អាមេរិកជំរុញចក្រភពអង់គ្លេសឱ្យ «វាយតម្លៃឡើងវិញ» លើទំហំយោធារបស់ខ្លួន
- Henry Ridgwell
នៅក្នុងការធ្វើអន្តរាគមន៍ដ៏កម្រមួយ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានជំរុញចក្រភពអង់គ្លេសឱ្យវាយតម្លៃឡើងវិញលើទំហំកងទ័ពរបស់ខ្លួន ដោយសារតែការគំរាមកំហែងជាច្រើនដែលក្រុមបស្ចិមប្រទេសកំពុងប្រឈម។ លោក Henry Ridgwell រាយការណ៍ពីទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសថា ការលើកឡើងរបស់មន្ត្រីរូបនេះគឺស្របទៅនឹងក្ដីកង្វល់របស់មេបញ្ជាការយោធាជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។