ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលប៉ះពាល់​បញ្ញាសិប្បនិម្មិត​ចេះ​និពន្ធ​​ ឬ​ Generative AI លើ​​ការងារ


បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ចេះ​និពន្ធ ឬ​ Generative AI ដែល​អាច​បង្កើត​សំណេរ រូបភាព និង​មាតិកា​ដទៃ​ទៀត​ តាម​សារ​បញ្ជារបស់អ្នក​ប្រើប្រាស់ កំពុង​តែ​ផ្លាស់ប្តូរ​រ​បៀប​ដែល​មនុស្ស​ធ្វើការ។ កម្មវិធី​មួយ​នៅ​ក្នុង​ចំណោម​នោះ​គឺ កម្មវិធី ChatGPT ដែល​ទទួល​បាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំ​ខែ​រហូត​ដល់​ ១០០​លាន​នាក់​នៅ​ក្នុង​រយៈពេល​តែត្រឹម​ពីរ​ខែ​ដំបូង​ប៉ុណ្ណោះ​ ចាប់តាំង​ពី​ការ​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២២។ កម្មវិធី ChatGPT បាន​ក្លាយ​ជា​កម្មវិធីដែលមាន​កំណើន​អ្នកប្រើប្រាស់លឿនជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ ក្រុម​អ្នក​ជំនាញ​ព្យាករណ៍​ថា ទីផ្សារ​ការងារ​នៅ​លើ​សាកលលោក​នឹង​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​មួយ​ ខណៈ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​និងស្វ័យប្រវត្តិ​កម្ម​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​តាម​វិស័យ​នានា។

XS
SM
MD
LG