Hello VOA៖ មេរៀនពីការបោះឆ្នោតឃុំសង្កាត់២០២២ និងការសំឡឹងឆ្ពោះទៅការបោះឆ្នោតជាតិ២០២៣
ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីរាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ បានលើកឡើងថា នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ភាគីពាក់ព័ន្ធនានា ជាពិសេសមជ្ឈដ្ឋានបក្សនយោបាយក្រៅរដ្ឋាភិបាល គួររួមសំឡេងគ្នា និងតស៊ូមតិឱ្យបានល្អិតល្អន់លើខ្លឹមសារ មាត្រា និងនីតិវិធីបោះឆ្នោតណាដែលខ្លួនយល់ថាមិនប្រក្រតី។ អ្នកឯកទេសរូបនេះបន្ថែមថាធ្វើដូច្នេះនឹងនាំឱ្យចេញលទ្ធផលបោះឆ្នោតដែលគ្រប់ភាគីចូលរួមប្រកួតអាចទទួលយកបាន៕