ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​ត្រូវចំ​ជាយ​ក្រុង​បេរូត ភាគ​ខាង​ត្បូង​ប្រទេស​លីបង់


គំនរអគារបាក់បែក​បន្ទាប់ពីត្រូវបានវាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅ​ទីក្រុងបេរូត​ភាគខាងជើង​លីបង់កាកពីថ្ងៃទី​១៦ តុលា ឆ្នាំ២០២៤។
គំនរអគារបាក់បែក​បន្ទាប់ពីត្រូវបានវាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅ​ទីក្រុងបេរូត​ភាគខាងជើង​លីបង់កាកពីថ្ងៃទី​១៦ តុលា ឆ្នាំ២០២៤។

ក្រសួង​សុខាភិបាល​លីបង់​បាន​បញ្ជាក់​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រា អែលកាលពី​ថ្ងៃ​ពុធ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៥នាក់​ដែរ​នៅ​ទីក្រុង Nabatiehភាគ​ខាង​ត្បូង។

ពួក​មន្ត្រី​និយាយ​ថា​អភិបាល​ក្រុង​របស់​ក្រុង​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​វាយប្រហារ​ទីដៅ​ជា​ច្រើន​របស់​ក្រុម Hezbollah នៅ​ក្នុង​តំបន់​ Nabatieh ។

អ្នក​សម្រប​សម្រួល​ពិសេស​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​លីបង់​លោក Jeanine Hennis-Plasschaertបាន​និយាយ​ថា​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល«កើត​មាន​ឡើង​ឧបទ្ទវហេតុ​ផ្សេង​ទៀត​ដែល​ក្នុងនោះ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល​បាន​ក្លាយ​ជា​ទីដៅ​នៅ​ទូទាំង​ប្រទេស​លីបង់ និង​ថា​ការប៉ះពាល់​ផ្នែក​ស៊ីវិល​កំពុង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​កាលពីពេល​មុន»។

លោក Hennis-Plasschaert បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា«វា​ជា​ពេល​សម្រាប់​តួឯក​ពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​ការបាញ់គ្នា​ជា​បន្ទាន់​ហើយ​នឹង​បើក​ទ្វារដល់​ដំណោះស្រាយ​ការទូត​ដែល​អាច​ធ្វើ​ឱ្យ​ពិតប្រាកដ​ពី​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​និង​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​ស្ថិរភាព​ក្នុង​តំបន់»។

នៅពេល​ត្រូវ​បាន​សួរ​ដោយ​អ្នក​យកព័ត៌មាន​ម្នាក់​អំពី​ការវាយ​ប្រហារ​នេះ ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិលោកDanny Danon បាន​និយាយ​ថា «យើង​ដៅការ​វាយ​ប្រហារ​លើ​ទីតាំង​របស់​ក្រុម Hezbollah»។ លោក​បាន​និយាយ​ទៀត​ថា​លោក​នឹង​ពិនិត្យមើល​ឧបទ្ទវហេតុ​ជាក់ស្តែង។

កងទ័ព​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​ការវាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ពុធ​នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​ទីក្រុង​បេរូត​ដែល​បាន​ធ្វើ​ឱ្យ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​សង្កាត់​យ៉ាង​តិច​ណាស់​ក៏២ដែរ។

កង​កម្លាំង​អ៊ីស្រាអែល​បាន​និយាយ​ថា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ឃ្លាំង​អាវុធ​ក្រោម​ដី​របស់​ក្រុម Hezbollah ។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​បទបញ្ជា​ជម្លៀស​ថ្មីៗបំផុត​របស់​អ៊ីស្រា អែល​ដែល​បាន​ព្រមាន​ពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​តំបន់​នានា​នៅ​ក្នុង​ទីក្រុង​បេរូត​ដែល​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​នៅ​ជិត​ទីតាំង​របស់​ក្រុម Hezbollah ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG