Hello VOA៖ លោក សម រង្ស៊ី ព្រមានពីការដួលរលំវិស័យធនាគារនិងវិបត្តិសង្គម
ក្នុងពេលដែលពលរដ្ឋកម្ពុជាជាង ២,៦ លាននាក់ជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងមានបំណុលសរុបជាង ១០ ពាន់លានដុល្លារ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានរិះគន់ថាវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានបំភ្លេចចោលបេសកកម្មដើមដែលជួយពលរដ្ឋចាកចេញពីភាពក្រីក្រ។ លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរបានព្រមានថា វិស័យធនាគារកម្ពុជាអាចនឹងឈានទៅដួលរលំដោយពលរដ្ឋជំពាក់បំណុលវ័ណ្ឌក និងគ្មានប្រាក់សងហើយបាត់បង់អស់ដីស្រែចម្ការ។ លោកក៏បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការមធ្យ័តដោយក្នុងនោះត្រូវលុបចោលបំណុលពលរដ្ឋខ្លះៗ និងបញ្ចុះការប្រាក់ជាដើម។ លោក សម រង្ស៊ី បានបកស្រាយលម្អិតនៅក្នុងកម្មវិធី Hello VOA ជាមួយនឹងលោក ម៉ែន គឹមសេង ដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន