ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ជំងឺ​ Mers ទី១​នៅ​កម្ពុជា​ ត្រូវ​ឃុំ​នៅ​ក្នុង​មន្ទីរពេទ្យ តែ​លទ្ធផលជំងឺ​អវិជ្ជមាន

លោកស្រី​ ងួន​ ចន្ថា ជា​ម្តាយ​របស់​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​ជា​ករណី​ជំងឺ​ Mers ដំបូង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​នាង​ សើ​ សាយ្យាណា​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​វីអូអេ​ នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៥។​ (ដោយ​ សើ​ សាយ្យាណា​/VOA)

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ យុវជន​កម្ពុជា​ឈ្មោះ យ៉ូហា អាយុ១៥ឆ្នាំ ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ Mers ហើយ​ត្រូវបាន​បញ្ជូន​ទទួល​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បី​ទទួល​បាន​ការ​គាំពារ​ព្យាបាល។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ យុវជន​កម្ពុជា​ឈ្មោះ យ៉ូហា អាយុ១៥ឆ្នាំ ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ Mers ហើយ​ត្រូវបាន​បញ្ជូន​ទទួល​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បី​ទទួល​បាន​ការ​គាំពារ​ព្យាបាល។ ក្រោយពី​ត្រូវបាន​ឃុំ​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​ពិសេស​រយៈពេល​៤៤ម៉ោង ដោយ​មិន​មាន​ការ​គាំពារ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ថែម​ទាំង​ទទួល​បាន​អារម្មណ៍​រើស​អើង​ពី​បុគ្គលិក​មន្ទីរពេទ្យ​ យុវជន​ម្នាក់​នេះ​ត្រូវបាន​បញ្ជាក់​ថា គ្មាន​ជំងឺ​ Mers នេះ​ទេ។ លោកស្រី ងួន ចន្ថា ជា​ម្តាយ​របស់​យុវជន​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង សើរ សាយ្យនា នៃ​វីអូអេ​អំពី​ហេតុការណ៍​នេះ។

សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG