ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពល​រដ្ឋ​កម្ពុជា​និង​មេទ័ព​សម្រក​ទម្ងន់


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

លោក ហ៊ុន សែន​បញ្ជា​ឲ្យ​មេទាហាន​ក្បាលពោះធំៗ​ត្រូវហាត់​ប្រាណ​សម្រកក្បាលពោះ។​ ការ​សិក្សា​ស្រាវជ្រាវ​​នៅ​ក្នុង​ឆ្នាំ​ ​២០១០​បង្ហាញ​ថា ​ប្រជា​ជន​កម្ពុជា​ ​ប្រមាណ​១៥,៤​%​លើស​ទម្ងន់​និង​ធាត់ជ្រុល​ ​ហើយ​មនុស្ស​ពេញវ័យ​ជាង​៥%​​នៅ​ក្នុង​ទី​ក្រុង​និង​ទីប្រជុំជន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​និង​មេទ័ព​ដែល​ធាត់​ខ្លាំង​ ​ធ្វើ​ការ​តម ចំណី​ ​និង​ការ​ហាត់ប្រាណ​ឱ្យ​បាន​ជា​ប្រចំា​ ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ​រឹង​មាំដូច​លោក។​

​ក្នុង​សារ​ខ្លី​មួយ​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ ​ហ៊ុន សែន​ ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​ បាន​សរសេរ​ថា៖​

«សព្វថ្ងៃ​នេះ​ ​ខ្ញុំ​ក៏​សង្កេត​ឃើញ​មេទ័ព​យើង​ដុះ​ពោះ​ច្រើន​ដែរ។​ ​វិធី​ដែល​ធ្វើ​ឲ្យ​មេទ័ព​មាន​រូបរាង​សង្ហា​ឡើង​វិញ​គឺ​ឲ្យ​មេទ័ព​យើង​ស្ពាយ​បាឡូ​ដាក់​ដុំឥដ្ឋ​ដើរ​ ឬ​រត់​ឡើង​ទួល​ ​គឺ​នឹង​ស្រក​ហើយ។​ ​ពិត​ណាស់​ ​គឺ​មាន​តែ​វិធី​ហាត់​ប្រាណ​តែ​មួយ​គត់​ដែល​ជួយ​សម្រក​ទម្ងន់​បាន​លឿន​ ​ហើយ​ធ្វើ​ឲ្យ​សុខភាព​ល្អ​រឹង​មាំ»។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១០ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​និង​អង្គការ​សុខភាព​ពិភព​លោក​ ​បង្ហាញ​ថា ​ប្រជា​ជន​កម្ពុជា​ ​ប្រមាណ​១៥,៤​ភាគរយ​ប្រឈម​នឹង​ការ​លើស​ទម្ងន់​និង​ធាត់ជ្រុល​ ​ហើយ​មនុស្ស​ពេញវ័យ​ជាង​៥​ភាគ​រយ​ ​ដែលកំពុង​រស់​នៅ​ក្នុង​ទី​ក្រុង ​និង​ទីប្រជុំជន ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។​

​យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា ​ខ្លួន​លោក​ផ្ទាល់​បាន​ធ្វើ​ការ​តមចំណី​ ​និង​ហាត់​ប្រាណ​ជា​ប្រចាំ​ដែល​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​លោក​ស្រក​ចុះពី៨៦​គីឡូក្រាមមក​នៅ​ត្រឹម​៧២​ហើយ​លោក​មាន​បំណង​បន្ថយ​ទម្ងន់​របស់​លោក​ឱ្យ​នៅ​ត្រឹម​៦៨​គីឡូក្រាម​នៅ​ពេល​ខាង​មុខ។​ ​លោក​ថា លោកសម្រក​ទម្ងន់​ដោយ​ជោគជ័យ​គឺ​ការ​បង្អត់​អាហារ​ពេល​ល្ងាយ​ និង​ហាត់ប្រាណ​ជា​ប្រចាំ៕

XS
SM
MD
LG