រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ កុម្ភៈ ២០១៧ មានមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន រូម៉ានី បារាំង លីប៊ី កាណាដា កូរ៉េខាងត្បូង ឥណ្ឌា អែលសាល់វ៉ាឌ័រ ហ្គាបុង បេឡារុស គុយបា និងប្រទេសហុងគ្រី។
រូបភាពជុំវិញពិភពលោក ០៣ កុម្ភៈ ២០១៧
![សិល្បករសៀកកំពុងសមបង្ហាញសិល្បៈសៀកមួយឈ្មោះថា Giant Fountains នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស ក្នុងកម្មវិធីសៀករបស់រដ្ឋនៃប្រទេសបេឡារុស។](https://gdb.voanews.com/929f478a-7cbd-494c-b109-f2cde72f72e9_w1024_q10_s.jpg)
១
សិល្បករសៀកកំពុងសមបង្ហាញសិល្បៈសៀកមួយឈ្មោះថា Giant Fountains នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស ក្នុងកម្មវិធីសៀករបស់រដ្ឋនៃប្រទេសបេឡារុស។
![អ្នកដើរកម្សាន្តនៅពេលព្រឹកក្នុងពេលមានចុះអ័ព្ទនៅឧទ្យានក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។](https://gdb.voanews.com/44e5faf7-9139-4732-b931-e73370ae9502_w1024_q10_s.jpg)
២
អ្នកដើរកម្សាន្តនៅពេលព្រឹកក្នុងពេលមានចុះអ័ព្ទនៅឧទ្យានក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
![ស្ត្រីចំណាស់ម្នាក់កំពុងសម្លឹងចេញពីផ្ទះបាក់បែករបស់គាត់ បន្ទាប់ពីមានការបាញ់កាំភ្លើងធំចូលទីក្រុង Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/c0b71233-492b-4f7b-9261-4d27f9731aa2_w1024_q10_s.jpg)
៣
ស្ត្រីចំណាស់ម្នាក់កំពុងសម្លឹងចេញពីផ្ទះបាក់បែករបស់គាត់ បន្ទាប់ពីមានការបាញ់កាំភ្លើងធំចូលទីក្រុង Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
![ក្រុមបាតុករគ្រវីទង់ជាតិរូម៉ានីដ៏ធំមួយ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី។](https://gdb.voanews.com/807f6b2a-f0c0-400e-925a-ef14dd64964e_w1024_q10_s.jpg)
៤
ក្រុមបាតុករគ្រវីទង់ជាតិរូម៉ានីដ៏ធំមួយ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី។
![មន្ត្រីប៉ូលិសកំពុងល្បាតនៅអាគារពីរ៉ាមីតនៅខាងក្រៅសារមន្ទីរ Louvre ទីក្រុងប៉ារីស។](https://gdb.voanews.com/58224378-9f81-4683-91a0-41d6f71074c2_w1024_q10_s.jpg)
៥
មន្ត្រីប៉ូលិសកំពុងល្បាតនៅអាគារពីរ៉ាមីតនៅខាងក្រៅសារមន្ទីរ Louvre ទីក្រុងប៉ារីស។
![ជនចំណាកស្រុកម្នាក់កំពុងរំភួយ សម្លឹងមើលទៅសមុទ្រដែលមានទូកនេសាទ Golfo Azzurro របស់អង្គការ NGO Proactiva Open Arms ពីអេស្បាញ នៅក្រោយមានប្រតិបត្តិការសង្គ្រោះមួយនៅជិតឆ្នេរសមុទ្រប្រទេសលីប៊ី កណ្តាលសមុទ្រមេឌីទែរ៉ាណេ។](https://gdb.voanews.com/10b878cf-2c4e-4175-a610-68845cdee2a2_w1024_q10_s.jpg)
៦
ជនចំណាកស្រុកម្នាក់កំពុងរំភួយ សម្លឹងមើលទៅសមុទ្រដែលមានទូកនេសាទ Golfo Azzurro របស់អង្គការ NGO Proactiva Open Arms ពីអេស្បាញ នៅក្រោយមានប្រតិបត្តិការសង្គ្រោះមួយនៅជិតឆ្នេរសមុទ្រប្រទេសលីប៊ី កណ្តាលសមុទ្រមេឌីទែរ៉ាណេ។
![អ្នកកាន់ទុក្ខក្មេងម្នាក់អោបក្តារមឈូសមួយ ក្នុងពិធីបុណ្យសពជនរងគ្រោះបីនាក់ដែលបានស្លាប់ដោយការបាញ់ប្រហារនៅមជ្ឈមណ្ឌលវប្បធម៌ឥស្លាម ក្នុងទីក្រុង Quebec។ ពិធីបុណ្យនេះធ្វើឡើងនៅមជ្ឈមណ្ឌលសមាជទីក្រុង Quebec។](https://gdb.voanews.com/a6348052-4b9c-4cbb-9a2a-edb6a3f29d74_w1024_q10_s.jpg)
៧
អ្នកកាន់ទុក្ខក្មេងម្នាក់អោបក្តារមឈូសមួយ ក្នុងពិធីបុណ្យសពជនរងគ្រោះបីនាក់ដែលបានស្លាប់ដោយការបាញ់ប្រហារនៅមជ្ឈមណ្ឌលវប្បធម៌ឥស្លាម ក្នុងទីក្រុង Quebec។ ពិធីបុណ្យនេះធ្វើឡើងនៅមជ្ឈមណ្ឌលសមាជទីក្រុង Quebec។
![កម្លាំងសន្តិសុខរបស់កូរ៉េខាងត្បូងឈរតាមលំដាប់លំដោយ នៅមុនពេលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក James Mattis បានមកដល់ នៅក្រសួងការពារជាតិនៅទីក្រុងសេអ៊ូល។](https://gdb.voanews.com/5d77edf6-9eb1-4082-b766-c205dd42eda2_w1024_q10_s.jpg)
៨
កម្លាំងសន្តិសុខរបស់កូរ៉េខាងត្បូងឈរតាមលំដាប់លំដោយ នៅមុនពេលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក James Mattis បានមកដល់ នៅក្រសួងការពារជាតិនៅទីក្រុងសេអ៊ូល។
![ក្រុមបាតុករកាន់បដានៅក្នុងការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការចេញបទបញ្ជាលើការធ្វើអន្តោប្រវេសន៍ នៅខាងក្រៅមជ្ឈមណ្ឌលឥស្លាម នៅក្នុងទីក្រុង Chicago រដ្ឋ Illinois។](https://gdb.voanews.com/c996480f-0ba8-4829-b1c9-6e8a53b45446_w1024_q10_s.jpg)
៩
ក្រុមបាតុករកាន់បដានៅក្នុងការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការចេញបទបញ្ជាលើការធ្វើអន្តោប្រវេសន៍ នៅខាងក្រៅមជ្ឈមណ្ឌលឥស្លាម នៅក្នុងទីក្រុង Chicago រដ្ឋ Illinois។
![អ្នកលក់បន្លែម្នាក់កំពុងដើរកាត់រូបភាពនៅលើជញ្ជាំងដែលរូបភាពនោះជំរុញទឹកចិត្តឲ្យពលរដ្ឋឥណ្ឌាទៅបោះឆ្នោត។](https://gdb.voanews.com/aeda67e7-9616-4029-8600-5b6d0c7764ef_w1024_q10_s.jpg)
១០
អ្នកលក់បន្លែម្នាក់កំពុងដើរកាត់រូបភាពនៅលើជញ្ជាំងដែលរូបភាពនោះជំរុញទឹកចិត្តឲ្យពលរដ្ឋឥណ្ឌាទៅបោះឆ្នោត។
![ពលរដ្ឋធ្វើការបួងសួងក្នុងពិធីប្រកាសមួយថា សហគមន៍របស់ពួកគេជាតំបន់មានសន្តិភាព នៅស្រុក La Selva ទីក្រុង Ilopango ប្រទេសអែលសាល់វ៉ាឌ័រ។](https://gdb.voanews.com/b1328d4d-1e25-4b0b-aa11-ea39d245f006_w1024_q10_s.jpg)
១១
ពលរដ្ឋធ្វើការបួងសួងក្នុងពិធីប្រកាសមួយថា សហគមន៍របស់ពួកគេជាតំបន់មានសន្តិភាព នៅស្រុក La Selva ទីក្រុង Ilopango ប្រទេសអែលសាល់វ៉ាឌ័រ។
![កូនក្រមុំម្នាក់នៅក្នុងពិធីមង្គលការរួមគ្នាដ៏ធំមួយសម្រាប់សមាជិកនៃសហគមន៍ Thakore នៅភូមិ Bhuvaldi ស្ថិតនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/b02dbd4b-c916-4abc-ac7a-d53c0197cf0d_w1024_q10_s.jpg)
១២
កូនក្រមុំម្នាក់នៅក្នុងពិធីមង្គលការរួមគ្នាដ៏ធំមួយសម្រាប់សមាជិកនៃសហគមន៍ Thakore នៅភូមិ Bhuvaldi ស្ថិតនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។
![មនុស្សកំពុងលេងបាល់ទាត់នៅពេលថ្ងៃរៀបលិចនៅឆ្នេរសមុទ្រ Libreville ប្រទេសហ្គាបុង។ ទីក្រុង Libreville ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាល់ប្រចាំទ្វីបអាហ្វ្រិក វគ្គផ្តាច់ព្រ័ត្ររវាងប្រទេសអេហ្ស៊ីប និងកាមេរូន។ ](https://gdb.voanews.com/7d7924f6-17e9-47de-9df7-a7b6765bf99c_w1024_q10_s.jpg)
១៣
មនុស្សកំពុងលេងបាល់ទាត់នៅពេលថ្ងៃរៀបលិចនៅឆ្នេរសមុទ្រ Libreville ប្រទេសហ្គាបុង។ ទីក្រុង Libreville ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាល់ប្រចាំទ្វីបអាហ្វ្រិក វគ្គផ្តាច់ព្រ័ត្ររវាងប្រទេសអេហ្ស៊ីប និងកាមេរូន។
![ទេសចរកំពុងដើរកម្សាន្តនៅជិតរូបចម្លាក់ធ្វើពីទឹកកក ដែលគេធ្វើជារូបចិញ្ចៀនកីឡាអូឡាំពិក ត្រូវបានគេដាក់បង្ហាញនៅក្នុងពិធីបុណ្យទឹកកក Daegwanryung នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/10604987-a766-44cc-ae81-7aa68c0fd861_w1024_q10_s.jpg)
១៤
ទេសចរកំពុងដើរកម្សាន្តនៅជិតរូបចម្លាក់ធ្វើពីទឹកកក ដែលគេធ្វើជារូបចិញ្ចៀនកីឡាអូឡាំពិក ត្រូវបានគេដាក់បង្ហាញនៅក្នុងពិធីបុណ្យទឹកកក Daegwanryung នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
![ទិដ្ឋភាពនៅអាគារមួយក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។](https://gdb.voanews.com/cfa2cde6-a9e9-4cb9-a41f-07abd705eddf_w1024_q10_s.jpg)
១៥
ទិដ្ឋភាពនៅអាគារមួយក្នុងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។
![ទេសចរដើរនៅជិតកន្លែងតាំងពិព័រណ៍មួយឈ្មោះថា «ផ្កាទាំងអស់គឺសម្រាប់ខ្ញុំ» រៀបចំឡើងដោយសិល្បៈការនីជនជាតិអាមេរិកាំងដើមកំណើតប៉ាគីស្ថាន អ្នកស្រី Anila Quayyum Agha នៅក្នុងការតាំងបង្ហាញសិល្បៈនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/ce7f6d10-c2e5-4b94-a4e7-19639022d44d_w1024_q10_s.jpg)
១៦
ទេសចរដើរនៅជិតកន្លែងតាំងពិព័រណ៍មួយឈ្មោះថា «ផ្កាទាំងអស់គឺសម្រាប់ខ្ញុំ» រៀបចំឡើងដោយសិល្បៈការនីជនជាតិអាមេរិកាំងដើមកំណើតប៉ាគីស្ថាន អ្នកស្រី Anila Quayyum Agha នៅក្នុងការតាំងបង្ហាញសិល្បៈនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។