ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ Hurricane Matthew ​បន្ត​​ដំណើរ​ទៅ​កាន់​ឆ្នេរ​ភាគ​ខាង​កើត​ស.រ.អា


រូប​ថត​ផ្លូវ​ការ​នៃ​ ផ្លូវ​ហាយវ៉េ​​ A1A​ ដែល​ត្រូវ​បាន​កំទេច​ដោយ​សារ​ខ្យល់​ព្យុះ​ Hurricane Matthew កាល​ពី​ថ្ងៃ​សៅរ៍ ទី​០៨ តុលា ២០១៦។
រូប​ថត​ផ្លូវ​ការ​នៃ​ ផ្លូវ​ហាយវ៉េ​​ A1A​ ដែល​ត្រូវ​បាន​កំទេច​ដោយ​សារ​ខ្យល់​ព្យុះ​ Hurricane Matthew កាល​ពី​ថ្ងៃ​សៅរ៍ ទី​០៨ តុលា ២០១៦។

កាល​ពី​ថ្ងៃ​សៅរ៍​ ខ្យល់​ព្យុះ Hurricane Matthew បាន​ថម​ថយទៅ​ជា​ខ្យល់ព្យុះ​កម្រិតទី​មួយ ក៏​ប៉ុន្តែវានៅ​តែ​គំរាមកំហែង​ដល់​តំបន់ឆ្នេរសមុទ្រ​នៃ​រដ្ឋ​ Georgia, រដ្ឋ​ Carolina ខាថ​ជើង​និង​ខាង​ត្បូង​។​

ខ្យល់ព្យុះ​ Matthew បានបណ្តាល​ឱ្យ​មនុស្ស​ជិត​៩០០​នាក់ស្លាប់ក្នុង​ប្រទេស Haiti ហើយ​បាននាំ​ឱ្យមនុស្សរាប់ម៉ឺន​នាក់ទៀត​គ្មានផ្ទះ​សម្បែង​នៅ​ពេល​ដែល​វា​គួច​យ៉ាង​លឿន​ទៅ​ភាគ​ខាងជើង​ក្រោយ​ពី​បានបោក​បក់​កាត់​ប្រទេស Haiti សាធារណរដ្ឋ​ ដូមីនីក ប្រទេស​ហ្សាម៉ាអ៊ីក​ ប្រទេស​គុយបា និង​ប្រជុំកោះ​បាហាម៉ា។​

មាន​មនុស្ស​យ៉ាង​តិចណាស់​បួន​នាក់បានស្លាប់នៅ​ក្នុងរដ្ឋ​ Florida ដោយសារ​ខ្យល់ព្យុះនេះកាល​ពី​ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ។​

មជ្ឈមណ្ឌល​ជាតិ​ខាង​ខ្យល់ព្យុះ​ Hurricane នៃ​ស.រ.អានៅ​ក្នុង​ក្រុង Miami បាននិយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ខ្យល់ព្យុះ​ Hurricane Matthew បាន​ប្រមូល​ផ្តុំនៅ​ចម្ងាយ​ប្រមាណ៣០គ.ម.នៅ​ភាគ​អាគ្នេយ៍​ក្រុង Charleston រដ្ឋ​ Carolina ខាងត្បូង​នៅពេល​ដែល​វា​ធ្វើចលនា​ទៅ​កាន់​ភាគ​ឦសានក្នុង​ល្បឿន១៩គ.ម.ក្នុង​មួយ​ម៉ោង។​

ល្បឿន​ខ្យល់ខ្លាំង​បំផុត​នៃ​ខ្យល់ព្យុះ Hurricane នេះ​បានចុះ​ថយ​មក​នៅ​ត្រឹម​១៤០គ.ម.ក្នុង​មួយ​ម៉ោង។ ខ្យល់ដែល​បោក​បក់ខ្លាំង​នៃ​ខ្យល់ព្យុះ Hurricane នេះ​បាន​បោកបក់​លើឆ្នេរសមុទ្រ​រដ្ឋ​ Carolinaខាង​ត្បូង​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍

ហើយ​មាន​ភ្លៀង​ធ្លាក់ខ្លាំង​និង​ខ្យល់​បោ​កបក់ខ្លាំង​រាលដាល​នៅ​លើតំបន់ឆ្ងាយ​ពីមាត់សមុទ្រ។ គេ​រំពឹង​ថា​បណ្តុំនៃខ្យល់ព្យុះ Hurricane នេះ​នឹងបក់ទៅ​ដល់​ជិត​ឆ្នេរ​សមុទ្រ​ខាង​ត្បូងនៃ​រដ្ឋ​ Carolina ខាង​ជើង​មិន​ហួស​ពី​យប់​ថ្ងៃសៅរ៍​ទេ៕

XS
SM
MD
LG