ប្រទេសឥណ្ឌូនេស៊ីនឹងហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅចូលរួមពិធីបុណ្យសាសនា រ៉ាម៉ាដន (Ramadan) ដើម្បីត្រៀមទប់ទល់ពីលទ្ធភាពនៃការកើនឡើងករណីជំងឺកូវីដ១៩នៅក្នុងប្រទេសដែលមានពលរដ្ឋកាន់សាសនាឥស្លាមច្រើនជាងគេក្នុងពិភពលោក។
ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់ដែលចង់ចាកចេញពីទីក្រុងធំៗដើម្បីឈប់សម្រាកនឹងត្រូវហាមឃាត់ដោយចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខនេះ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដែលកត់សម្គាល់ពីការឆ្លើយតបកាន់តែខ្លាំងឡើងបន្ទាប់ពីរដ្ឋាភិបាលបរាជ័យបញ្ចុះបញ្ចូលឲ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះដោយការស្ម័គ្រចិត្តមក។
ឥណ្ឌូនេស៊ីបានទទួលរងការរិះគន់ថា បានធ្វេសប្រហែសក្នុងការឆ្លើយតបកាលពីដំបូងដល់វីរុសនោះដែលមុនដំបូង ឥណ្ឌូនេស៊ីបានច្រានចោលពីការរាលដាលនៃមេរោគនោះនៅក្នុងប្រទេសខ្លួន។
ប្រធានាធិបតីឥណ្ធូនេស៊ីលោក Joko Widodo បាននិយាយថា ការស្ទង់មតិរបស់រដ្ឋមុនពេលហាមឃាត់បានរកឃើញថា ពលរដ្ឋចំនួន៦៨ភាគរយបានយល់ស្របមិនធ្វើដំណើរទៅចូលរួមពិធីបុណ្យ Ramadan ក៏ប៉ុន្តែចំនួន១ភាគ៤ទទូចថា ពួកគេនឹងទៅចូលរួម។
តាមការប្រកាសនៅលើវេបសាយរបស់ក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានថា លោកប្រធានាធិបតីនិយាយថា «ការណ៍នេះមានន័យថា មនុស្សយ៉ាងច្រើនគាំទ្រការហាមឃាត់នោះ»។
ដោយពិធីសាសនារបស់អំបូជនជាតិជ្វីវនិងពិធីបុណ្យសាសនាប៉ាបរបស់អ្នកកាន់គ្រឹស្តសាសនា បានបណ្តាលឲ្យរាលដាលជំងឺកូវីដ១៩ ប្រទេសកាន់សាសនាឥស្លាមឥឡូវនេះ ត្រូវតែដោះស្រាយភាពគ្រោះថ្នាក់ក្នុងអំឡុងពិធីបុណ្យ Ramadan។ ឥណ្ឌូនេស៊ីជាប្រទេសដ៏ធំបំផុតមួយនៃបណ្តាប្រទេសទាំងនោះដោយមានប្រជាពលរដ្ឋ២៦០លាននាក់។ឥណ្ឌូនេស៊ីក៏មានចំនួនមនុស្សស្លាប់៦១៦នាក់ដែលជាចំនួនច្រើនជាងគេបំផុតដោយសារជំងឺកូវីដ១៩នៅក្នុងតំបន់អាស៊ីក្រៅពីប្រទេសចិន ថ្វីបើការធ្វើតេស្តមានកម្រិតមានន័យថា តួលេខពិតប្រាកដទំនងមានច្រើនជាងនេះឆ្ងាយណាស់។
ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់ ជាធម្មតា ជិះរថយន្តដឹកអ្នកដំណើរនិងរទេះភ្លើង ពពាក់គ្នានៅពេលនេះដើម្បីដើម្បីជួបជុំជាមួយក្រុមគ្រួសារក្នុងពិធីបុណ្យឈប់សម្រាកនេះ៕