ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA ៖ អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ Gareth Evans ទទូច​ពលរដ្ឋ​កម្ពុជា​ឲ្យ​រក្សា​សុទិដ្ឋិនិយម​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃ​ទី២៣ ​ខែ​តុលា​នេះ​មាន​គម្រប់​៣០​ឆ្នាំ​បន្ទាប់​ពី​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​បាន​ចុះ​ហត្ថលេខា​បញ្ចប់​ជម្លោះ​និង​នាំ​មក​នូវ​សន្តិភាព​ ការ​អភិវឌ្ឍ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ដល់​ប្រទេស​ជាតិ។ ប៉ុន្តែ​ក្នុង​រយៈពេល​៤ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​គោលការណ៍​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រទេស​ចិន​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឆ្លៀត​ឱកាស​ប្រែ​ក្លាយ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មិន​រឹងមាំ​ស្រាប់​ទៅ​ជា​ការដឹកនាំ​ឯកបក្ស​ក្រោយពី​បាន​ហាមឃាត់​គណបក្ស​ប្រឆាំង​តែមួយ​ដែល​មាន​សក្តានុពល។ លោក Gareth Evans ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​និង​ជា​អ្នក​ផ្តួចផ្តើម​មួយ​រូប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ទទូច​ឲ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​រក្សា​សុទិដ្ឋិនិយម​និង​អប់រំ​អ្នកជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ពី​អតីតកាល​ដែល​ប្រទេស​ជាតិ​ឆ្លងកាត់​និង​មាគ៌ា​ឆ្ពោះ​ទៅមុខ។ លោក​ ម៉ែន គឹមសេង នៃ​វីអូអេ​បាន​សម្ភាស​លោកGareth Evans ​អំពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG