វ៉ាស៊ីនតោន —
នយោបាយកម្ពុជាកំពុងមានភាពរសើប និងប្រឈមនឹងបញ្ហាចម្រូងចម្រាស់ច្រើន ដូចជាការខ្វែងគំនិតគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជុំវិញអធិបតេយ្យភាពដែនដីកម្ពុជា ច្បាប់អង្គការដែលបានអនុម័តជាស្ថាពរ សេចក្តីព្រាងច្បាប់សហជីព និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានជាដើម។ លោក អ៊ុំ សំអាន តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ កំពុងតែមានវត្តមាននៅសហរដ្ឋអាមេរិក ហើយលោកបានផ្តល់បទសម្ភាសន៍ឲ្យនាង ទែន សុខស្រីនិត នៃវីអូអេ អំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។