ទីក្រុង ដាកា៖ រដ្ឋាភិបាលប្រទេស កូតឌីវ័រ ដែលនៅក្នុងតំណែងនៅឡើយ និយាយថានឹងគ្មាន ការរអាក់រអួលក្នុងការផលិតកាកាវទេទោះជា អ្នកឈ្នះក្នុងការបោះឆ្នោត ដែល អន្តរជាតិបានទទួលស្គាល់នោះបានអំពាវនាវឲ្យមានការហាមទៅលើការនាំចេញកាកាវក្នុងរយៈពេលមួយខែក៏ដោយ។
ទោះជាកាកាវដែលគេម្រមូលផលបាននៅ កូតឌីវ័រ សព្វថ្ងៃ ភាគច្រើនបានត្រូវគេបានលក់ចេញ ទៅ ហើយក្តីក៏ការគំរាមបែបណា មួយទៅលើការផលិតកាកាវ ក្នុងប្រទេសផលិតកាកាវធំ ជាងគេក្នុងពិភពលោកនេះ ជាការប៉ះពាល់ធ្ងន់មួយជាសកល។
តម្លៃកាកាវឡើងខ្ពស់ខ្លាំង ក្នុងជិត ៣០ឆ្នាំនេះ ក្រោយពី លោកអាឡាសាន វ៉ាត់តារ៉ា (Alassane Outtara) អតីតនាយករដ្ឋមន្ត្រី ជា អ្នកជាប់ឆ្នោតដែលអ.ស.បបាន ទទួលស្គាល់នោះបានប្រកាសហាមមិនឲ្យនាំចេញ កាកាវមក។
ក្រុមហ៊ុន Cargill ជាក្រុមហ៊ុនកសិកម្ម សហរដ្ឋអាមេរិកដែលធម្មតាទិញ កាកាវពី ប្រទសកូតឌីវ័រ ប្រមាណ១៥% បាន ផ្អាកការទិញរបស់ខ្លួន តម្រូវទៅ តាមការហាមនោះ។ ក្រុមអ្នកទិញ កាកាវអន្តរជាតិ និយាយថាវិបត្តិនយោបាយប្រទេសកូតឌីវ័រ បានបង្កើត បរិកាសឲ្យដកបទពិសោធ មួយ។
រដ្ឋាភិបាលលោកបាក់បូដែលនៅ ក្នុងតំណែងនៅឡើយ និយាយថាលោកវ៉ាត់តារ៉ា គ្មានអំណាចអ្វីលើការនាំចេញកាកាវទេហើយការអំពាវនាវរបស់លោកហាមមិនឲ្យនាំ ចេញកាកាវ គ្មានឥទ្ធិពលអ្វីទេលើការផលិតកាកាវ។ក្នុងការប្រជុំ ជាមួយអ្នកទិញកាកាវ ប្រធាន សហករណ៍ កាកាវនៅ កូតឌីវ័រលោកហ្ស៊ីប៊ែ អាណូ(Gilbert Ano) ថ្លែងថាគ្មានការរអាក់រអួលអ្វី ទេក្នុងការនាំចេញកាកាវ។
«លោក អាណូ ថ្លែងថាកូតឌីវ័រ មានប្រធានាធិបតីជាប់ឆ្នោតមួយរូបដែលមានពិធី សម្ពោធចូលកាន់តំណែង ហើយដែលបានតែងតាំងរដ្ឋាភិបាលមួយ។ រដ្ឋាភិបាលនេះកំពុងធ្វើការ ដូច្នេះ លោកនិយាយថា គ្មាននរណាអាច បញ្ជូនសារលិខិត បញ្ជារទៅ ក្រុមប្រឹក្សានោះឲ្យធ្វើអ្វីបានទេ»។
លោក អាណូ ថ្លែងថាតាមការហាមប្រាមរបស់លោក វ៉ាត់តារ៉ា គឺធ្វើឲ្យអ្នកនាំ កាកាវចេញ ខាតបង់ធ្ងន់។
«លោកថ្លែងថាបើអ្នកនាំ កាកាវចេញមានកាកាវ៣សែនតោន ដែលជាទឹកប្រាក់ ប្រមាន៩រយលានដុល្លារនោះតើអ្នកនាំ កាកាវចេញ អាចធ្វើយ៉ាងណាបាន៩រយលានដុល្លារ។ លោកអាណូសួរថាបើអ្នកទាំងនោះ មិនអាចបន្តនាំកាកាវ ចេញបាននោះ?»
លោកដេសៀ ដាឡូ (Desire Dalo) រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់លោក បាក់បូ ថ្លែងថា កិច្ចការមានដំណើរការទៅជាធម្មតានៅកូតឌីវ័រ។
កិច្ចខំប្រឹងប្រែងផ្នែកការទូត មិនបានសម្រេចទេក្នុងការបញ្ចប់ការប្រឈមមុខគ្នារវាងប្រធានាធិបតី ប្រជែងតំណែងគ្នានោះដែលលោកបាក់បូ បានបដិសេធ លោកនាយករដ្ឋមន្ត្រី កេនយ៉ា គឺ លោក រ៉េលឡា អូឌីងហ្កា (Raila Odinga) ជាអាជ្ញាកណ្តាលរបស់ សហភាព អាហ្វ្រិកនោះដោយលោក និយាយថា លោកអូឌីងហ្កា បានកាន់ជើងលោកវ៉ាត់តារ៉ា៕