ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​អ៊ីស្រាអែល​​​ និង​​​ប៉ាឡេស្ទីន​​​ព្រមព្រៀង​​​លើ​​​បទ​​​ឈប់​​​បាញ់​​​គ្នា

ក្មេង​​​ប្រុស​​​ជនជាតិ​​​ប៉ាឡេស្ទីន​​​ម្នាក់​​​កំពុង​​​អង្គុយ​​​ក្បែរ​​​គំនរ​​​អគារ​​​​​​កម្ពស់​​​១៥​​​ជាន់​​​ដែល​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​​​​របស់​​​កង​​​ទ័ព​​​អ៊ីស្រាអែល​​​កាលពី​​​ថ្ងៃ​​ទី​​​ថ្ងៃ​​​ទី​​​ ២៦​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤។

ក្រុម​អ្នក​ចរចានៃ​ប្រទេស​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​លើ​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុងទឹក​ដី​ហ្គាហ្សា។ កិច្ច​ព្រមព្រៀងខាង​លើនេះ​ធ្វើ​ឡើង​បន្ទាប់កង​ទ័ព​អ៊ីស្រាអែលទើប​តែ​បានប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ជាប់​សមុទ្រ​Mediterranee ដែល​កំពុងស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​ហាម៉ាស់​។​

​បទឈប់​បាញ់​គ្នា​នេះ​បានចូល​ជាធរមាន​កាល​ពីថ្ងៃ​អង្គារ​នៅ​ម៉ោង​៤​រសៀល​។ គេ​ឃើញ​មានប្រជាពលរដ្ឋជន​ជាតិ​ប៉ាឡេស្ទីនជា​ច្រើន​នាក់​ បាន​ចេញ​មក​តាមដង​ផ្លូវនានា​ដើម្បីអបអរ​សាទរ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​។​

ប្រទេស​អេហ្ស៊ីប​ដែល​បាន​ដើរ​តួ​ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ខាង​លើ​ ក៏បាន​ទទូចចង់​ឲ្យ​ប្រទេស​អ៊ីស្រាអែល​បញ្ឈប់​សកម្មភាព​រារាំង​ក្បួនរថយន្ត​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌ និង​សម្ភារៈ​កសាងចូល​ក្នុង​ទឹក​ដី​ហ្គាហ្សា​ដែល​រង​ការ​ខ្ទេចខ្ទាំ​ដោយ​សារ​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​៕

XS
SM
MD
LG