ក្រុមតន្រ្តីDengue Feverនឹងធ្វើដំណើរទៅប្រទេសកម្ពុជានៅដើមខែវិច្ឆិកាដើម្បី សំដែងតន្ត្រី។ ក្រុមតន្រ្តីដែលមានទីតាំងនៅក្រុងLos Angelesនេះ បានប្រកាសថាក្រុមខ្លួននឹងធ្វើដំណើរទៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្រោមការប្រគុំតន្ត្រីឈ្មោះ«Electric Mekong Tour»។ ការប្រគុំតន្ត្រីនេះឧបត្ថម្ភ ដោយក្រសួងការបរទេសអាមេរិកនិងស្ថានទូតអាមេរិកនៅភ្នំពេញក្នុងគោលបំណងកសាងស្ពានមេត្រីភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសទាំងបីនៅអាស៊ីអាគ្នេយ៍តាមរយៈការចែករំលែកសិល្បៈនិងវប្បធម៌។
កញ្ញា ឆោម និមល អ្នកចំរៀងប្រចាំក្រុមDengue Feverបានផ្តល់បទសម្ភាសជាមួយវីអូអេខ្មែរតាមរយៈទូរស័ព្ទ មុនពេលក្រុមតន្រ្តីរបស់នាងចេញដំណើរ។