Hello VOA៖ កម្សួលក្ដៅនៃបញ្ហាតៃវ៉ាន់-ភូមា-រុស្ស៊ី គ្របដណ្ដប់ជំនួបអាស៊ាននៅជ្រោយចង្វា
ប្រមុខការទូតអាស៊ាននិងដៃគូសរុប៣៧ប្រទេសបានជួបប្រជុំគ្នានៅជ្រោយចង្វា រាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ។ ការប្រមូលផ្ដុំកម្រិតខ្ពស់នេះកើតមានចំពេលមានភាពតានតឹងក្រៃលែងនៅច្រកសមុទ្រតៃវ៉ាន់ ភូមា និងជុំវិញសំណុំរឿងរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលមកវិភាគអំពីបរិបទ និងលទ្ធផលជាក់ស្ដែងនៃសំណុំរឿងរសើបៗខាងលើអំឡុងកិច្ចប្រជុំដ៏សំខាន់ដឹកនាំដោយអាស៊ាន ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អាស៊ាន» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៕