អ៊ីស្រាអែលបង្កើនការត្រួតពិនិត្យឡានដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា
ក្បួនរថយន្តជំនួយបាននិងកំពុងធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី២១ ខែតុលាមក នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមអនុញ្ញាតឱ្យផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនដោយសារសង្រ្គាម Hamas និងអ៊ីស្រាអែល។ ទោះជាយ៉ាងនេះក្តី រថយន្តដឹកទំនិញត្រូវទៅតាមផ្លូវវាងដ៏លំបាក ដោយសារតែអ៊ីស្រាអែលទទូចឱ្យត្រួតពិនិត្យទំនិញមុនពេលទៅដល់តំបន់ដែលឡោមព័ទ្ធដោយយោធា។ អ្នកស្រី Natasha Mozgovaya នៃ VOA រាយការណ៍ពីរឿងនេះពីព្រំដែន Nitzana ដែលជាច្រកឆ្លងកាត់ព្រំប្រទល់រវាងអ៊ីស្រាអែល និងអេហ្ស៊ីប។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖