ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ជំនាញ​ថា​សាធារណមតិ​ត្រូវ​បន្ត​ប្រើ​សំឡេង​របស់​ខ្លួន​ក្រោយ​ករណី​ភ្នំតាម៉ៅ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ចុះ​ឡើង​លើ​ការ​អភិវឌ្ឍ​ដ៏​ចម្រូងចម្រាស​នៅ​តំបន់​ភ្នំ​តាម៉ៅ​ត​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​ដែល​ឈាន​រហូត​ដល់​ការ​បោះ​បង់​គម្រោង​នេះ​ ហើយ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​ព្រៃ​ការពារ​ដែល​ឈូស​ឆាយ​ហើយ​ បាន​នាំ​ឱ្យ​មាន​ការ​កកើត​ជា​សំណួរ​ច្រើន​ជាង​ចម្លើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឱក សេរីសោភក្ដិ៍ អ្នក​ឯកទេស​អភិបាល​កិច្ច​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំ​ខែ​ក្រោម​មូលបទ​«អភិបាលកិច្ច​ល្អ» ជាមួយ​លោក អូន ឆេងប៉រ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ២០២២។ លោក សេរីសោភក្ដិ៍ បាន​ស្នើ​ថា​សាធារណមតិ​គួរ​បន្ត​ប្រើ​អំណាច​នៃ​ការ​ចូល​រួម​យោបល់​របស់​ខ្លួន​លើ​កិច្ចការ​រដ្ឋ​នានា​ ផុត​ពី​ករណី​ភ្នំ​តាម៉ៅ​នេះ៕

XS
SM
MD
LG