លោកស្រី Hillary Clinton បានបង្កើតប្រវត្តិសាស្រ្តនាឆ្នាំនេះ ដោយបានជម្នះនូវឧបសគ្គរារាំងទាំងផ្នែកបុគ្គល និងនយោបាយ ដើម្បីក្លាយជាស្រ្តីដំបូងគេបង្អស់ ដែលទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សនយោបាយធំមួយនៅសហរដ្ឋអាមេរិក។ ប្រសិនបើលោកស្រីឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា លោកស្រីនឹងឆ្លងកាត់ពីតំណែងជាស្រ្តីទីមួយទៅជាអតីតសមាជិកព្រឹទ្ធសភាក្រុងញូវយ៉ក និងអតីតរដ្ឋមន្រ្តីការបរទេស ទៅជា «ម៉ាដាមប្រធានាធិបតី» (Madam President)។
កម្រងរូបភាព៖ លោកស្រី Hillary Clinton ពីកុមារភាពមកទល់ពេលនេះ

១
លោកស្រី Hillary Rodham កើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤៧។ លោកស្រីកើតនៅក្នុងគ្រួសារថ្នាក់កណ្តាលមួយនៅ Park Ridge ជាយក្រុង Chicago។

២
ឪពុករបស់លោកស្រី លោក Hugh គឺជា នាវិកជើងចាស់មួយរូបពីសម័យសង្រ្គាមលោកលើកទីពីរ និងជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋតាំងពីយូរមកហើយ។ លោកបានបើកអាជីវកម្មធ្វើវាំងននលក់មួយ។ លោកស្រី Hillary ជាមួយនឹងម្តាយ និងបងប្អូនប្រុសពីរនាក់ គឺលោក Hugh Jr និងលោក Anthony បានជួយយកអាសារនៅក្នុងអាជីវកម្មវាំងនននេះផងដែរ។

៣
លោកស្រី Hillary បានជួបជាមួយនឹងលោក Bill Clinton នៅពេលលោកស្រីកំពុងសិក្សានៅមហាវិទ្យាល័យ Yale University។ អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងសេ្នហាជាមួយគ្នានៅឆ្នាំ ១៩៧១។

៤
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ លោកស្រី Hillary បានទៅធ្វើការឲ្យអង្គការមូលនិធិគាំពារកុមារ Children’s Defense Fund។

៥
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧៥ លោកស្រី Hillary បានរៀបការជាមួយនឹងលោក Bill Clinton នៅក្នុងពិធីរៀបអាពាហ៌ពិពាហ៌តូចមួយនៅក្រុង Fayetteville រដ្ឋ Arkansas។

៦
អភិបាលរដ្ឋ Arkansas លោក Bill Clinton ជាមួយនឹងភរិយាលោកស្រី Hillary Rodham និងកួនស្រី Chelsea អាយុមួយសប្តាហ៍ ថតរូបជាគ្រួសារ កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ១៩៨០។

៧
អភិបាលរដ្ឋ Arkansas លោក Bill Clinton ជាមួយនឹងភរិយាលោកស្រី Hillary Rodham ចូលទទួលទានកាហ្វេនៅភោជនីយដ្ឋាន Blake's Restaurant ក្នុងក្រុង Manchester រដ្ឋ New Hampshire កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ មុនពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

៨
លោកស្រី Hillary Rodham Clinton អង្គុយនៅលើភ្លៅរបស់ស្វាមីលោកស្រី និងជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Bill Clinton ខណៈដែលលោកស្រីនិយាយកំប្លែងលេងជាមួយនឹងបេក្ខជនអនុប្រធានាធិបតីលោក Al Gore និងភរិយារបស់លោក គឺលោកស្រី Tipper អំឡុងពេលឈប់សម្រាកខ្លីមួយតាមរថយន្តក្រុងក្នុងក្រុង Durham រដ្ឋ North Carolina កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩២។

៩
លោក Bill Clinton បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ១៩៩២ និងជាប់ឆ្នោតសារជាថ្មីក្នុងឆ្នាំ ១៩៩៦។

១០
លោកប្រធានាធិបតី Bill Clinton ធ្វើការថ្លែងសុន្ទរកថា ខណៈពេលស្រ្តីទីមួយលោកស្រី Hillary Rodham Clinton សម្លឹងមើលមកលោក នៅសេតវិមាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោក Bill Clinton បានធ្វើការថ្លែងអំណរគុណដល់សមាជិកគណបក្សប្រជាធិបតេយ្យនៃសភាតំណាង ដែលបានបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់ពីបទក្បត់ជាតិ និងប្តេជ្ញាបំពេញអាណត្តិរបស់លោក។

១១
ក្នុងឆ្នាំ២០០០ លោកស្រី Hillary បានក្លាយជាស្រ្តីដំបូងក្នុងការបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកពីក្រុងញូវយ៉ក។ ក្នុងឆ្នាំ២០១៦ លោកស្រីត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាមួយនឹងសម្លេងគាំទ្រ ៦៧ ភាគរយ។

១២
សមាជិកព្រឹទ្ធសភាលោក Barack Obama ចង្អុលបង្ហាញពីពេលវេលា ស្របពេលសមាជិកព្រឹទ្ធសភាលោកស្រី Hillary Rodham Clinton ធ្វើការឆ្លើយតបនឹងសំណួរមួយអំឡុងពេលការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីក្នុងក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០០៨។

១៣
មេដឹកនាំបក្សប្រឆាំងគាំទ្រលិទ្ធិប្រជាធិបតេយ្យលោកស្រីអង់សាន ស៊ូជី (ខាងស្តាំ) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Rodham Clinton ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងពេលជំនួបនៅគេហដ្ឋានរបស់លោកស្រីស៊ូជី ក្នុងក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១។

១៤
នៅក្នុងរូបឯកសារកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បង្ហាញពីបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton អមដំណើរដោយសមាជិកព្រឹទ្ធសភាលោក Tim Kaine ធ្វើការថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅមហាវិទ្យាសហគមន៍ Northern Virginia Community College ក្នុងក្រុង Annandale រដ្ឋ Virginia។

១៥
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និយាយទៅកាន់បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton អំឡុងពេលការជជែកដេញដោលប្រធានាធិបតីលើកទីពីរនៅមហាវិទ្យាល័យ Washington University ក្នុងក្រុង St.Louis កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦។

១៦
អតីតប្រធានាធិបតីលោក Bill Clinton ថើបភរិយារបស់លោក និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ខណៈពេលលោកស្រី និងកូនស្រី Chelsea ធ្វើការស្វាគមន៍ក្រុមអ្នកគាំទ្រអំឡុងពេលជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីនៅមហាវិទ្យាល័យ Hofstra ក្រុង Hempstead រដ្ឋញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។