ខ្មែរក្រៅប្រទេសរួមគ្នាប្តឹងទៅអ.ស.បពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
កាលពីថ្ងៃទី៣ ខែឧសភា ក្រុមសមាគមខ្មែរនៅក្រៅប្រទេសចំនួន ១៧ ដែលមកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអូស្ត្រាលី បានដាក់ «បញ្ជីបញ្ហា» មួយដែលរៀបរាប់ពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីឱ្យបានជាផ្នែកមួយនៃការត្រួតពិនិត្យតាមដំណាក់កាលលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ សកម្មជនសង្ឃឹមថា អន្តរាគមន៍របស់អង្គការសហប្រជាជាតិនឹងអាចជួយស្តារស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបាន។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក នាថបណ្ឌិត ឫទ្ធិពល តំណាងឱ្យក្រុមការងារការពារសិទ្ធិមនុស្សក្រៅប្រទេស។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន