ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​ទេ​សន្តប្រវេសន៍​រាប់​រយនាក់ត្រូវ​បាន​បារម្ភ​ថា​ស្លាប់ បន្ទាប់មានការ​លិច​នាវា


An indigenous man sings during a protest against austerity measures, outside the state legislature, in Rio de Janeiro, Brazil.
An indigenous man sings during a protest against austerity measures, outside the state legislature, in Rio de Janeiro, Brazil.

នាវា​មួយ​គ្រឿង​ដែល​មាន​ដឹក​ពួក​ប្តូរលំនៅដ្ឋាន​៧០០នាក់​ដែល​ព្យាយាម​ធ្វើ ដំណើរ​ឲ្យ​បាន​ដល់​ទ្វីបអឺរ៉ុប​បាន​ក្រទ្បាប់​កាល​ពី​យប់មិញ​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​លីប៊ី។​

ក្រុម​មន្ត្រី​និយាយ​ថា​ មនុស្ស២៨​នាក់​បាន​ត្រូវ​ជួយសង្គ្រោះ​ ក៏​ប៉ុន្តែ​គេ​បារម្ភ​ថាមនុស្ស​រាប់រយ​នាក់​ទៀត​បាន​ស្លាប់​ក្នុង​ទឹក​សមុទ្រនៅ​ចម្ងាយ​១៩៣គ.ម.ខាង​ត្បូង​កោះ​ Lampedusa នៅ​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីតាលី។​

គេ​មាន​ជំនឿ​ថា​ នាវា​នោះ​បាន​ក្រទ្បាប់នៅ​ពេល​ពួក​ទេសន្តប្រវេសន៍​បាន​ធ្វើ​ចលនា​ទៅ​ផ្នែកម្ខាង​ទៀត​នៃនាវានោះ​នៅ​ពេល​មាន​កប៉ាល់​ជំនួញ​មួយ​គ្រឿងបើក​មក​ជិត។​

មាន​របាយការណ៍​ថា​ មានសាកសព​មនុស្ស​មួយចំនួន​បាន​អណ្តែត​ទៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​លីប៊ី៕

XS
SM
MD
LG