ក្រុមមេដឹកនាំនិស្សិតហុងកុងបានសច្ចាថានឹងនៅតស៊ូដល់ទីបញ្ចប់ខណៈដែល អាជ្ញាធរប្រុងប្រៀបបោសសំអាតជំរុំបាតុកម្មសេសសល់ចុងក្រោយមួយចំនួន។
មេដឹកនាំចលនានិស្សិតកាលពីល្ងាចថ្ងៃពុធបានអំពាវនាវដល់បាតុករគ្រប់រូប ដែលចូលរួមក្នុងបាតុកម្មកាលពីពីរខែមុនឲ្យវិលត្រឡប់មកតវ៉ាតាមដងផ្លូវវិញ មុនពេលប៉ូលីសបោសសំអាតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
Alex Chow ជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតហុងកុងនិយាយថាក្រុម អាជ្ញាធរ បានផ្តល់ជម្រើសតិចតួចដល់ក្រុមបាតុករ ក្រៅពីការប៉ះទង្គិចគ្នានោះ។
ជាការពិតគ្រប់គ្នាអាចឃើញថាចលនានិស្សិត Occupy Movement បានតវ៉ាជាង៧០ថ្ងៃហើយ តែរដ្ឋាភិបាលបានជ្រើសរើសការឆ្លើយតបដោយការបង្ក្រាបបែប នយោបាយ ហើយបោសសំអាត ជាជាងការស្នើឲ្យមានដំណោះស្រាយនយោបាយ សម្រាប់បញ្ហានយោបាយ ដោយគ្មានការសម្របសម្រួលក្នុងគម្រោងការកែទម្រង់នយោបាយនោះទេ។ ក្រុមសមាជិកសភាខ្លះថាពួកគេនឹងចូលរួម ជាមួយក្រុមបាតុករដើម្បីជាសញ្ញានៃការរួបរួមសាមគ្គីគ្នា៕