែត ប្រទេសកូវ៉ែត។](https://gdb.voanews.com/de77a7e5-d4e3-4dab-96d7-fcf7e4960363_w1024_q10_s.jpg)
១០
សត្វ flamingo កំពុងរកចំណីនៅលើឆ្នេរនៅខាងកើតនៃទីក្រុងកូវ៉ែត ប្រទេសកូវ៉ែត។