ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​នឹង​ទិញយន្តហោះ​ចម្បាំង​ចំនួន​៣៦ ពី​បារាំង


ប្រធានាធិបតី​បារាំង​ Francois Hollandeនិង​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi បក់​ដៃទៅកាន់​ប្រជា​ជន​ខណៈពេល​ដែល​ពួក​គាត់​មកដល់ការិយាល័យ​កណ្តាល​នៃ International Solar Allliance នៅឯជាយ​ក្រុង​ញូវដេលី
ប្រធានាធិបតី​បារាំង​ Francois Hollandeនិង​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi បក់​ដៃទៅកាន់​ប្រជា​ជន​ខណៈពេល​ដែល​ពួក​គាត់​មកដល់ការិយាល័យ​កណ្តាល​នៃ International Solar Allliance នៅឯជាយ​ក្រុង​ញូវដេលី

ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេសបារាំង​ដើម្បី​ទិញ​យន្តហោះប្រយុទ្ធ​ធុន Rafale ៣៦​គ្រឿង​ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​បង្អស់​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។​

លោក​នាយក​រដ្ឋមន្ត្រីឥណ្ឌា​ Narendra Modi បាន​ធ្វើសេចក្តី​ប្រកាស​នេះកាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្រោយ​លោក​បាន​ធ្វើការ​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​៣​ថ្ងៃក្នុង​ក្រុង New Delhi។​

លោក​ Modi បាន​និយាយ​ថា​ «លើកលែង​តែ​ចំណុច​ហិរញ្ញវត្ថុ​ខ្លះៗ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងមួយ​រវាង​រដ្ឋាភិបាល​។​ យើង​ទាំង​ពីរនាក់ក៏​បាន​យល់ព្រម​ដែរ​ថា​នឹង​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស។»

លោក​ Hollande បាន​ពណ៌នា​កិច្ច​ព្រមព្រៀង​ថា​ជា​ «ជំហានផ្តាច់ព្រាត់» មួយ។​

ជា​ច្រើន​ឆ្នាំមក​ហើយ​ប្រទេស​បារាំង​បានខំ​ប្រឹងយ៉ាង​ខ្លាំង​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀងលក់អាវុធ​ធំបំផុតក្នុង​ពិភពលោក។​ តំបូង​ឡើយ​ប្រទេសឥណ្ឌា​បាន​គ្រោង​ទិញ​យន្តហោះ​ប្រតិកម្​មប្រយុទ្ធ​នេះ​ចំនួន១២៦​គ្រឿង​ក៏​ប៉ុន្តែ​បានបន្ថយ​ចំនួន​មក​នៅ​ត្រឹមតែ៣៦​គ្រឿងកាល​ពី​ឆ្នាំ​ទៅមិញ។​ ទោះ​ជាយ៉ាង​ណា​តម្លៃ​នៃ​យន្តហោះទាំង​នេះ​មិនទាន់​បានកំណត់ជា​ចុងក្រោយក៏​ដោយ​ក៏​ក្រុមអ្នកធ្វើវិភាគ​ការពារ​ប្រទេសបាន​ស្ទង់​ប្រមាណ​ថា​អាចមាន​តម្លៃ​៩ពាន់លាន​ដុល្លារ។​

ប្រទេស​ឥណ្ឌា​ចង់​បាន​យន្តហោះ​ប្រយុទ្ធ​ទាំង​នេះដើម្បី​ធ្វើឱ្យកងទ័ព​អាកា​ស​របស់គេ​មានភាព​ទំនើប៕

XS
SM
MD
LG