ក្រុមអ្នកស្រាវជ្រាវស្តីពីសិទ្ធិមនុស្ស និងក្រុមសកម្មជនគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន និយាយថា រដ្ឋាភិបាលក្រោយសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកូឌីវ័រ (Ivory Coast) បានធ្វើកិច្ចការតិចតួចណាស់ដើម្បីការផ្សះផ្សា។ ពួកគេក៏បានថ្លែងទៀតថា ប្រភេទយុត្តិធម៌សម្រាប់អ្នកឈ្នះ និងកងកម្លាំងសន្តិសុខដែលពិបាកគ្រប់គ្រង កំពុងតែធ្វើឱ្យការបែកបាក់នយោបាយដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើងនិងប្រកបដោយគ្រោះថ្នាក់។
ជនជាតិកូឌីវ័រជាងមួយរយនាក់ ដែលកាលពីមុនជិតស្និទជាមួយ អតីតប្រធានាធិបតី លោក ឡូរ៉ង់ បាកបូ (Laurent Gbagbo) ដែលរាប់បញ្ចូលទាំងសមាជិកគ្រួសារផង កំពុងត្រូវបានឃុំខ្លួននៅកូឌីវ័រ។
ពួកគេប្រឈមមុខនឹងបទចោទប្រកាន់ទាំងឡាយ ដែលរាប់ចាប់ពីបទឧក្រិដ្ឋកម្មសេដ្ឋកិច្ច រហូតដល់ការបង្កើតឱ្យមានអំពើហិង្សា ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០១០។ ហើយតួលេខនៃ បទឧក្រិដ្ឋបន្តកើនឡើង។
នៅតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ កាលពីដើមសប្តាហ៍នេះ លោក ហាមេដ បាកាយ៉ូកូ (Hamed Bakayoko) រដ្ឋមន្រ្តីមហាផ្ទៃ អានឯកសារ ដែលលោកបាននិយាយថា ត្រូវបានរឹបអូសពីអនុសេនីយឯក សេកា យ៉ាប៉ូ អានសែលម៉េ (Seka Yapo Anselme) ខណៈដែលអនុសេនីយឯករូបនេះបានធ្វើដំណើរពីប្រទេសហ្គាណា (Ghana) ទៅកាន់ប្រទេសហ្គីណេ(Guinea)តាមការចោទប្រកាន់ ដើម្បីជ្រើសរើសទាហានស៊ីឈ្នួល។
អតីតជំនួយការផ្នែកសន្តិសុខរបស់លោក បាកបូ ត្រូវបានបង្ហាញដោយគ្មានពាក់អាវ ជាមួយនឹងលិខិតឆ្លងដែនមួយនៅក្នុងដៃរបស់គាត់។
លោក បាកាយ៉ូកូ បាននិយាយថា អាជ្ញាធរបានបំផ្លាញផែនការក្បត់មួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយបានសន្យាថានឹងចាប់ខ្លួនមនុស្សកាន់តែច្រើន។
ព្រឹត្តការនេះកើតឡើងភ្លាមៗបន្ទាប់ពីការចាប់ខ្លួនអតីតសម្ព័ន្ធមិត្រសំខាន់មួយរូបរបស់លោកបាកបូ (Gbagbo) ដែលកំពុងរស់នៅ ប្រទេសតូហ្គោ (Togo) គឺលោក ម័ស លីដា គូស៊ី (Moise Lida Kouassi) ព្រមទាំងការវាយប្រហារយ៉ាងប្រល័យ ដោយក្រុមប្រដាប់អាវុធទៅលើជនស៊ីវិលនិងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្បែរព្រំដែននៃប្រទេសលីប៊ីរីយ៉ា (Liberia)។
អាជ្ញាធរកូឌីវ័រ កំពុងស្វែងរកកិច្ចសហការពីបណ្តាប្រទេសទ្វីបអាហ្រ្វិកខាងលិចជាច្រើន ដែលរាប់ទាំងលីប៊ីរីយ៉ា(Liberia)ផង ដែលនៅទីនោះ អតីតសម្ព័ន្ធមិត្រទាំងឡាយរបស់លោកបាកបូ ដែលត្រូវតាមរកចាប់ខ្លួន ត្រូវបានជឿថាកំពុងលាក់ខ្លួន។
លោកបាកបូ ខ្លួនឯង ត្រូវបានឃុំឃាំងអស់រយៈពេល៨ខែ នៅភាគខាងជើងនៃប្រទេសកូឌីវ័រ មុនពេលត្រូវបានប្រគល់ខ្លួនទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) នៅក្នុងទីក្រុង ឡាអេ (Hague) កាលពីឆ្នាំមុន។
ឥឡូវនេះ អតីតមេដឹកនាំរូបនេះ កំពុងរង់ចាំសវនាការក្នុងខែសីហា ថាតើលោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែរឬទេ។
ក្នុងន័យនេះ អតីតអ្នកនាំពាក្យមួយរូបរបស់លោក បាកបូ គឺលោក អាឡាំង ទូសាំងត៍ (Alain Toussaint) បាននិយាយថា លោកប្រាកដជាឆ្កួត ប្រសិនបើលោកវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ។
ដោយបានថ្លែងទៅកាន់វីអូអេក្នុងកំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់រដ្ឋធានី វ៉ាស៊ីនតោន លោកបាននិយាយថា លោកមិនមានចិត្តធ្វើអត្តឃាតនោះទេ។
«ខ្ញុំចង់មានសេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការគិត ដោយមិនប្រថុយប្រថានជាមួយគ្រាប់កាំភ្លើងនោះទេ»។
អតីតគណបក្សរបស់លោក បាកបូ គឺគណបក្សរណសិរ្សប្រជាពលរដ្ឋកូឌីវ័រ (Ivorian Popular Front) បានធ្វើពហិការមិនចូលរួមការបោះឆ្នោតសភា ក្រោយពេលមានវិបត្តិ ព្រមទាំងកិច្ចប្រជុំស្តីពីការផ្សះផ្សាជាតិ។
ក្រុមមេដឹកនាំគណបក្ស ដែលមិនត្រូវបានឃុំខ្លួន ថ្លែងថា ពួកគេទទួលរងនូវការយាយីនិងធ្វើបាបដោយមាននិទណ្ឌភាពពីសំណាក់កងកម្លាំងសន្តិសុខ។
ពួកគេបដិសេធការចោទប្រកាន់ដែលថា សម្ព័ន្ធមិត្ររបស់លោក បាកបូ ស្ថិតនៅពីក្រោយការវាយប្រហារនៅថ្ងៃទី៨ ខែមិថុនា ក្បែរទីក្រុង តៃ (Tai) ដោយបង្វែរការស្តីបន្ទោសការវាយប្រហារនោះទៅលើក្រុមទាហានស៊ីឈ្នួលមកពីប្រទេស ប័រគីណា ហ្វាសូ (Burkina Faso)វិញ។
លោកប្រធានាធិបតី អាឡាសង់ អូតតារ៉ា (Alassane Ouattara) ដែលបានឡើងកាន់អំណាច បន្ទាប់ពីត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រកបដោយជម្លោះ បានធ្វើការសន្យាម្តងហើយម្តងទៀត ថាលោកនឹងស្វែងរកការផ្សះផ្សាជាតិនិងយុត្តិធម៌។
ប៉ុន្តែ កងទ័ពដែលគាំទ្រលោក អូតតារ៉ា មួយរូប មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ហើយវេទិការផ្សះផ្សាទាំងឡាយដែលបានគ្រោងទុក មានភាពយឺតយ៉ាវនៅក្នុងការចាប់ផ្តើម។
ក្រុមឧទ្ទាមដែលគាំទ្រលោក អូតតារ៉ា បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងកំឡុងពេលនៃការគ្រប់គ្រងរបស់ពួកគេនៅភាគខាងជើងនៃប្រទេស កូឌីវ័រ នៅក្នុងអណត្តិប្រធានាធិបតីរបស់លោក បាកបូ ប៉ុន្តែ សមាជិករបស់ពួកគេមិនទាន់ប្រឈមមុខនឹងការចោទប្រកាន់នៅឡើយទេ។
លោក ម៉ាត់ វែលស៍ (Matt Wells) ដែលមកពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីអតុល្យភាពនេះ។
«មានអារម្មណ៍ថា ប្រព័ន្ធយុត្តិធម៌មិនអាចជឿទុកចិត្តបានទេ ហើយថាតាមពិត ការបាត់បង់នីតិរដ្ឋនៅក្នុងប្រទេស កូឌីវ័រ (Cote d’Ivoire) បានជួយទ្រទ្រង់ដល់អំពើហិង្សាកាលពីមួយទសវត្សរ៍កន្លងមក។ ដូច្នេះ ការស្តារនីតិរដ្ឋឡើងវិញមានសារសំខាន់ ហើយនឹងអាចកើតមានឡើង នៅពេលដែលរដ្ឋាភិបាលរបស់លោក អូតតារ៉ា បង្ហាញថា ភាគីរបស់ខ្លួនគឺមិនស្ថិតនៅពីលើច្បាប់»។
ចំណុចមួយដ៏គួរឲ្យព្រួយបារម្ភ គឺទីក្រុង ឌុគូ (Duekoue)ភាគខាងលិច ដែលមានភាពតានតឹងផ្នែកជាតិពន្ធុ ដែលនៅទីនោះ ការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខប្រឆាំងនឹងជនស៊ីវិលនៅតែបន្តកើតមាន។
ឧទាហរណ៍ដែលអាក្រក់បំផុត គឺនៅក្នុងខែមីនា ឆ្នាំ២០១១ ជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងដែលគាំទ្រលោក អូតតារ៉ា ដែលមានមូលដ្ឋាននៅភាគខាងជើង បានធ្វើការវាយប្រហារប្រកបដោយការសម្រេចចិត្តមួយ ទៅលើទីតាំងដែលនៅសេសសល់របស់លោក បាកបូ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឡុងដ៍ (London) បានអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញទៅលើច្បាប់ព្រហ្មទណ្ឌជាតិរបស់ប្រទេស កូឌីវ័រ ដើម្បីធានាឱ្យបានថា ច្បាប់នេះអាចកាត់ទោសបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ប្រកបដោយប្រសិទ្ធភាពនៅចំពោះមុខតុលាការជាតិ។
ការស្រាវជ្រាវរបស់ខ្លួនបានបង្ហាញថា ការសម្លាប់នៅតំបន់ ឌុគូ គឺជាផ្នែកមួយនៃការវាយប្រហារយ៉ាងរាលដាលទៅលើជនស៊ីវិល ពីសំណាក់កងកម្លាំងដែលគាំទ្រលោក បាកបូ ព្រមទាំងកងកម្លាំងដែលគាំទ្រលោក អូតតារ៉ាផងដែរ។
ជាជាងការចាប់ខ្លួនបន្ថែមទៀត លោក ទូសាំងត៍ និយាយថា លោកចង់ឃើញការចរចាប្រកបដោយភាពស្មោះត្រង់រវាងរដ្ឋាភិបាលនិងក្រុមអ្នកគាំទ្ររបស់លោក បាកបូ ព្រមទាំងការដោះលែងជាបន្ទាន់នូវជនទាំងឡាយណា ដែលមិនបានប្រព្រឹត្តខុស។
«សន្តិភាពនៅកូឌីវ័រ មានភាពផុយស្រួយខ្លាំងណាស់ ដូចពេលបច្ចុប្បន្ននេះដែរ។ ប្រជាពលរដ្ឋ កូឌីវ័រ សមនឹងទទួលបានការរស់នៅ ដោយគ្មានការភ័យខ្លាចពីរដ្ឋប្រហារសារជាថ្មី ឬភាពប្រទូស្តរាយសារជាថ្មីទៀតឡើយ។ វាមិនមែនជាផលប្រយោជន៍របស់ជនណាម្នាក់នោះទេ ក្នុងការការពារសន្តិភាពដ៏យូរអង្វែងនៅក្នុងប្រទេសរបស់យើង»។
ក្រុមមន្រ្តីរដ្ឋាភិបាល កូឌីវ័រ ថ្លែងថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយគូរបដិបក្ខនយោបាយ ដែលនឹងទទួលយកលោក អូតតារ៉ា ជាប្រធានាធិបតីរបស់ពួកគេ ប៉ុន្តែមិនមែនជាមួយអ្នកទាំងឡាយ ដែលនៅតែបន្តប្រឆាំងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននោះទេ៕
ប្រែសម្រួលដោយ ឌី ខាំបូលី